បរទេស៖ ក្នុងនាមជាស្រីស្អាត តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ហើយថ្ងៃនេះ ប្រិយមិត្តនឹងបានជួបជាមួយនឹង កំពូលស្រីស្អាត៧ដួង ដែលពូកគេ ទទួលបានភាពល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម ហើយថែមទាំងធ្វើឲ្យអ្នកគាំទ្រនារីៗភាគច្រើន ហៅពួកគេ ជាIdolទៀតផង។ ចង់ដឹងថា ពួកគេជាអ្នកណាខ្លះ តោះតាមដានទាំងអស់គ្នា៖

១) Taylor R៖ ជានារីវ័យក្មេងម្នាក់ ជនជាតិកាណាដា ដែលមុខមាត់របស់នាងដូចជាតុក្តតាបេះបិទ ជាមួយនឹង កែវភ្នែកធំៗ និងច្រមុះស្រួច។ ចំពោះTaylor R គឺស្ថិតនៅក្នុងវ័យជំទង់នៅឡើយទេ តែបើក្រឡេកមើលការតុបតែងខ្លួនរបស់នាង ពិតជាមានទេពកោសល្យ ទាំងការស្លៀកពាក់ និងការផាត់មុខរបស់នាង។ ជាពិសេសក៏មានមនុស្សភាគច្រើន បានយកស្ទាយលេងខ្លួនតាមនាងទៀតផង។  

២) Ebba Zingmark៖ នាងEbba Zingmark បានធ្វើឲ្យនារីភាគច្រើន ហៅនាង ជាអាយដលរបស់ពួកគេ ព្រោះតែនាងស្រស់ស្អាត និងគួរឲ្យស្រលាញ់ពេក។ ចំពោះនារីជនជាតិស៊ុយអែដ វ័យ២០ឆ្នាំរូបនេះ មិនត្រឹមតែជាស្រីស្អាតប៉ុណ្ណោះទេ សូម្បីការតុបតែងខ្លួន ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។

៣) Miyake Wong ៖ បង្វែរអារម្មណ៍មកជួប នារីប៉ែកអាស៊ីវិញម្តង គឺនាង Miyake Wong ក៏ត្រូវបានគេសរសើរ ពីសម្ផស្សដ៏គួរឲ្យស្រលាញ់នាងដែរ។ ជាមួយនឹងមុខមាត់ ដូចជាតុក្តតា អមនឹងសក់ពណ៌ផ្កាឈូក របស់ស្រីស្អាតជនជាតិសឹង្ហបុរីរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពេញចិត្តលើរូបនាងជាពន់ពេក។

៤) Lily Maymac ៖ ចំពោះនាង Lily ប្រហែលជាប្រិយមិត្តបានស្គាល់នាងច្បាស់តាមរយៈ បណ្តាញសង្គមទាំងហ្វេសប៊ុក និងអ៊ិនស្តាក្រាម។ នាពេលបច្ចុប្បន្ននេះ នារីភាគច្រើន បានយកស្ទាយតុបតែងមុខ បែបផតៗ និងស្ទាយគូសចិញ្ចើមតាមនាងទៀតផង។ ជាមួយនឹងមុខមាត់ស្អាត របស់នារីវ័យ២១ឆ្នាំរូបនេះ បានធ្វើឲ្យទាញចិត្តមនុស្សគ្រប់គ្នា ឲ្យចុចFollow ទៅដល់២លាននាក់ឯណោះ នៅក្នុងអ៊ិនស្តាក្រាម។ 

៥) Yurisa៖ ស្រីស្អាតYurisa ទទួលបានភាពល្បីល្បាញខ្លាំង លើទម្រង់មុខដូចជាតុក្តតា ជាមួយនឹងកែវភ្នែកធំៗរបស់នាង។ ហើយរូបសម្រស់របស់នាងផងដែរ ក៏ត្រូវបានគេស្គាល់ពាសពេញប៉ែកអាស៊ីតែម្តង។

៦) Beckii Cruel៖ Beckii Cruel ជានារីវ័យជំទង់ម្នាក់ ត្រូវបានគេចាប់អារម្មណ៍លើរូបនាង ជាមួយនឹងការតុបតែង cuteគួរឲ្យស្រលាញ់របស់នាង។ ជាពិសេសអ្នកលេងបណ្តាញសង្គម បានហៅនាងជាLeah Dizon( ជាតារាម៉ូដែលស្រីម្នាក់) ទីពីរផងដែរ ព្រោះតែមុខស្រដៀងគ្នាដូចកូនភ្លោះ។

៧) Shelley Mulshine៖ ងាកមកមើល នារីជនជាតិស៊ុយអែតម្នាក់ទៀត គឺនាង Shelley Mulshine ក៏មានភាពល្បីល្បាញមិនចាញ់ នារី៦នាក់ខាងលើនោះទេ។ ជាមួយនឹង ទម្រង់មុខស្អាត ជើងវែងៗ អមជាមួយនឹងការតែងខ្លួន ត្រូវបានគេ ហៅនាងជាអាយដលរបស់ពួកគេគ្រប់ៗគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]