បន្ទាប់ពីមានការលេចឮថា នាងបានពន្យាពេល រហូត ដល់ដំណាច់ឆ្នាំ២០១២ ទើបនាងចេញមុខ ជាសាធារណៈ នឹងចូលប្រឡូកក្នុង ការងារសិល្បៈវិញ ថ្មីៗនេះសម្រាប់ជីវិត ឯកជនរបស់ សុខ ពិសី កំពុងតែទទួលរងនូវពាក្យ ចចាមអារ៉ាមបោកបក់មក លើនាងយ៉ាងធ្ងន់ធ្ងរ ដោយលេចឮថា សុខ ពិសី កំពុង មានផ្ទៃពោះ និងសម្ងំ ថែរក្សា សុខភាព នៅក្នុងប្រទេសកម្ពុជានេះទេ ពោលគឺនៅក្នុងគេហ ដ្ឋានរបស់នាងម្តុំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលសម្រាប់មហាជននៅពេលនេះ គឺដោយសារតែ សុខ ពិសី បានចេញមុខបកស្រាយ តាមរយៈទំព័រហ្វេសប៊ុករបស់នាងនិងបានថតជាវីដេអូឃ្លីប ដែលមានរយៈពេល២នាទីនិង១៨វិនាទី ក្នុង ន័យ លាងជំរះមន្ទិលសង្ស័យឲ្យមហាជនបានជ្រាបថា នាងគ្មានផ្ទៃពោះ និងសម្ងំលាក់មុខដូចអ្វីដែលព័ត៌មាន បានចុះផ្សាយនោះឡើយ ។

សុខ ពិសី បាននិយាយ នៅក្នុងវីដេអូឃ្លីបមួយ ដែលមើលទៅហាក់បីដូចជាមិនមានភាពប្រក្រតី និងដូចជាមានការរៀបចំទុកមុន ឲ្យមហាជននិងអ្នកគាំទ្របានជ្រាប ថា " ជំរាបសួរបងៗសារព័ត៌មាន ក៏ដូចជាទស្សនិកជនទាំងអស់ ដែលតែងតែគាំទ្ររូបនាងខ្ញុំ សុខ ពិសី ... ថ្ងៃនេះខ្ញុំចង់បង្ហាញឲ្យដឹងការពិត ខ្ញុំអត់ចង់ឲ្យទស្សនិកជន ក៏ដូចជាបងៗសារព័ត៌មានមួយចំនួនមានការយល់ ច្រឡំមកលើរូបនាង ខ្ញុំទេ....តាមពិតទៅខ្ញុំបានទទួលដំណឹងថា មានសារព័ត៌មានក្នុងស្រុកមួយ គាត់បានចុះថា នាងខ្ញុំ មានផ្ទៃពោះ... គឺនាងខ្ញុំចង់បញ្ជាក់ថា នាងខ្ញុំអត់មានផ្ទៃពោះអីទេ..ដូចឃើញស្រាប់ហើយ (សុខ ពិសីបង្ហាញពីដងខ្លួន)...។

នាងខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលឮព័ត៌មាននេះ ហើយសូមជម្រាបឲ្យច្បាស់ៗថា នាងខ្ញុំពុំ មានផ្ទៃពោះដូចជាការយល់ច្រឡំនោះទេ ហើយសង្ឃឹមថាចាប់ពីពេលនេះតទៅ បងប្អូនសារព័ត៌មាន ក៏ដូចជាទស្សនិកជនដែលគាំទ្រខ្ញុំទាំងអស់ ឈប់ភ័ន្តច្រឡំ ព្រោះថារឿងនេះ គឺជារឿងមួយបះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះនាងខ្ញុំខ្លាំងណាស់ បើសិនជានាងខ្ញុំ បានធ្លាប់ធ្វើអ្វីខុស ចំពោះទស្សនិកជន ឬប៉ះពាល់ ដល់ទស្សនិកជន គឺមិនជាបញ្ហាទេ តែនាងខ្ញុំពុំធ្លាប់អ៊ីចឹង នាងខ្ញុំអត់អាចនៅស្ងៀមបានទេ នាងខ្ញុំត្រូវតែចេញមុខមកបកស្រាយ "។

សុខ ពិសី បានបញ្ជាក់ទៀតថា " ជាពិសេសខ្ញុំមិនចង់ឲ្យបងប្អូនមានការយល់ច្រឡំ នាងខ្ញុំមិនមានផ្ទៃពោះ ជាពិសេសក៏មិនបានមានអ្នកណាចិញ្ចឹមផ្គត់ផ្គង់ ឬមួយក៏គូកំណាន់ដែរ គឺអត់ទាន់មានគូ ស្នេហ៍ អីទេ...ខ្ញុំសង្ឃឹមថាទស្សនិកជនឈប់យល់ច្រឡំ...ហើយខ្ញុំមកប្រទេសសាំងហ្គាពួរនេះ គឺនាងខ្ញុំ រៀនជំនាញ សម្រាប់អនាគតរបស់ខ្ញុំ ...មិនមែនខ្ញុំចោលការងារសិល្បៈទេ ខ្ញុំនៅតែបន្ត អ៊ីចឹង...ប៉ុន្តែខ្ញុំចង់ មានជំនាញ មួយសម្រាប់អនាគត..។ ម្យ៉ាងទៀត គឺនាងខ្ញុំគិតថា សិល្បៈមិនអាចស្ថិតស្ថេរទេ...សិល្បៈគឺជាការងារ មួយដែលខ្ញុំស្រឡាញ់ ខ្ញុំមិនបោះបង់ចោលទេ នាងខ្ញុំនៅតែបន្ត ក៏ប៉ុន្តែនាងខ្ញុំចង់មានមុខជំនាញផង និងបម្រើអារម្មណ៍ទស្សនិកជនផង ...។ អ៊ីចឹងចាប់ពីពេលនេះតទៅ ពុកមែបងប្អូន និងអ្នកគាំទ្រទាំងអស់ ពិសេស មិត្តៗយុវវ័យដែលគាំទ្រនាងខ្ញុំ នៅក្នុងហ្វេសប៊ុក ជា Fun Club របស់នាងខ្ញុំផ្ទាល់ ត្រូវតែជឿជាក់ លើរូបនាងខ្ញុំ ហើយចាប់ពីបានឃើញវីដេអូឃ្លីបនេះហើយ អ្នកទាំងអស់គ្នានឹងជឿជាក់ និងឈប់សង្ស័យ ជាពិសេសឈប់យល់ច្រឡំព័ត៌មាន....ផ្ដេសផ្ដាសនេះតទៅទៀត...អរគុណ..."។

តាមរយៈការបកស្រាយបញ្ជាក់របស់ សុខ ពិសី ខាងលើនេះ អាចជាព័ត៌មានមួយសម្រាប់ឲ្យ មហាជនធ្វើការពិចារណា តាមអ្វីដែលបានមើលឃើញជាក់ស្ដែងក្នុងវីដេអូឃ្លីបនេះ ថា តើ សុខ ពិសី កំពុងមានផ្ទៃពោះ ឬគ្មានផ្ទៃពោះ?

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី