ប្រេស៊ីល៖ តារាម៉ូដែលជនជាតិប្រេស៊ីលនាង Curvy Suzy Cortez ដែលជាអ្នកគាំទ្រកំពូលតារាបាល់ទាត់ Lionel Messi និងក្រុម Barcelona កាលពីពេលថ្មីៗនេះ បានសុំអង្វរឲ្យកីឡាករ Messi ធ្វើការ Unblock គណនីរបស់នាងនៅលើបណ្តាញសង្គម Instagram វិញផង។

នាង Curvy Suzy Cortez បាននិយាយថា គណនី Instagram របស់នាងត្រូវបាន block មិនឲ្យឃើញដោយកំពូលតារាបាល់ទាត់ក្រុម Barcelona កាលពីខែមេសា ដោយសារតែនាងបង្ហោះរូបបែបស៊ិចស៊ី ពាក់អាវលេខ១០ របស់ Messi ។ 

នាង Suzy Cortez បានអះអាងថា គណនី Instagram របស់នាង ត្រូវមិត្តស្រីរបស់ Messi យកគណនី Instagram របស់ខ្សែប្រយុទ្ធក្រុម Barcelona រូបនេះចុច Block ដោយសារតែនាងប្រច័ណ្ឌ និងប្រតិកម្មខ្លាំង ទៅលើរូបភាពបែបស៊ិចស៊ី ពាក់អាវរបស់ Messi ហើយនាង Suzy អះអាងថា នាងគ្រាន់តែជាប្រិយមិត្តគាំទ្រក្លឹប Barcelona ធម្មតាប៉ុណ្ណោះ។

តារាម៉ូដែលជនជាតិប្រេស៊ីលរូបនេះបន្តថា នាងមានការភ្ញាក់ផ្អើលជាខ្លាំនៅពេលដែលនាងដឹងថា គណនីរបស់នាងត្រូវបាន Block បែបនេះ ហើយបើសិនជាអាច នាងនឹងប្រាប់មិត្តស្រីរបស់ Messi មិនឲ្យមានការព្រួយបារម្ភពីរូបនាងនោះឡើយ ព្រោះនាងគ្រាន់តែជាអ្នកគាំទ្រម្នាក់តែប៉ុណ្ណោះ។ Suzy Cortez បន្តថា ខ្ញុំភ្ញាក់ផ្អើលណាស់ដែលមិត្តស្រីរបស់ Messi នាងមិនទុកចិត្តលើខ្លួនឯងបែបបនេះ។ ខ្ញុំគិតថា រឿងនេះអាចដោយសារតែនាងប្រច័ណ្ឌ ហើយវាមិនល្អនោះទេដោយខ្ញុំគ្រាន់តែជាអ្នកគាំទ្រកីឡាបាល់ទាត់ និងជាអ្នកគាំទ្រផ្កាប់មុខក្រុម Barcelona ។ 

នៅពេលនេះ តារាម៉ូដែលនាង Curvy Suzy Cortez បានបង្កើតយុទ្ធនាការមួយឲ្យ Messi ចុច Unblock វិញ ដោយនាងបានបង្ហោះរូបភាពមួយ ដែលភ្ជាប់ជាមួយនូវ Hashtag សរសេរថា #UnBlockMeMessi ហើយបានស្នើឲ្យអ្នកគាំទ្ររបស់នាង ជួយសរសេរ Hashtag បែបនោះទាំងអស់គ្នា ដើម្បីសម្រេចបំណងដោយបានសរសេរថា សួស្តីអ្នកគាំទ្រជាទីស្រលាញ់របស់ខ្ញុំ អ្នកទាំងអស់គ្នាដឹងហើយថា ខ្ញុំជាអ្នកគាំទ្រខ្លាំងប៉ុណ្ណាចំពោះក្លឹប Barcelona និង Messi ហើយបន្ទាប់ពីខ្ញុំត្រូវបាន Block ពីគណនីរបស់ Messi មក ខ្ញុំមានការភ្ញាក់ផ្អើល និងពិបាកចិត្តជាខ្លាំង ហើយខ្ញុំមិនជឿថា គាត់ជាអ្នកធ្វើនោះទេ ដូច្នេះខ្ញុំបង្កើតយុទ្ធនាការមួយនេះ ដើម្បីឲ្យអ្នកគាំទ្រខ្ញុំទាំងអស់ជួយខ្ញុំសរសេរ Hashtag ថា #UnBlockMeMessi ផង៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]