ភ្នំពេញ៖ លោក ហ្សណូ ដែលជាតារាចម្រៀងប្រុសជ្រកកោណក្នុង ផលិតកម្មហង្សមាស បានបញ្ចេញវីដេអូ Trailer ថ្មីមួយ ដែលអង្រួនចិត្ដអ្នកលេងហ្វេសប៊ុកជាខ្លាំង  ក្នុងរយៈពេលដ៏ខ្លី។

បទថ្មី " បងចាំ " ដែលទើបតែចេញផ្សាយនេះ ត្រូវបានឲ្យដឹងថា ជាស្នាដៃផលិតទីមួយប្រចាំឆ្នាំរបស់លោក ហ្សូណូ និងរួមសហការណ៍ជាមួយនឹងក្រុមការងារ ដែលជាបទមួយដកស្រង់ចេញ ពីរឿងពិតរបស់មនុស្សម្នាក់។ អ្វីដែលកាន់តែចាប់អារម្មណ៍ពីលោក ហ្សូណូ គឺរូបគាត់បានសំណូមពរ សុំកុំប្រើពាក្យថា Original Song ព្រោះនៅលោកខាងលិច គេមិនដែលប្រើពាក្យបែបនេះទេ ដែលទោះនេះជាបទចម្រៀង ដែលផលិតឡើងដោយខ្លួនឯង មិនមែនចម្លងពីបរទេសក្ដី។ មួយវិញទៀត ចំពោះបទនេះផ្ទាល់ គឺមានការយកចិត្ដទុកដាក់ និងចំណាយកម្លាំងញើសឈាមជាខ្លាំង ពីលោកហ្សូណូ និងក្រុមការងារផ្ទាល់ ដោយពួកគាត់សុទ្ធតែធ្វើគំរូជាមុន ដោយគូរជាគំនូរក្នុងការរៀបចំសាច់រឿង ក្នុងការសម្ដែងបទនេះផងដែរ មុននឹងសម្ដែងជាការពិត។

គួរបញ្ជាក់ថាវីដេអូ Trailer " បងចាំ " នេះ មានការចែកចាយយ៉ាងច្រើន ក្នុងសង្គមហ្វេសប៊ុក ក្រោយពីការបង្ហោះ ហើយសម្រាប់វីដេអូពេញវិញ នឹងអាចចេញក្នុងពេលឆាប់ៗនេះ ដែលសង្ឃឹមថា នឹងទទួលការគាំទ្រខ្លាំងពីទស្សនិកជន ដើម្បីជាការលើកទឹកចិត្ដ ក្នុងការផលិតវីដេអូបទចម្រៀងផ្ទាល់ខ្លួន មិនចំលងពីបរទេសជាបន្ដបន្ទាប់នៅពេលខាងមុខទៀត។

សូមទស្សនាវីដេអូ Trailer " បងចាំ " ខាងក្រោមនេះ៖

សកម្មភាពក្នុងពេលថតបទចម្រៀងនេះ
រូបគំរូជាសាច់រឿងនៃបទចម្រៀង មុននឹងធ្វើការសម្ដែងដោយផ្ទាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]