ប្រេស៊ីល៖ Usain Bolt គឺជាអត្តពលិករត់ប្រណាំង ដែលឈ្នះមេដាយមាស នៅក្នុងព្រឹត្តការណ៍អូឡាំពិក ទីក្រុង Rio ឆ្នាំ២០១៦នេះ មិនថែមតែប៉ុណ្ណោះ បានឈ្នះគ្រប់វិញ្ញាសាររត់ប្រណាំងទាំងអស់ ដែលក្នុងរយៈពេលជាង ១ទសវត្សមកនេះ មិនទាន់មាននរណាធ្វើបានដូចឡើយ។

បន្ទាប់ពីព្រឹត្តការណ៍អូឡាំពិកបានបញ្ចប់ទៅ កាលពីពេលថ្មីៗនេះ រូបថតស្រើបស្រាលជាច្រើនសន្លឹករបស់ Usain Bolt ត្រូវបានបែកធ្លាយ ថតជាមួយនារី៣រូប ដោយក្នុងនោះ ថែមទាំងមានរូបភាពស្និទ្ធស្នាលគ្នាលើគ្រែទៀតផង។

នៅពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់ Usain Bolt ត្រូវបានបែកធ្លាយ ដែលរូបថតទាំងនោះបានបង្ហាញពីការឱបថើបគ្នាយ៉ាងស្អិតរមួត ជាមួយនារីម្នាក់នៅក្នុងក្លិបទីក្រុង Rio  ហើយមិនថែមតែប៉ុណ្ណោះ Bolt បានទៅរាំលេងជាមួយនារីម្នាក់ផ្សេងទៀត នៅក្នុងក្លិបដដែលនោះ។

ក្រោយមករូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះចែកចាយចូលបណ្តាញសង្គម ដោយនាង Jady Duarte មានវ័យ២០ឆ្នាំ ដែលរូបថតទាំងនោះ បានបង្ហាញពីភាពស្និទ្ធស្នាលរវាងនាងជាមួយ និង Bolt នៅលើគ្រែ។

គួរបញ្ជាក់ផងដែរថា Usain Bolt មិនបានទៅចូលរួមបិទកម្មវិធីព្រឹត្តការណ៍អូឡាំពិកទេ ដោយសារជាប់រវល់ប្រារព្ធពិធីខួបកំណើតរបស់ខ្លួន ដែលឈានចូលវ័យ ៣០ឆ្នាំ។ Bolt បានកក់ក្លិបទាំងមូល ហើយចេញថ្លៃចំណាយទាំងអស់ សរុបគឺ ១,០០០ ផោន (ជាង ១,៣០០ដុល្លារអាមេរិក) ដូច្នេះហើយទើបធ្វើឲ្យរូបគេ សប្បាយរីករាយយ៉ាងខ្លាំង ដល់ថ្នាក់ទៅលេបខាយ និងឱបថើបគ្នាជាមួយនារីៗនៅក្នុងក្លិប ទាំងខ្លួនមានមិត្តស្រីរួចទៅហើយនោះ។

គួររំលឹកផងដែរថា ទាក់ទងនឹងកីឡាអូឡាំពិកក្នុងឆ្នាំនេះ Bolt បានឈ្នះមេដាយមាសរហូតទៅដល់ ៣មេដាយ ក្នុងវិញ្ញាសាររត់ប្រណាំងទាំង៣ប្រភេទ ធ្វើឲ្យរូបគេក្លាយជាអត្តពលិកទី១ ដែលឈ្នះមេដាយមាស៩ ជាប់ៗគ្នា ក្នុងរយៈពេល១២ឆ្នាំ ដែលមិនទាន់មាននរណាអាចធ្វើបាន៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]