ថៃ៖ ពីមួយឆ្នាំទៅមួយឆ្នាំមនុស្សម្នាក់ៗ កាន់តែមានវ័យចាស់ទៅៗបន្តិចម្តង ប៉ុន្តែសម្រាប់តារាសម្តែងស្រីល្បីជើងចាស់នាង Ann Thongprasom វិញ ដូចជាមិនមានការប្រែប្រួល ឬចាស់នឹងគេសោះ គឺនាងនៅតែមានសម្រស់ ស្រស់ស្អាតមិនចាញ់តារាក្រមុំៗស្រករក្រោយនោះទេ។

នាង Ann Thongprasom បានប្រើពេលវេលាក្នុងជីវិតជាច្រើន ក្នុងវិស័យសិល្បៈកម្សាន្តនេះដោយបានដើរតួនាទីជាអ្នកសម្តែងភាពយន្តផង និងជាអ្នកដឹកនាំរឿងផង ហើយកាលពីពេលថ្មីៗកន្លងទៅនេះ នាងក៏ទើបតែបញ្ចប់ការដឹកនាំសម្តែងរឿង «ស្អប់ព្រោះស្រឡាញ់» ផងដែរ ដែលមានភាពល្បីល្បាញ និងការទទួលស្គាល់ពីសំណាក់អ្នកគាំទ្រជាច្រើននាក់​សឹងតែគ្រប់មជ្ឈដ្នាន។ មិនតែប៉ុណ្ណោះនាងថែមទាំងជាអ្នកធុរកិច្ចដែលកំពុងកាន់កាប់មុខជំនូញធំៗចំនួន២ នៅក្នុងដៃទៀត គឺ Apartment និងអគារសម្រាប់ជួលដែលមានឈ្មោះថា Anne’s Place។

ហើយថ្មីៗនេះសម្រាប់ Ann Thongprasom ក៏កំពុងតែមានការងារមមាញឹកជាច្រើន នៅក្នុងពិភពសិល្បៈដែរ។  តារាដែលពោពេញទៅដោយទេព្យកោសល្យក្នុងការ សម្តែងដ៏ល្អនេះ ជាទូទៅនាងក៏តែងតែស្រឡាញ់រាប់អានណាស់ ជាមួយសិល្បករ-សិល្បការិនីជំនាន់ក្រោយ ដោយមិនប្រកាន់វ័យ ឋានៈ ឬតួនាទីអ្វីនោះឡើយ។

ជាទូទៅនាងតែងតែបង្កភាពស្និទ្ធស្នាលជាមួយពួកគេ ជាពិសេសគឺតារាប្រុសៗ ដោយទុកប្រៀបដូចជាបងប្អូនបង្កើត  ឬកូនបង្កើតយ៉ាងដូច្នោះដែរ។ ម្យ៉ាងទៀតជាញឹបញាប់នាងក៏ត្រូវបានបណ្តាអ្នកគាំទ្រ និងមហាជនទូទៅបង្អាប់ថា អាចបន្លំជាគូស្នេហ៍ជាមួយតារាកម្លោះក្មេងៗស្រករក្រោយបាន។

ស្ថិតនៅក្នុងការសម្តែងពីភាពរាប់អានគ្នា ក្នុងចំណោមអ្នកសិល្បៈរួមអាជីពជាមួយគ្នានេះ Ann Thongprasom ទោះបីជាមានអាយុ៣៩ឆ្នាំទៅហើយក្តី តែពេលថតរូបគូជាមួយ តារាប្រុសក្មេងៗ ហាក់មានអាយុស្របាលគ្នាប្រៀបដូចជាគូសង្សារផងដែរ៕

ចង់ដឹងថាតើ Ann Thongprasom ថតរូបគូជាមួយតារាប្រុសរូបណាដែល មើលទៅស្រស់ស្អាត និងសាកសមជាមួយគ្នា យើងទៅទស្សនារូបភាព ព្រមទាំងចូលរួមដាក់ពិន្ទុទាំងអស់គ្នា៖

១. នាង Ann Thongprasom និងលោក Jemas Ma ៖

២. នាង Ann Thongprasom និងលោក Nadech

៣. នាង Ann Thongprasom និងលោក Mark Prin

៤. នាង Ann Thongprasom និងលោក Pope

៥. នាង Ann Thongprasom និងលោក Topiz

៥. នាង Ann Thongprasom និងលោក Indianaindy

៧. នាង Ann Thongprasom និងលោក Petercorp


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]