ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងស្នេហា រវាង តារាកំប្លែង នាយ ចឺម និងអតីតហ្វ្រេសស៊ីហ្គ្រឺលលេខ១ ពុធ ស្រីខួច ជាសារធាណៈរួចមក ហាក់ដូចជាធ្វើឲ្យនាង មិនសប្បាយចិត្តទាល់តែសោះ ដែលត្រូវគេគាស់កកាយរឿងចាស់ឡើងមកវិញ។

កាលពីម្សិលមិញនេះដែរ កញ្ញា ស្រីខួច បានចេញមុខបកស្រាយពីរឿងចាស់ ដែលសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា "មិនធម្មតា សង្សារនាយចឺម ជាអតីតFreshie Girl"។ ហើយក្នុងនោះ នាងក៏បានសរសេរដែរថា "វាគ្រាន់តែជារឿងអតីតកាល ដែលនាងខ្ញុំបាន បំភ្លេចវាចោលហើយ សូមមេត្តា កុំចុះព័ត៌មាននាងខ្ញុំ ជាមួយគាត់ទៀតអី រឿងនាងខ្ញុំជាមួយគាត់ វាបានចប់យូរហើយ អរគុណដល់បងស្រី ដែលបានខលមកសួរពីជីវិតសិល្បៈ របស់នាងខ្ញុំ ហើយរឿងនេះវិញ ក៏បានប្រាប់បងស្រីដែលថាជាអតីតកាល តែមិនគិតថា បងស្រីយកទៅចុះទេ"

អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏មានការភ្ញាក់ផ្អើលផងដែរ ពេលដឹងថា អតីតរូបនេះ ធ្លាប់ជាសង្សារជាមួយនឹង នាយចឺម ដែលមិនសូវមានអ្នកណាដឹងប៉ុន្មាននោះទេ។ 

យ៉ាងណាមិញ ចំពោះរឿងរ៉ាវស្នេហាមួយនេះ ក៏បានបញ្ចប់សព្វគ្រប់យូរណាស់មកហើយ ដែលពេលនេះជីវិតរបស់ស្រីខួច និង​នាយ ចឺម ក៏បានដើរលើផ្លូវផ្សេងគ្នាផងដែរ៕

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាយ ចឺម បានអស់សំណើចនឹង ព័ត៌មានថា ខ្លួនខូចចិត្តខ្លាំងពេល នីឡា ភ្ជាប់ពាក្យជាមួយ កូនប្រុសថៅកែ ល្ខោនបាសាក់។

តារាកំប្លែងវ័យក្មេងនាយ ចឺម បានប្រាប់ថា កាលពីថ្ងៃទី២០ ខែឧសភា នេះទាំងអស់សំណើចថា «មានរឿងចឹងមកពីណា បង …! (សើច) ចេះតែដុតខ្ញុំហើយ អត់ដែលដឹងអីផង។ ផ្ទុយទៅវិញខ្ញុំមានតែសប្បាយចិត្ត ដែលប្អូនបានភ្ជាប់ពាក្យបែបនេះ ..!»។

នាយ ចឹម បានបញ្ជាក់ទៀតថា «គ្មានរឿងហ្នឹងកើតឡើងទេ រវាងខ្ញុំនិងនីឡា គឺរាប់អានគ្នាចាត់ទុកដូចជាប្អូនស្រីបង្កើតចឹង !ដោយសារយើងលេងកំប្លែង ជាមួយគ្នាមានរយៈពេល៦ឆ្នាំមកហើយ។ ដូច្នេះអ្វីៗគឺស្រឡាញ់រាប់អានគ្នា មិនខុសពីបងប្អូននោះទេ។ ចំណែករឿងដែលគេថា ខ្ញុំអត់ចិត្តឬខូចចិត្តនោះ វាមិនពិតទាល់តែសោះ ហើយក៏សង្ឃឹមថា ទស្សនិកជនឈប់មានការយល់ច្រឡំ និងដាក់ការសង្ស័យបែបនេះ មកលើខ្ញុំទៀត..!»។

ជាមួយនឹងការបញ្ជាក់ដូច្នេះ នាយ ចឹម ក៏បាននិយាយលក្ខណៈលេងសើចថា «រាល់ថ្ងៃនេះ មនុស្សសុភាពអស់ត្រឹម ចឺម នេះហើយ គឺនៅហ្ស៊ីនល្អទាំងអស់ (ភាពបរិសុទ្ធ)…។ ម្យ៉ាងទៀតសូមផ្តាំប្រាប់កញ្ញាផងថា ចឺម នៅកំលោះបរិសុទ្ធ មិនទាន់អស់ភាពស្ស៊ននៅឡើយទេ (សើច) …!»។

សូមបញ្ជាក់ថា តារាកំប្លែងវ័យក្មេង របស់ស្ថានីយទូរទស្សន៍ CTN ស្ថិតក្នុងក្រុមនាយ ពាក់មី គឺកញ្ញា វ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ជាផ្លូវការជាមួយបុរសរូបសង្ហា ថៅកែអកកេះ និងត្រូវជាកូនប្រុសរបស់ថៅកែល្ខោន អ្នកស្រី ភី សុគន្ធី ប្រចាំខេត្តតាកែវ ដែលពិធីនេះធ្វើឡើងនៅឯគេហដ្ឋាន របស់ឪពុកម្តាយនាង នៅម្តុំទូរទស្សន៍ CTN ឬស្សីកែវ ដោយមានការអញ្ជើញភ្ញៀវ ចូលរួមយ៉ាងច្រើនកុះករផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម