ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសន្និសីទ និងតាំងពិព័រណ៍កោះពេជ្រ បានទទួលរៀបចំ ព្រឹត្តការណ៍មួយស្តីពី ការតាំងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៦ «The 6th Cambodia International Machinery Industry Fair» និងការតាំងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់និងវាយន្តភ័ណ្ឌកម្ពុជាអន្តរជាតិលើកទី៦ «The 6th Cambodia International Textile & Garment Industry Exhibition» ។

នៅក្នុងព្រឹត្តការណ៍នេះដែរ មានការអញ្ជើញចូលរួមជាកិត្តិយសពីគណៈអធិបតីជាច្រើនរូបផងដែរ ជាពិសេសក្នុងនោះមានដូចជា ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលឯកឧត្តមអញ្ចើញចូលរួមផ្ទាល់ ក្នុងការសម្ពោធ ដើម្បីចាប់ផ្តើមដំណើរការកម្មវិធីនេះជាផ្លូវការ។

ក្នុងពិធី ឬការតាំងពិព័រណ៍នេះដែរ គឺមានគោលបំណងសំខាន់ក្នុងការលើកស្ទួយវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជាផងដែរ មិនថែមតែប៉ុណ្ណោះ ក្នុងសេចក្តីថ្លែងសន្ទរកថា ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា ព្រឹត្តការណ៍តាំងពិព័រណ៍នេះ មានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងទាក់ទាញវិនិយោគិនឲ្យមកវិនិយោគផងដែរ ជាពិសេសទៀតនោះ វិស័យនេះ ក៏អាចជួយបង្កើនចំនួលបានល្អប្រសើរផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីតាំងពិព័រណ៍នេះក៏មានការចូលរួមពីសំណាក់អធិបតីជាច្រើនរូបផ្សេងទៀតផងដែរ ដូចជា លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា ព្រមទាំងទាំងគណៈអធិបតីផ្សេងៗទៀត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

នៅក្នុងព្រឹត្តការណ៍តាំងពិព័រណ៍នេះដែរ មានការដាក់តាំងផលិតផលឧស្សាហកម្មជាច្រើនមកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនប្រទេសផងដែរ ដោយផលិតផលទាំងនោះមានដូចជា គ្រឿងម៉ាស៊ីនកសិកម្មនិងសម្ភារៈពាក់ព័ន្ធនានា គ្រឿងម៉ាស៊ីនផលិតអាហារ ឧបករណ៍គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់រថយន្ត គ្រឿងដែក ផ្លាស្ទីក ម៉ាស៊ីនព្រីន ម៉ាស៊ីនវេចខ្ចប់ អគ្គិសនីអេឡិចត្រូនិច ថាមពល និងភ្លើងបំភ្លឺ ជាដើម។ គួរបញ្ជាក់បន្ថែមទៀតផងដែរថា ដំណើរការតាំងពិព័រណ៍នេះ នឹងធ្វើការតាំងជូនរយៈពេល៤ថ្ងៃ គឺចាប់ពី ថ្ងៃទី២៦ រហូតដល់ ថ្ងៃទី២៩ ខែសីហាខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]