ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខ្ទើយ​ម្នាក់​ត្រូវ​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ខ្សែ​.​ក និង​លុយ​ពី​ក្នុង​បន្ទប់​ភ្ញៀវ ហើយ​គេចខ្លួន​ទៅ​ប្រទេស​ថៃ លុះ​ត្រឡប់​មក​វិញក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៦ សីហា ២០១៦ ខណៈ​ពេល​កំពុង​តែ​ដើរ​ទាក់​ភ្ញៀវ​ទេសចរ​នៅ​ម្តុំ Pubstreet ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​សុខ សីហា អាយុ​១៨​ឆ្នាំ ជា​ភេទ​ទី​៣ មាន​ទីលំនៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ពេល ឃាត់ខ្លួន​នោះ ត្រូវ​កម្លាំង​ដកហូត​លុយ​ដុល្លារ​ចំនួន​២៦៥​ដុល្លារ​, លុយ​បាត​៨០០០ និង​បន្តោង​ព្រះ​ចំនួន​២​ផង​ដែរ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ជនសង្ស័យ​ថា រូបគេ​ធ្វើ​បែប​នេះ គឺ​មក​ពី​ចង់បាន​លុយ​ទៅ​កែ​សុដន់​ឱ្យ​ធំ និង​មាន​លុយ​ចាយ ។ ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​០៤ សីហា កន្លង​ទៅ មាន​ភ្ញៀវ​ជនជាតិ​បារាំង​ម្នាក់ បាន​ហៅ​ខ្លួន​ទៅ​ដេក​ជាមួយ ប៉ុន្តែ​ភ្ញៀវ​នោះ​មិន​បាន​ដេក​ទេ ហើយ​ឱ្យ​លុយ​៥​ដុល្លារ ។ 

បន្ទាប់​មក ខ្លួន​ចេញ​ដើរ​កាត់​បន្ទប់​មួយទៀត ក៏​ឃើញ​បុរស​ម្នាក់​ដេក​ចំហរទ្វារ ខ្លួន​ក៏​ចូល​ទៅ​ដោះ​ខ្សែ​.​ក​មាស​ទម្ងន់​៥​តម្លឹង និង​បន្តោង​ព្រះ​៣​អង្គ​ដែល​ដាក់​លើ​តុ ហើយ​គេចខ្លួន​ទៅ​ប្រទេស​ថៃ ដោយ​យក​ទៅ​លក់​បាន​តម្លៃ​៥៨០០០​បាត ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយផ្សេងទៀត ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចេញបង្ក្រាប និងចាប់ខ្លួនបន្ទាប់ពី ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីម្នាក់ បានបន្តិចនៅទឹកដីខណ្ឌដូនពេញ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរបស់លោក កំពុងល្បាតដូចសព្វមួយដង លុះល្បាតដល់ចំណុច មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១១៨ សង្កាត់ ផ្សារចាស់ ខណ្ឌដូនពេញ ​ក៏ប្រទះឃើញជន​សង្ស័យ​២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពាក់ស្លាកលេខភ្នំពេញ1J-2179 បានធ្វើសកម្មភាពឆក់ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក សាំសុង ពីស្ដ្រីម្នាក់ ពេលឃើញដូច្នេះកម្លាំងសមត្ថកិច្ច បាន​ជិះម៉ូតូ​ដេញ​តាម​ពី​ក្រោយជនសង្ស័យ រហូតដល់ចំណុចក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ ទើបឃាត់ខ្លូនបាន។

លោកបន្ដថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១ឈ្មោះ ចិន សុវិជ្ជា អាយុ២៩ឆ្នាំ និងទី២ឈ្មោះ មង សារ៉េត អាយុ២៩ឆ្នាំ។ ក្រោយពីមាន ការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អយ្យ​ការអម​សាលា​ដំបូង​រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើ តេស្ដរកសារធាតុញៀន ពីជនសង្ស័យទាំង២ ជាលទ្ធផលជនសង្ស័យឈ្មោះ ចិន សុវិជ្ជា មានសារធាតុញៀនក្នុងខ្លូន។ បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]