កំពង់ធំ ៖ ផ្ទះឈើលើថ្មក្រោម ចំនួន ៤ខ្នង ក្នុងនោះមួយខ្នង បានឆេះខ្ទេច ដោយសារទុ ស្សេខ្សែភ្លើង  កាលពីវេលាម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១ ស្ថិតនៅ តាមមាត់ស្ទឹង ខាងកើតរដ្ឋាករទឹក សង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។


យោងតាមសមត្ថកិច្ច ពន្លត់អគ្គិភ័យខេត្ដ កំពង់ធំ បានឱ្យដឹងថា អគ្គិភ័យនេះបាន បណ្ដាល មកពីទុស្សេខ្សែភ្លើង ប៉ុន្ដែពេលកើតហេតុ ភ្លាមៗម្ចាស់ផ្ទះ ដែលកំពុង នៅក្រោមផ្ទះ មិន បានដឹងនោះទេ គឺអ្នកជិះខាងជាអ្នកឃើញ ហើយស្រែកប្រាប់ ។ ភ្លាមៗនោះម្ចាស់ផ្ទះ បានស្រូតឡើងទៅលើផ្ទះ ប៉ុន្ដែវាហួសពេល ទៅហើយ ភ្លើងកាន់តែឆេះខ្លាំងឡើងៗ បណ្ដាលឱ្យរីករាលដាល ទៅកាន់ផ្ទះប្រជាពល រដ្ឋ ដែលនៅក្បែរខាងឆះ អស់ចំនួន ៣ខ្នង ផ្សេងទៀត ប៉ុន្ដែមិនឆេះអស់ ទាំងស្រុងនោះ ទេ ។

យោងតាមសមត្ថកិច្ចដែលបានបញ្ជូន រថយន្ដពន្លត់អគ្គិភ័យទៅជួយអន្ដរាគមន៍ភ្លាមៗ បានឱ្យដឹងទៀតថា នៅកន្លែងកើតហេតុ ផ្លូវមានភាពចង្អៀតខ្លាំងពេក ដែលនាំឱ្យ សមត្ថកិច្ចលំបាក ក្នុងការបញ្ជូនរថយន្ដពន្លត់ អគ្គិភ័យ ដោយប៉ុន្ដែដោយមានការខិតខំ ប្រឹងប្រែងជួយអន្ដរាគមន៍ អគ្គិភ័យមិនបាន រីករាលខ្លាំងឡើង ទៅកាន់ផ្ទះប្រជាពលរដ្ឋ ប្រហែល២០ខ្នងទៀតនោះទេ ដែលស្ថិតនៅ ក្បែរទីនោះ ។
ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីទំហំនៃការខូចខាត ដែលបណ្ដាល មកពីអគ្គិភ័យនេះនៅឡើយទេ ដោយសារ តែម្ចាស់ផ្ទះកំពុងតែកើតទុក្ខនិងភ័យស្លន់ស្លោ ពីគ្រោះអគ្គិភ័យនេះ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្រុងស្ទឹងសែន បានឱ្យដឹងថា ក្នុងរយៈ ពេលប៉ុន្មានមកនេះ ការផ្គត់ផ្គង់អគ្គិសនីនៅ ក្រុងស្ទឹងសែន មានភាពរអាក់រអួល ហើយ អគ្គិភ័យនេះ អាចបណ្ដាលមកពីការផ្គត់ផ្គង់ ភ្លើងមិនស្រួល ។

យោងតាមសមត្ថកិច្ចមូលដ្ឋាន ដែលបាន ចូលរួមជាមួយប្រជាពលរដ្ឋ ជួយពន្លត់អគ្គិភ័យ នេះបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានប្រើ ប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីជួយអន្ដរាគមន៍ ដើម្បីកុំឱ្យរីករាលទៅ កាន់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ៕

ដក​ស្រង់​ពី​គេហទំព័រ​ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]