ខេត្តកំពង់ស្ពឺ ៖ ​ចាត់​ទុក​ថា មហា​សំណាង​ណាស់​ ដោយ​បុរស​ម្នាក់​កំពុង​តែ​ ដេក​​ក្នុងផ្ទះ​​ ក៏មាន​​រថយន្ត​មួយ​គ្រឿង បាន​​បុក​​រះ​​ចូល​ផ្ទះ​ ហើយ​រុញ​ផ្ទប់​ជញ្ជាំង ​តែ​មិន​បណ្តាល​​ឱ្យមនុស្ស​ស្លាប់ ​គ្រាន់តែ​របួសធ្ងន់-​ស្រាល​ ហើយត្រូវ​គេ​​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ ​។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ០១រំលងអធ្រាត្រ​ថ្ងៃ​ទី​២៧ ​សីហា​ ២០១៦ ស្ថិត​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូ​ម៉ែ​ត្រ​លេខ​៦៤-៦៥​ ​​ក្នុងភូមិ​ត្រពាំង​ក្រឡឹង ​ឃុំ​គិរី​វ័​ន្ត​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។ ​

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ឡ​ ហៀ​ក ​ភេទ​ប្រុស ​អាយុ​៦៧​ឆ្នាំ​ រង​របួសធ្ងន់ ​ព្រមទាំង​ខូច​រថយន្ត​​មួយ​គ្រឿង​ ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ត្រី​ឆ្លូញ​ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​2i-6840 ​​ចំណែកអ្នកបើកបង្ក​បានគេច​ខ្លួន​បាត់​ ។

ប្រភព​ពី​​សាក្សី​បាន​ឱ្យ​ដឹង​ថា នៅ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​​១​គ្រឿង​ម៉ាក​ហ៊ីណូ​ ពណ៌​ទឹកសមុទ្រ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3​A-2485 ​សណ្តោងរ៉ឺម៉ក​គ្មាន​ស្លាក​លេខ ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​​ ១​គ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ា​ន់​ដាយ​ ពណ៌​.ស​ ពាក់​ស្លាក​លេខ​សៀមរាប​2A1369​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ​រង​ការ​ខូចខាត​ជា​យ៉ាងដំណំ ​ដែល​អ្នកបើក​​ត្រូវ​​ស្គាល់​​ឈ្មោះ​ងី​ម ​គឹ​មយី​វ ​​អាយុ​២៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង​ ឃុំ​គិរី​វ័​ន្ត​ ស្រុក​ភ្នំស្រួច​ រង​របួសធ្ងន់ ​អ្នក​រួម​ដំណើរ​​២​នាក់​ឈ្មោះ​ច្រាង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ព្រំ​រលក ​ឃុំ​តាំង​ស្យា​ ស្រុក​ភ្នំស្រួច​ រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​ឈ្មោះ​ខេ​ង ​យក្ស​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​មាត់​សាយ​ ឃុំ​តាំង​ស្យា​ ស្រុក​ភ្នំស្រួច​ រងរ​បូស​ស្រាល ​។

​បើតាម​ម្ចាស់​ផ្ទះ ក៏បានឱ្យដឹងដែរ​​ថា ​មុន​ពេល​កើតហេតុ​ រូប​គាត់​កំពុង​សំ​រាន​លើ​ក្តារងឿ​ក្នុងផ្ទះ ​ស្រាប់តែ​ឮសូរ​សំឡេង​បុក​ប្រាវ ​រថ​យន្ត​នោះ​​បន្ត​បុក​ចូល​មក​ក្នុងផ្ទះ​របស់​គាត់​ ថែម​ទាំង​រុញ​គាត់​ ដែល​កំពុង​សំ​រាន​លើ​ក្តារងឿ​ ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ បើ​កុំ​តែ​បាន​រថយន្ត​របស់​គាត់​​ នៅ​ពីមុខ​មិនដឹង​ជា​យ៉ាង​ម៉េច​ទេ ​។

សមត្ថកិច្ច​​បន្តទៀត​​ថា ​ក្រោយ​កើតហេតុ​ កម្លាំងជំនាញ​ចរាចរណ៍ ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែក​រថយន្ត​បង្ក​ និង​រថយន្ត​រង​គ្រោះ ​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ចូលខ្លួន​​ដោះស្រាយ​​ ។

​សមត្ថកិច្ចបានសន្និដ្ឋាន ជំហាន​ដំបូងថា​ ទំនងជា​អ្នក​បើករថយន្ត​​​ងងុយដេក ​ទើប​បង្ក​ឱ្យមាន​គ្រោះថ្នាក់​បែប​នេះ​​ ។ ប្រភពចុង​ក្រោយថា នៅ​វេលា​ម៉ោង​០២ ​និង​០៨​នាទីថ្ងៃដដែល ​​អ្នកបើក​រថយន្ត​ឈ្មោះ​ងី​ម ​គឹ​មយី​វ​ បាន​ស្លាប់​​​ហើយ​នៅ​មន្ទីរពេទ្យ​លោក​

ស​ង្ឃ ​។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ សំណាងណាស់ មនុស្សប្រុសស្រីបីនាក់ នៅក្នុងរថយន្ត រួមជាមួយម្ចាស់ផ្ទះដែលកំពុងដេកលង់លក់ មិនបណ្តាលឲ្យរងរបួស គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ នៅក្នុងហេតុការណ៌ បើករថយន្តទៅបុកចូលផ្ទះ នាម៉ោង៣៖០០នាទីរំលងអាធ្រាត្រ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ម្ចាស់ផ្ទះដែលរងការខូចខាត ទ្រព្យសម្បត្តិដោយសារ រថយន្តបុកចូលនោះបានប្រាប់ថា នៅវេលាកើតហេតុរូបគាត់ រួមជាមួយក្រុមគ្រួសារកំពុងតែសម្រាន ស្រាប់តែឮសម្លេងផ្ទុះដូចគ្រាប់បែក ក៏ភ្ញាក់ដឹងខ្លួនហើយភ័យជាខ្លាំង ស្មានតែផ្ទុះអី លុះពេលចេញមើលក៏ឃើញ រថយន្តកូរ៉ូឡាមួយគ្រឿង បានបើកបុកតូប និងបុកទ្វារផ្ទះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិតែប៉ណ្ណោះ ដោយសាររថយន្តបែកកង់ មិនអាចទៅទៀតបាន កុំអីគ្រួសារគាត់ត្រូវមានអ្នករងរបួសបាត់ទៅហើយ ឯចំណែកខាងរថយន្តបង្កវិញ ក៏មិនមានអ្នកណារងរបួសដែរ គ្រាន់តែខូចខាតទ្រព្យសម្បត្តិដូចគ្នា។

ក្រោយកើតហេតុដោយសារ តែគ្រោះថ្នាក់ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ទើបខាងម្ចាស់រថយន្ត និងម្ចាស់ផ្ទះចរចាសងសំណង នៅកន្លែងផ្ទាល់តែម្តង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]