ប្រសិនបើអ្នក គឺជាមនុស្សម្នាក់ ដែលមានការងាររវល់ខ្លាំងពេញមួយថ្ងៃ រហូតស្ទើរតែ រកពេលទំនេរមិនឃើញផង សូមកុំបណ្តោយខ្លួនឱ្យទៅជាខូចសុខភាពឱ្យសោះ គួរយកចិត្តទុកដាក់ថែរក្សាវាមុនគេ។ ដោយជាញឹកញាប់ត្រូវទទួលទានទឹកឱ្យបាន គ្រប់គ្រាន់ជាប្រចាំ ទើបអ្នកគ្មានជម្ងឺ "កង្វះជាតិទឹក" ព្រោះថា អ្នកដឹងទេបើអ្នកផឹកទឹក តិចពេកនៅក្នុងមួយថ្ងៃៗ លទ្ធផលសុខភាពរបស់អ្នកនឹងជួបបញ្ហាអវិជ្ជមានធ្ងន់ធ្ងរ ដោយមិនដឹងខ្លួនដូចតទៅនេះ៖

១.កើតជំងឺភ្លេចភ្លាំង៖ នៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹក បណ្តាលឱ្យការ ដឹកនាំសារធាតុចិញ្ចឹមនានា ទៅកាន់ខួរក្បាលគឺមិនពេញលេញ ឯបេះដូងក៏មិនអាចច្របាច់ឈាមផ្តល់គ្រប់គ្រាន់ ទៅចិញ្ចឹមខួរក្បាលដែរ។ មូលហេតុនេះធ្វើឱ្យអ្នកមានជម្ងឺបាត់បង់ការចងចាំបន្តិចម្តងៗ ឬមានការគិតយឺត ខួរក្បាលស្ពឹក ឧស្សាហ៍ឈឺក្បាលជាដើម។

២.កើតជម្ងឺឬសដូងបាត៖ ជាការពិតណាស់ ប្រសិនបើរាងកាយមិនអាចទទួលបាន ទឹកគ្រប់គ្រាន់ទេ ការរំលាយអាហារនៅក្នុងក្រពះ នឹងមានការលំបាកបន្ថែមទៀត ព្រោះពោះវៀនស្ងួត មិនអាចបណ្ដេញលាមកបានល្អ ហើយលាមកអាចនឹងស្ងួតពេក ពេលកាកសំណល់សល់ច្រើន ក្នុងពោះវៀនធំ។ ពេលនោះវាត្រូវបានស្រូប ត្រឡប់មកវិញពីពោះវៀន ចូលទៅក្នុងរាងកាយវិញ បង្កអាការទល់លាមក ហើយនៅទីបំផុតក៏មានឡើងនូវជម្ងឺឬសដូងបាតនេះឯង។

៣.ឈឺសន្លាក់៖ ដឹងទេឆ្អឹងខ្ចីនៃផ្នែកក្នុងរាងកាយ គឺសំខាន់ណាស់ហើយវាងាយនឹង មានគ្រោះថ្នាក់បំផុត។ ជាទូទៅវាត្រូវការជាតិទឹក៨0% ដូច្នេះប្រសិនបើនៅសន្លាក់ ឬឆ្អឹងខ្ចីត្រង់ផ្នែកណាមួយ ខ្វះជាតិទឹក ឬមិនមានសំណើមគ្រប់គ្រាន់វាងាយ នឹងឈឺចាប់ ឬឆាប់បានរងរបួស ឬរលាក នៅពេលដែលយើងហាត់ប្រាណ លើករបស់មានទម្ងន់ធ្ងន់ៗ ឬធ្វើការងារផ្សេងៗជាដើម។

៤.កើតអាការៈរលាកប្លោកនោម៖ ប្រសិនបើអ្នកឈឺចង់បន្ទោរបង់ទឹកនោម តែបន្ទោរបង់មិនចេញ ឬចេញមកដែរតែតិចពេក បញ្ជាក់ថាអ្នកអាចមាន អាការរលាកប្លោកនោមហើយដោយសារតែ ការទទួលទានទឹកមិនបានគ្រប់គ្រាន់។

