ភ្នំពេញ៖ តារាសម្តែងប្រុស អេនឌី ជាតារាប្រុសម្នាក់ ដែលអាចនិយាយបានថា ស្និទ្ធស្នាល និងថតរូបជាមួយនឹងកំពូលតារាថៃបានច្រើនជាងគេបង្អស់។

ភាគច្រើនតារាប្រុសរូបនេះ តែងតែបានជួបនឹង កំពូលតារាប្រុសស្រីជាច្រើនដួង នៅតាមផ្សារទំនើបៗ និងក្នុងកម្មវិធីនានានៅប្រទេសថៃជាដើម។  បើក្រឡេកមើលរវាង តារាថៃ និងលោក អេនឌី ហាក់ដូចជាស្គាល់គ្នាយូរណាស់មកហើយអញ្ចឹង ដែលបានឈរថតរូប កាច់ស្ទាយក្រមិចក្រមើម ជាមួយគ្នាជាច្រើនប៉ុស្តិ៍។

រូបភាពទាំងនេះដែរ ក៏អាចឲ្យដឹងថា ទោះបីពួកគេ ជាកំពូលតារាប្រចាំប្រទេសថៃពិតមែន តែពួកគេដូចជាមិនវាយរឹក មិនឆ្មើងឆ្មៃ និងមិនប្រកាន់ខ្លួនច្រើន​នោះទេ។ 

ក្នុងនោះដែរ លោក អេនឌី បានបង្ហាញចំណងមិត្តភាព ជាមួយនឹងតារាថៃជាច្រើនដួង ដូចជា លោក Mario នាង Chompoo នាង Ploy នាង Noey Chotika នាង Taew Nataporn នាងJanie នាង Davika នាង Tangmo នាង Min Pechaya និងតារាជាច្រើនដួងទៀតផងដែរ៕

តោះមើលរូបថតគួរឲ្យស្រលាញ់ រវាងតារាប្រុសអេន ឌី និងកំពូលតារាល្បីថៃជាច្រើនទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក អេន ឌី ក៏បានថតស្ទាយស៊ីអារម្មណ៍ និងស្និទស្នាល ជាមួយនឹងតារាស្រីខ្មែរ មិនតិចនាក់ផងដែរ។

តារាសម្តែងប្រុស រូបសង្ហារ អេនឌី ហាក់ដូចជាមាន ប្រជាប្រិយភាព កាន់តែខ្លាំង ក្នុងការថតម៉ូដែល ជាមួយនឹងតារាស្រី ជាច្រើន បែបស្ទាយស៊ិចស៊ី។

តារាប្រុស រូបរាងខ្ពស់ស្រឡះ អេនឌី តែងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ដែលរូបគាត់ចូលចិត្ត លេងស្ទាយថត បែបអោបរឹត ស្រើបស្រាល ជាមួយនឹង តារាស្រីល្បីៗជាច្រើនដួង។ បន្ថែមពីនេះទៅទៀត តារាស្រីៗទាំងអស់នោះ បានបញ្ចេញភាពស៊ិចស៊ី កាច់ស្ទាយថត ពត់ពែនខ្លួនលើ លោកអេនឌី មើលទៅពិតជារស់រវើកយ៉ាងខ្លាំង។ ក្នុងនោះដែរ តារាស្រីដែលតែង ថតស្ទាយស៊ីអារម្មណ៍ ជាមួយនឹង អេនឌី មានដូចជា កញ្ញាទឹមរដ្ឋា កញ្ញា ឌុច លីដា កញ្ញា បេនីយ៉ាំង កញ្ញា វ៉ាង ស្រីណូ អ្នកនាង ចនច័ន្ទ លក្ខិណា អ្នកនាង សឿ សុធារ៉ា កញ្ញា កុលដាវី និង អ្នកនាង សុខ សោម៉ាវត្តី ជាដើម។ មិនតែប៉ុណ្ណោះស្ទាយនៃការថតរូប បែបសិ្នទ្ធស្នាលរវាង លោកអេនឌី និងតារាស្រីស្អាតទាំងនោះ បានធ្វើឲ្យអ្នកលេង អ៊ីនធើណេត មានការ ច្រណែនយ៉ាងខ្លាំង ដោយនាំគ្នាបញ្ចេញមតិថា អេនឌី ជាតារាប្រុសដែលសំណាងម្នាក់ ដែលបានថតស្ទាយអោបរឹត ជាមួយនឹង ស្រីស្អាតស្ទើរតែទាំងអស់៕

ចង់ដឹងថា ស្ទាយនៃការអោបរឹតរបស់ អេនឌី ជាមួយតារាស្រីៗ តើពិតជាស្រើបស្រាលកម្រិតណា តោះក្រឡេកមើល រូបភាពខាងក្រោម ជាមួយ វេបសាយខ្មែរឡូត ទាំងអស់គ្នា រួចប្រិយមិត្ត ក៏អាចដាក់ពិន្ទុបានផងដែរថា តើតារាស្រីមួយណា ថតសមជាងគេ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]