ស្ថានភាព

អ្នកជាខ្សែប្រយុទ្ធនៃក្រុមបាល់ទាត់មួយ ក្រុមរបស់អ្នកបានលេងចាញ់ក្រុមគេ ក្នុងលទ្ធផល ១ទល់នឹង០ ដោយការធ្វេសប្រហែសរបស់អ្នកចាំទី ទើបបណ្តាលឲ្យក្រុមគេទាត់បញ្ចូលទី។

  • អ្នកថា ការលេងរបស់ក្រុមនៅវគ្គនេះពុំបានស៊ីចង្វាក់គ្នា
  • អ្នកបន្ទោសលើអ្នកចាំទី

ឆ្លើយតបទៅប្រិយមិត្ត NNin Nin

ខ្មែរឡូត សូមធ្វើការបំភ្លឺអត្ថន័យរបស់ បុគ្គលិកលក្ខណៈ និងគោលបំណងនៃការបង្ហោះតេស្តលើបុគ្គលិកលក្ខណៈ ដូចខាងក្រោម៖

អំពីបុគ្គលិកលក្ខណៈ

ជាការងាយយល់ បុគ្គលិកលក្ខណៈ គឺជារាល់សកម្មភាពដែលប្រិយមិត្តកំពុងប្រព្រឹត្ត ជាមួយមនុស្ស (គ្រសារ មិត្តភក្តិ មហាជន…)។

តើប្រិយមិត្តស្មោះត្រង់នឹងមនុស្សបែបណាខ្លះ?

តោងដឹងថា បុគ្គលិកលក្ខណៈ ធ្វើឲ្យមានផលប៉ះពាល់ដល់ខ្លួនឯងផ្ទាល់ និងអ្នកដ៏ទៃ។

អំពីតេស្តនៃបុគ្គលិកលក្ខណៈ

ខ្មែរឡូត មិនអាចបញ្ចាក់ថា ចម្លើយមួយណាត្រឹមត្រូវនោះទេ តាមពិតចម្លើយរបស់ប្រិយមិត្តនិមួយៗ សុទ្ធតែឆ្លើយបានសមហេតុផល វាអាចជាគំរូសម្រាប់ឲ្យបិ្រយមិត្តដឹងថា តើគួរធ្វើដូចម្តេចទើបប្រសើរ?

បុគ្គលិកលក្ខណៈ ពិតជាមានលក្ខណៈទំលំទូលាយណាស់ ជាហេតុធ្វើឲ្យខ្មែរឡូត បញ្ចេញតេស្តនៃបុគ្គលិកលក្ខណៈ ទៅតាមស្ថានភាពផ្សេងៗ សំដៅធ្វើឲ្យប្រិយមិត្តយល់បុគ្គលិកលក្ខណៈ កាន់តែបានស៊ីជំរៅ។

គោលបំណងនៃតេស្តលើបុគ្គលិកលក្ខណៈ

បន្ទាប់ពី ខ្មែរឡូត បានបង្ហោះតេស្តបុគ្គលិកលក្ខណៈ បានគ្រប់ស្ថានភាព ពេលនោះប្រិយមិត្តនឹងយល់ថា តើតេស្តបុគ្គលិកលក្ខណៈ នឹងមានផលប្រយោជន៏អ្វីខ្លះចំពោះយុវវ័យយើង?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]