កំពង់ស្ពឺ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ រយៈពេល២ថ្ងៃ បានបញ្ចប់ជាស្ថាពរហើយ នៅទូទាំងប្រទេស។ យ៉ាងណាមិញ ក៏មានវត្តមានតារាកំប្លែងប្រចាំប៉ុស្តិ៍ទូរទស្សន៍CTNម្នាក់ គឺនាយក្រូច បាននាំកូនស្រីទៅប្រឡងដោយខ្លួនគាត់ផ្ទាល់ នៅឯវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ។

តារាកំប្លែងរូបនេះ បានបង្ហាញការអារម្មណ៍ព្រួយបារម្មណ៍ ព្រមជាមួយការផ្តល់កម្លាំងចិត្តចំពោះកូនស្រីយ៉ាងពេញទំហឹង ក្នុងថ្ងៃប្រឡងបាក់ឌុបឆ្នាំនេះ។ គេក៏បានឃើញនាយក្រូច ជូនកូនមកទាំង២ថ្ងៃតែម្តង ហើយថែមទាំងឈរចាំកូននៅមុខសាលា ជាមួយនឹងឪពុកម្តាយដទៃទៀតផងដែរ។

នេះសបញ្ជាក់បានថា ថ្វីបើនាយក្រូច មានការជាប់រវល់ការងារយ៉ាងណា ក៏នាយនៅតែឆ្លៀតពេល មកលើកទឹកចិត្តកូនស្រីដោយផ្ទាល់ ក្នុងថ្ងៃប្រឡងបាក់ឌុបនេះដែរ។ បន្ថែមពីនេះផងដែរ នាយក្រូចបានសរសេររៀបរាប់ តាមបណ្តាញសង្គមថា "ពេលឃើញកូនស្រី ដើរចូលប្រឡង រូបលោកចង់ស្រក់ទឹកភ្នែក ព្រោះសប្បាយចិត្តពេក។ ហើយសង្ឃឹមថា កូនស្រីនឹងទទួលបាននិទ្ទេសល្អ"

តោះស្តាប់សម្តីនាយក្រូច ពេលឈរចាំកូនស្រីចេញពីប្រឡងទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថានាយ ក្រូច បានបង្ហាញមុខ ប្រពន្ធរបស់ខ្លួន នៅលើបណ្តាញសង្គម ហ្វសប៊ុក ដោយបង្ហោះរូបថត ចំនួន២សន្លឹក ដែលជារូបថត របស់នាយ ក្រូច និងប្រពន្ធនាយ ហើយថែមទាំងបាន ធ្វើការអរគុណ ចំពោះប្រពន្ធនាយ ដែលបានតស៊ូ មកជាមួយនាយ តាំងពីដើមរហូតមក។

រូបថតចំនួន២សន្លឹកនោះ ត្រូវបានបង្ហោះ នៅលើទំព័រ ហ្វេសប៊ុក (Krouch CTN & My TV) ដោយបានសរសេរថា “នេះហើយប្រពន្ធខ្ញុំបាទ អរគុណគាត់ណាស់ ដែលតស៊ូជាមួយខ្ញុំ តាំងពីម៉ូតូកញ្ចាស់ រហូតមកដល់សព្វថ្ងៃ”។

ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា ជាច្រើននាក់ បានចូលរួមត្រេកអរ និងសរសើរ ហើយថែមទាំង ជូនពរ ដល់ពួកគាត់ ទាំង២នាក់ ឲ្យជួបតែក្តីសុខ ថែមទៀតផង។

ជាងនេះទៅទៀត ក៏មានអ្នកមួយចំនួន បានសរសេរមតិ ក្នុងលក្ខណៈលេងសើចថា កុំឲ្យនាយក្រូច មានពីរបី ក្បត់ចិត្តប្រពន្ធឲ្យសោះ ត្រូវស្រលាញ់ប្រពន្ធ តែម្នាក់គត់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រូច