ស្កុតឡេន៖ ស្តេចផេនឃ្វីន Sir Nils Olav ដែលជាសមាជិកកិត្តិយស នៃកងអង្គរក្សរបស់ស្តេចន័រវេស បានទទួលការស្វាគមន៍ពីពលទាហាន នៅពេលដែលបានធ្វើដំណើរទៅដល់រដ្ឋធានី Edinburgh

សត្វផេនឃ្វីនដ៏ល្បីល្បាញ ដែលមានឋានៈមួយរួចទៅហើយនោះ ពេលនេះត្រូវបានផ្តល់ឋានៈកិត្តិយសថ្មីមួយទៀតជា ឧត្ដមសេនីយ៍ត្រី Sir Nils Olav។

ឋានៈកិត្តិយសនេះ ត្រូវបានប្រទានដល់សត្វផេនឃ្វីន Sir Nils Olav ក្នុងអំឡុងពិធីដែលចួលរួមដោយទាហានន័រវេស ចំនួន៥០នាក់ ពីអង្គភាពនៃកងអង្គរក្ស។

លោក Barbara Smith ប្រធានសមាគមសត្វវិទ្យាស្កុតឡេន បាននិយាយថា យើងមានកិត្តិយសជាខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំពិធីឡើងឋានៈទៅដល់សមាជិកនៃកងអង្គរក្សរបស់ព្រះមហាក្សត្រ។

លោកបន្តថា នេះជាពេលវេលាដ៏មានមោទនៈភាពខ្លាំងណាស់ និងបង្ហាញពីកិច្ចសហការយ៉ាងជិតស្និត រវាងប្រទេសទាំងពីរ ស្កុតឡេន និងន័រវេស៕ 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]