តៃវ៉ាន់៖ ថ្មីៗនេះ ស្រ្តីម្នាក់សាច់ចាំម្នាក់ បានធ្វើឲ្យកក្រើកក្នុងអ៊ិនធើណេតយ៉ាងខ្លាំង ជាមួយនឹង រូបរាងដ៏សែនស្រឡូនស៊ិចស៊ីរបស់នាង។ ហើយមិនត្រឹមតែនាង មានសម្ផស្សស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែអាយុរបស់នាង ក៏ត្រូវបានគេចាប់អារម្មណ៍ផងដែរ។

យោងតាមគេហទំព័រThe Coverage បានឲ្យដឹងថា នាង Shi Shan Ni មានវ័យ៤២ឆ្នាំទៅហើយ តែបើងាកមើលផ្ទៃមុខរបស់នាង គឺពិតជាមិនចង់ជឿនោះឡើយ ថានាងឈានចូលអាយុខ្ទង់៤០ឆ្នាំ។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏មានការភ្ញាក់ផ្អើលពេលឃើញ រូបរាងស្លីមស្អាតរបស់ស្រ្តីសាច់ខ្ចីរូបនេះ ដែលពួកគេបានសរសើរថា នាងពិតជាពូកែថែទាំ រាងកាយបានល្អខ្លាំងណាស់៕

តោះមើលរូបសម្រស់ ស្រ្តីមុខក្មេងអាយុចាស់បន្តិចមើល៖ 

ប្រភព៖ lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ តារាស្រីតៃវ៉ាន់ វ័យ៤០ឆ្នាំ នាង Vivian Hsu ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបសម្រស់របស់នាងដែរ។

តារាស្រីជនជាតិ តៃវ៉ាន់ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាមួយនឹងសម្រស់របស់នាង បន្ទាប់ពីបានដឹង អាយុពិត រួចមកដែលគ្រប់គ្នា តែងតែសរសើរពីសម្រស់ ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង មិនដាច់ពីមាត់ ជាមួយនឹងភាពក្មេងវ័យ មិនចេះចាស់នោះ។

តាមប្រភពព័ត៌មានបាន ឲ្យដឹងថា តារាស្រីម្នាក់នេះមាន ឈ្មោះ Vivian Hsu ដែលមានអាជីព ជាតារាចំរៀង, សម្ដែង និងជាតារាបង្ហាញម៉ូត ហើយនាពេលខាងមុខនេះ នាងនឹងឈានចូលវ័យ ៤០ឆ្នាំ ផងដែរ។ បន្ថែមឲ្យដឹងទៀតថា នាងបានសរសេរបង្ហោះនៅលើ ហ្វេសប៊ុកថា «ខ្ញុំចាប់ផ្ដើមធ្វើការ តាំងពីអាយុ ១៤ឆ្នាំ ហើយអ្វីដែលខ្ញុំសោកស្ដាយខ្លាំងបំផុតនោះ គឺមិនសិក្សានៅសាកលវិទ្យាល័យ និងបញ្ចប់ការងារសង្គម ដោយាសារតែការងារនេះ បានផ្ដល់ចំនេះដឹងដល់ខ្ញុំ យ៉ាងច្រើន» ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ខែកុម្ភ: តារាស្រីរូបស្អាតម្នាក់នេះ បានចុះបញ្ជីអាពាហ៍ពិពាហ៍ ជាមួយនឹងពាណិជ្ជករសិង្ហបុរី និងបានប្រារព្ធពិធី អាពាហ៍ពិពាហ៍ របស់ពួកគេនៅលើកោះ បាលី កាលពីចុងខែមិថុនា ឆ្នាំមុន។

ជាមួយគ្នានេះ កាលពីថ្ងៃ ទី ១៩ មិនា ឆ្នាំ២០១៥ ជាថ្ងៃខួបកំណើតរបស់នាង ដែលចូលវ័យ ៤០ឆ្នាំ ប៉ុន្តែបើមើលពីសម្រស់របស់នាង ខាងក្រៅវិញ ពិតជាមិនគួរឲ្យជឿ ទាល់តែសោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]