រាជធានីភ្នំពេញ ៖ បុរស​ពិការ​ម្នាក់​ ត្រូវ​ចរន្ត​អគ្គិស​នី​ឆក់​​ស្លាប់ ​ខណៈ​​​ដេក​នៅ​ក្នុង​បន្ទប់​តែឯង​ដាក់​ដៃ​​ទៅ​ប៉ះប្រ៊ី​ភ្លើង ដែល​កូន​ត​ដាក់​ឱ្យ​ឪពុក​ស្តា​ប់​វិទ្យុ ​បង្កឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០៩​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​បេ​៥៨ ក្នុង​បុរី​ប្ញស្សី​កែវ ក្នុង​ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញស្សី​កែវ ខណ្ឌប្ញស្សីកែវ ។

ជន​រង​គ្រោះ​ដែលស្លាប់​​ឈ្មោះ​ជា ចំរើន អាយុ​៥៨ឆ្នាំ ជា​ជន​ពិការ​ដោយសារ​ជំងឺ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ ។ បើ​តាម​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​​ដេក​ក្នុង​បន្ទប់​តែ​ម្នាក់ ដែល​ជា​ទូទៅ​ព្រឹក​ឡើង កូនប្រុស​តែងតែ​ងូត ទឹក​ឱ្យ​ ។ លុះ​នៅ​ព្រឹក​នោះ​​កូន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ ក៏ប្រទះ​ឃើញ​ឪពុក​ដេកស្លាប់​លើ​គ្រែ​នៅ​ក្នុង​បន្ទប់ ដោយ​ដៃ​ជាប់​ព្រី​ភ្លើង ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​ ។

​បើ​តាម​កូន​ប្រុស​​ឱ្យ​ដឹង​ថា ឪពុក​​​បាន​ធ្លាក់ខ្លួនពិការ​ប្រមាណ​១០​ឆ្នាំមក​ហើយ​ ដោយសារ​តែ​ជំងឺ ។​ ទាក់ទិន​នឹង​ការ​ស្លាប់​នេះ​ ត្រូវ​កូនៗ​អះអាង​ថា ឪពុក​ស្លាប់​ដោយចរន្ត​អគ្គិស​នី​​ឆក់​ដោយ​ខ្លួនឯង ហើយ​ពុំ​ប្តឹងប្តល់​ឡើយ ។ នៅ​ព្រឹក​ថ្ងៃដដែល ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សព​ និង​បាន​សាកសួរក្រុម​គ្រួសារ ហើយ​ត្រូវលោក​តូច គឹ​ម​សុង នាយ​ប៉ុស្តិ៍ប្ញស្សី​កែវ ​បាន​ចូល​បុណ្យ ចំនួន​១០​ម៉ឺន​រៀល​ ​៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ជាងជួសជុលរថយន្ត ម្នាក់រងរបួស និងម្នាក់ទៀតបានស្លាប់ ក្រោយបញ្ជូនទៅ មន្ទីរពេទ្យ ដោយសារតែខ្សែភ្លើងឆក់ កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងយានដ្ឋាន ជួសជុលរថយន្ត តាំង គឹមលាង ដែលស្ថិតនៅ ក្រុមទី១ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ គឹម សាវន អាយុ៣៥ឆ្នាំ ជាជាងជួសជុលរថយន្ត មានស្រុកកំណើត ភូមិស្រែអំពិល ឃុំឈ្វាំង ស្រុក ពញាឮ ខេត្តកណ្ដាល ។

តាមការរៀបរាប់របស់កម្មករ បាននិយាយថា មុនកើតហេតុជនរងគ្រោះ បានកាន់ម៉ូទ័រដើម្បីស្វាន បាត រថយន្ត ខណៈកំពុងចុច ម៉ូទ័រ ក៏ឆក់តែម្តង ។

ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យរុស្សុី តែ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់មុន មកដល់មន្ទីរពេទ្យ ហើយប្រគល់សពអោយទៅក្រុម គ្-រួសារ ដើម្បីធ្វើបណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]