ម៉ូតូដ៏ចម្លែកមួយត្រូវបានគេយកមកដាក់តាំងនៅក្នុង ហាងលក់បង្គន់ម៉ាក "TOTO" ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ហើយវាត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង តែទោះជាយ៉ាងណាក៏ដោយក៏ម៉ូតូនេះកំពុងស្ថិតនៅក្នុងគំរោងតែប៉ុន្នោះ។

ដោយយោងទៅតាមគេហៈទំព័រ metro ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា ម៉ូតូដ៏ចម្លែកនេះមានកង់ធំៗ ចំនួនបី ហើយកៅអីអង្គុយវា ត្រូវបានគេកែឆ្នៃទៅជាបង្គន់។ យោងទៅតាមគំរោងរបស់ក្រុមហ៊ុន TOTO ដែលជាក្រុមហ៊ុនផលិតបង្គន់ដ៏ល្បីល្បាញនោះ បានអោយដឹងថា ពួកគេនឹងធ្វើអោយម៉ាស៊ីនរបស់វាដំណើរ ដោយកាកសំណល់ដែលចេញពីបង្គន់ហើយ មិនអោយប៉ះពាល់ដល់បរិស្ថានឡើយ។ ទោះជាយ៉ាងណាក៏ដោយក៏នេះ នៅជាគំរោងនៅឡើយ យើងមិនទាន់ដឹងថា នាពេលអនាគត ម៉ូតូមួយគ្រឿងនេះនឹង ចេញមុខនៅលើទីផ្សារឬយ៉ាងណានោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]