ថៃ៖ អ្នកគាំទ្រជាមួយចំនួន ប្រាកដជាបានដឹងហើយថា តារាសម្តែងប្រុសប្រចាំបុស្តិ៍៣ លោក Nadech ដែលលោកមិនមែនត្រឹមតែជា តារាសម្តែងឆ្នើម មានទេព្យកោសល្យ និងឧស្សាហ៍ព្យាយាមក្នុងការងារតែប៉ុណ្ណោះទេ ថែមទាំងជាកូនប្រុសកត្តញ្ញូចំពោះគ្រួសារមួយរូបថែមទៀតផង។

ជាការពិតណាស់ ដោយសារតែអាការៈលោក Yoshio Kugimiya ដែលត្រូវជាឪពុករបស់លោក Nadech លោក មានជំងឺចាស់វង្វេង មិនអាចកំរើកធ្វើកាយវិការបាន និងមិនអាចនិយាយស្តីបានដូចជា មនុស្សទូទៅបានទៀតនោះ ជាហេតុដែលធ្វើឲ្យលោក Nadech និង ម្តាយ ចាំបាច់ត្រូវតែមើលថែលោកឪពុកយ៉ាងដិតដល់ និងម៉ត់ចត់បំផុតផងដែរ។  

ក៏ដូចជាកាលពីថ្មីៗនេះ បើយោងតាមបណ្តាញសង្គម IG ផ្ទាល់ខ្លួនរបស់លោក Nadech យើងសង្គេតឃើញថា លោកនិងក្រុមគ្រួសារKugimiyaទាំងអស់ បាននាំគ្នាទៅដើរលេងកម្សាន្ត ជាលក្ខណៈគ្រួសារកក់ក្តៅ ដែលមើលទៅពិតជាសប្បាយរីករាយខ្លាំងមែនទែន។ លើសពីនេះ លោក Nadech ក៏បានបង្ហោះរូបថតមួយចំនួននៅលើគណនី IG ផ្ទាល់ខ្លួនរបស់លោក ដោយក្នុងនោះ លោកក៏បានបង្ហាញពីអារម្មណ៍រីករាយជាខ្លាំង បន្ទាប់ពីឃើញឪពុករបស់លោក បញ្ចេញស្នាមញញឹម យ៉ាងមានសេចក្តីសុខ ក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ត។

បន្ថែមពីនេះទៅទៀត អ្វីដែលរឹតតែអស្ចារ្យ ដែលបានធ្វើឲ្យលោក Nadech និងម្តាយ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ពេលបានឮសំលេងឪពុកខ្លួន និយាយជាលើកដំបូង ដោយលោកបាននិយាយពាក្យថា «កាហ្វេ» ដោយគ្រាន់តែពាក្យមួយម៉ាត់នេះ បានធ្វើឲ្យលោកNadech រំភើបចិត្តស្ទើរហោះទៅហើយ ព្រោះថានេះជារឿងកម្រមួយដែលលោក Yoshio Kugimiya អាចនិយាយបាន ក្រោយពីគាត់ធ្លាក់ខ្លួនឈឺបែបនេះ បើទោះបីជានិយាយបានខ្លីក៏ពិតមែន ក៏ប៉ុន្តែនេះជារឿងដ៏រំភើបបំផុត សម្រាប់ក្រុមគ្រួសាររបស់លោក Nadech ផ្ទាល់ ព្រមទាំងអ្នកដែលស្រលាញ់គាំទ្រលោក Nadechទាំងអស់ ផងដែរ៕ សូ​មអបអរផង!!  

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ថ្វីត្បិតតែលោកNadech ដែលជាតារាល្បី មានភាពមមាញឹកខ្លាំង នៅក្នុងវិស័យសិល្បៈយ៉ាងណាក្តី ប៉ុន្តែលោកនៅតែឆ្លៀតពេល ដើម្បីមកមើលថែរទាំ បញ្ចុកបាយទឹក ព្រមទាំងគេងកំដរ ឪពុកចិញ្ចឹមរបស់លោក ដែលគាត់មានជំងឺវង្វេងចាស់ជរា គេងសម្រាកនៅលើគ្រែ ព្រមទាំងមិនសូវអាចធ្វើចលនាបានទៀត។

គួរឲ្យដឹងថា លោក Nadech គឺជាកូនចិញ្ចឹមដែលមានវ័យក្មេងជាងគេបង្អស់នៃ ត្រកូល Kugimiya ដែលត្រូវបានលោក Yoshio Kugimiya និងអ្នកស្រី Sudarat Kugimiya យកមកធ្វើជាកូនចិញ្ចឹម​តាំងពីតូច ដូចនេះហើយទើបលោកNadech ស្រលាញ់ និងគោរពអ្នកទាំង២ ខ្លាំងមែនទែន ព្រមទាំងចាត់ទុកអ្នកទាំង២ ដូចជាឪពុកម្តាយរបស់លោកដូច្នោះដែរ។

ប៉ុន្តែមិនថាយ៉ាងណា មួយរយៈពេលមុននេះ បាននលេចចេញនូវរូបភាពដ៏គួរឲ្យស្រលាញ់មួយចំនួន ដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គម បង្ហាញពីសកម្មភាពកត្តញ្ញូ និងទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកNadech មានចំពោះលោកឪពុករបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរ និងស្ញប់ស្ញែងលោកខ្លាំងមែនទែន ដោយថាលោក មិនត្រឹមតែជាតារាសម្តែង ដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងជាកូនដ៏ល្អថែមទៀតផង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]