ហ្វីលីពីន៖ តារាសម្តែងស្រីនាង Marian Rivera ហៅនាង ម៉ារីម៉ា ជាតារាស្រីម្នាក់ ដែលគេជឿជាក់ថា ស្រស់ស្អាតតាំងពីក្បាល ដល់ចុងជើងពីធម្មជាតិពិតៗ ដោយគ្មានកែកុនបន្តិចនោះទេ។

នាពេលបច្ចុប្បន្ននេះ ថ្វីបើនាងម៉ារីម៉ា មានកូនស្រីម្នាក់ក៏ដោយ ក៏សម្ផស្ស និងរូបរាងរបស់នាងនៅតែអំណោយផលដដែល ដែលធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ និងសរសើរនាងយ៉ាងខ្លាំង។ ដោយសារសម្រស់ស្អាតនេះហើយ បានធ្វើឲ្យនាង មានការងារសិល្បៈ ទាំងសម្តែង ពិធីការិនី មិនឈប់មិនឈរផងដែរ។ 

កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញរូបថតមួយសន្លឹកក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីរូបសម្រស់របស់នាង តាំងពីក្មេង រហូតដល់ពេញវ័យ។ បើក្រឡេកមើលរូបថតនោះ គឺអាចបញ្ជាក់បានថា នាងមិនបានផ្លាស់ប្តូរសូម្បីបន្តិច ហើយវាក៏ជាភស្តុតាងមួយផងដែរ ដែលអាចជឿជាក់បានយ៉ាងច្បាស់ថា នាងស្អាត ដោយមិនបានវះកាត់កែសម្ផស្សនោះឡើយ។

ជាមួយគ្នានោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានសរសើរ និងពោលពាក្យថា នាងម៉ារីម៉ា ពិតជាស្អាតតាំងពីក្មេងមែន។ រីឯអ្នកខ្លះទៀត បាននិយាយថា មុខនាងនៅពីតូច ដូចនឹងកូនស្រីនាងណាស់៕

តោះមើលរូបថតរបស់នាងម៉ារីម៉ា តាំងពីក្មេង ដល់ធំពេញវ័យបន្តិចមើល ថាយ៉ាង ណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ម៉ារីម៉ា បានបង្ហាញសម្រស់កូនស្រីតូចរបស់នាងជាច្រើនសន្លឹក។

សម្រស់កូនស្រី របស់តារាសម្តែងស្រី Marian Rivera ហៅនាងម៉ារីម៉ា កាន់តែស្រស់ស្អាតខ្លាំងទៅហើយ នៅពេលរូបគេធំឡើង។ ហើយរហូតមកដល់ពេលនេះដែរ កូនស្រីរបស់នាងម៉ារីម៉ា ក៏កំពុងក្លាយជា ទីចាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង ព្រោះតែទម្រង់មុខ និងរូបរាងកាយទ្រលុកទ្រលន់ គួរឲ្យក្នាញ់របស់រូបគេ។

ចំពោះកូនស្រីនាងម៉ារីម៉ា មានឈ្មោះថា Marian Letizia ត្រូវបានមហាជនពេញចិត្ត និងស្រលាញ់ តាំងពីរូបគេកើតមកម្ល៉េះ។ ហើយរូបថតនិមួយៗ ដែលនាងម៉ារីម៉ា តែងបង្ហោះមុខកូនស្រី នៅក្នុងបណ្តាញសង្គមតែងទទួលបានការគាំទ្រ ចុចLike និងShare យ៉ាងសន្ធឹកសន្ធាប់។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏បានសរសើរថា Letizia កាន់តែធំ កាន់តែCute ហើយដូចម្តាយរឹតតែខ្លាំង ជាមួយនឹងកែវភ្នែក និងច្រមុះស្រួចតាំងពីកើតតែម្តង៕

ចងដឹងថា Letizia ស្អាតខ្លាំងប៉ុណ្ណា ពេលរូបគេកាន់តែធំនោះ តោះមើលរូបថតទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]