(ភ្នំពេញ)៖ ជាការពិត​រឿងរ៉ាវហែកហួរគ្នា មានឈ្មោះថា ជាស្រីដណ្ដើមប្ដីគេ បានផ្ទុះឡើកកក្រើក​ពេញក្នុងពិភពសិល្បៈ ខណៈដែលតារាសម្ដែង តារាម៉ូដែល និងជាពិធីការិនី កញ្ញា សូរ អេណា បានរងនូវព្យុះភ្លៀងនៃរឿងនេះ ស្ទើរតែងើបមុខមិនរួច រហូតដល់ថ្នាក់ប៉ះពាល់ ដល់ការងាររបស់នាង ព្រោះលេចឮថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ បានដកនាងពីតំណែង​ជាពិធីការិនី បញ្ឈជើងទុកចោលទៀតផង។ តែអ្វីដែលជាការចាប់អារម្មណ៍ថ្មី បន្ទាប់ពីស្ងាត់រឿងអាស្រូវបានបន្ដិច តារាម៉ូដែល សូរ អេណា កំពុងតែត្រៀមខ្លួនចេញទៅ ប្រកួតប្រជែងតំណែងកញ្ញាឯក តំណាងឲ្យប្រទេសកម្ពុជា នៅក្នុងប្រទេសហ្វីលីពីន នៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

តារាបង្ហាញម៉ូដ ដ៏​ស្រស់សោភា កញ្ញា សូរ អេណា ដែលមានឈ្មោះដើមថា នី ដាណេ បានផ្ទុះរឿងដ៏ធំថា នាងហាក់ឆ្ងាញ់តែនឹងប្ដីគេ ហើយត្រូវ ប្រពន្ធដើមតាមហែកហួរ រហូតនាងស្ទើរតែដកខ្លួន ពីពិភពសិល្បៈ ព្រោះ​រងភាពអាម៉ាស លើសពីអ្វីដែលនាង អាចទទួលយកបាន​។ មិនតែប៉ុណ្ណោះ​ សូរ អេណា ត្រូវខាងស្ថានីយទូរទស្សន៍ ឲ្យនាងសម្រាកមួយរយៈធំ ដើម្បី​លំហែពីពាក្យចចាមអារ៉ាមទាំងនោះ។

ភាពភ្ញាក់ផ្អើល នៃការវិលត្រឡប់ មកកាន់សង្វៀនសិល្បៈវិញ​របស់ សូ អេណា ហាក់លឿនលើសពីការរំពឹងទុក ព្រោះអ្នកខ្លះយល់ថា នាងមិនវិលត្រឡប់មកវិញទេ ព្រោះទំហំរឿងអាស្រូវរបស់នាង គឺធំធេង មិនងាយនឹងសាបរលាប តែផ្ទុយពីការរំពឹងទុក របស់ទស្សនិកជន សូរ អេណា កំពុងតែត្រៀមខ្លួន តំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតបវរ​ កញ្ញា​សាកល ដែលគ្រងនឹងធ្វើឡើង នៅខែកញ្ញាខាងមុខនេះ នៅក្នុងប្រទេសហ្វីលីពីន។

ទស្សនិកជន ស្ទើរតែដាច់ផ្ញារ ព្រោះ សូរ អេណា មិនត្រឹមតែស្រោចស្រង់ កិត្តិយសខ្លួនឯងបានឡើងវិញទេ នាងថែមទាំងក្លាយជាតារាម៉ូដែល តំណាងឲ្យប្រទេស​ទៀតផង ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។ កញ្ញា សូ អេណា បាននិយាយប្រាប់ Khmertalking ថា នាងរំភើបណាស់ ពេលខាងក្រុមហ៊ុន ឲ្យតំលៃលើទេពកោសល្យ និងសមត្ថភាពរបស់នាង រហូតបញ្ចូន​ទៅប្រកួតនៅក្រៅប្រទេស ។

សូមបញ្ជាក់ថា កញ្ញា សូរ អេណា មានប្រវត្តិសិល្បៈ​ធ្លាប់ចូលរួម ប្រកួត​​ឈ្នះការប្រកួត «ASNI Man & Women Contest 2013» ឈ្នះការប្រកួត «Miss Tourism Queen Cambodia 2013» និងចូលរួមការប្រកួតផ្សេងៗជាច្រើនទៀត។

កញ្ញា សូ អេណា មានអាយុ២៣ឆ្នាំ កំពស់១,៧០ម៉ែត្រ ​ទំងន់៤៩គីឡូក្រាម សក់ពណ៌ខ្មៅ ភ្នែកពណ៌ត្នោត និងស្បែកជើងពាក់លេខ៣៩​។

កញ្ញា សូ អេណា នឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅប្រកួតនៅប្រទេស​ហ្វីលីពីន នៅដើមខែកញ្ញា ​ឆ្នាំ២០១៦នេះ ​ខណៈការប្រកួត មានរយៈពេល ២សប្ដាហ៍៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]