ថៃ៖ សត្វពស់ថ្លាន់ដ៏ធំមួយក្បាល ពូជ Ananconda ត្រូវបានក្រុមពេទ្យសត្វ នៅឯមន្ទីរពេទ្យ Klongluang Animal ក្នុងខេត្ត Pathum Thani ប្រទេសថៃ ធ្វើការវះកាត់ដើម្បីយកដុំសាច់ដែលមានទម្ងន់១គីឡូក្រាម ចេញពីបេះដូងរបស់សត្វពស់មួយក្បាលនេះ។

ដើម្បីយកដុំសាច់ដែលមានទម្ងន់ ១គីឡូក្រាមនេះចេញពីបេះដូង ក្រុមគ្រូពេទ្យថៃ បានចំណាយពេលអស់ជាង ៦ម៉ោង ដោយបានចាប់ផ្តើមធ្វើការវះកាត់នៅវេលាម៉ោង៣រសៀល ។

បន្ទាប់ពីប្រតិបត្តិការណ៍វះកាត់នេះ ទទួលបានជោកជ័យ សត្វពស់នេះក៏បានដឹងខ្លួនឡើងវិញ នៅវេលាម៉ោង២ព្រឹកថ្ងៃបន្ទាប់ ហើយមានសុខភាពល្អថែមទៀតផង។ 

ក្រុមអ្នកនិយមលេងអ៊ិនធើណេតជាច្រើននាក់ បានធ្វើការកោតសសើរទៅដល់ក្រុមគ្រូពេទ្យសត្វទាំងនោះជាខ្លាំង បន្ទាប់ពីពួកគេបានអានព័ត៌មានពីរបៀបដែលក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ បានព្យាយាមជួយសង្គ្រោះជីវិតសត្វពស់ថ្លាន់មួយក្បាលនេះ។

ក្រុមអ្នកជំនាញបាននិយាយថា សត្វពស់ថ្លាន់យក្សពូជ Ananconda មួយក្បាល នេះ គឺមានដើមកំណើតមកពីអាមេរិកខាងត្បូង៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]