៥.ធាត់លើសទម្ងន់៖ មិនជឿក៏ត្រូវតែជឿដែរថា បើអ្នកផឹកទឹកតិចពេក វាក៏ជាមូលហេតុមួយ ដែលអាចធ្វើឱ្យអ្នកធាត់បានដែរ ជាពិសេសបើអ្នកផឹកទឹក មិនបានគ្រប់គ្រាន់នៅពេលព្រឹក។ ប៉ុន្តែបើអ្នកផឹកទឹក១កែវមុន ពេលទទួលទាន អាហារថ្ងៃត្រង់ ឬពេលល្ងាចវិញ នឹងជួយឱ្យអ្នកស្គមវិញ ព្រោះអ្នកនឹងមានអារម្មណ៍ថា ឆ្អែតតាំងពីដំបូងមុនពេលបរិភោគអាហារ។ ដូច្នេះគ្រាន់តែផឹកទឹកឱ្យបានច្រើននោះ អ្នកក៏អាចសម្រកទម្ងន់បានយ៉ាងល្អ។

៦.រដូវមកមិនទៀងទាត់៖ ស្ថានភាពនៃការមករដូវរបស់ស្ត្រី គឺជាការចង្អុលបង្ហាញអំពី បញ្ហាសុខភាពមួយចំនួនដែរ។ ប្រសិនបើអ្នករកឃើញថា អ្នកមានការមករដូវ មិនទៀងទាត់ មានការឈឺចាប់ ឬកើតអាការខុសប្រក្រតីនានា សូមគិតថានេះអាចជា មូលហេតុដែលអ្នកមិនយកចិត្ដទុកដាក់ ក្នុងការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ទៅតាមតម្រូវការ ដែលរាងកាយត្រូវការជាចាំបាច់។ កត្តានេះធ្វើឱ្យឈាមរត់មិនបាន សព្វល្អ ទើបអ្នកមានអាការនេះកើតឡើង។

ខាងក្រោមនេះជាសញ្ញា ដែលប្រាប់ថាអ្នកគឺជាមនុស្សដែលខ្វះជាតិទឹក៖

១.មិនបន្ទោរបង់ទឹកនោមចោលពី៤-៧ដងក្នុងមួយថ្ងៃ

២. ទឹកនោមមានពណ៌លឿង និងខាប់ស្ទើរតែរៀងរាល់ពេលដែល បន្ទោរបង់ចេញមកក្រៅ

៣.ទឹកនោមមានក្លិន។

ដូច្នេះគ្រាន់តែផឹកទឹកក៏ជះឥទ្ធិពលអវិជ្ជមាន ទៅលើរាងកាយយ៉ាងច្រើនដែរ នេះមិនរាប់បញ្ចូលដល់ការខូចខាតស្បែក ស្បែកមានសភាពសឹករិចរឹល ភ្នែកស្ងួត ស្បែកស្ងួត និងមើលទៅចាស់ ជាងអាយុរបស់អ្នកទៀតផង។ សរុបមកអ្នកគួរផឹកទឹកឱ្យបានច្រើនប្រមាណជា ១៥00-២000 មីលីលីត្រក្នុង១ថ្ងៃ ឬ៦-៨ពែងក្នុង១ថ្ងៃ ឬប្រសិនបើខ្ជិលក្រោកទៅយកទឹកមកផឹក ត្រូវដាក់ ដបមួយលីត្រនៅលើតុ ហើយផឹកឱ្យបានញឹកញាប់។ ធ្វើដូច្នេះរាងកាយរបស់អ្នកនឹងមិនខ្វះជាតិទឹកទៀតនោះទេ។

-ចំណាំ៖ ប្រសិនបើអ្នកផឹកទឹកមិនបាន៦-៨កែវក្នុង១ថ្ងៃ ប៉ុន្តែអ្នកគ្មានអាការខ្វះ ជាតិទឹកទេ គឺអាចបណ្តាលមកពីអ្នកផឹកភេសជ្ជៈផ្សេងៗ ឬបរិភោគអាហារ ដែលមានជាតិទឹកច្រើនរួចមកហើយ។ តែទោះជាយ៉ាងនេះក្តីទឹកសុទ្ធនៅតែមាន ប្រយោជន៍យ៉ាងសំខាន់ចំពោះរាងកាយ។ សូមកុំភ្លេចផឹកទឹក១ថ្ងៃឱ្យបានពី៦-៨ កែវ ដើម្បីថែរក្សាសុខភាពទាំងអស់គ្នា៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]