រាជធានីភ្នំពេញ ៖ ពិធី​ការិនី​ និង​ជា​តារា​សម្តែង​​កំពុង​មាន​ប្រជាប្រិយភាព​ក្នុង​សិល្បៈ​ គឺ​កញ្ញា​បេ​ប៊ី ​បាន​សម្តែង​នូវ​អារម្មណ៍​ខឹងសម្បា​រ​ជាមួយ​បុរស​ម្នាក់ ​តាម​រំខាន​នាង​ក្នុង​ប្រ​ព័​ន្ធ​សង្គម​ហ្វេ​ស​បុក ​ធ្វើឱ្យ​​នាង​ភ័យ​រហូត​ដល់​ថ្នាក់​នាង​គ្រោង​ផ្អាក​​ចេញ​សកម្មភាព​នានា​​នៅ​លើ​សង្គម​ហ្វេ​ស​បុក​​របស់​នាង​មួយ​រយៈ​ ។ ​លើស​ពី​នេះ​ នាង​ថែម​ទាំង​ប្រកាស​ប្តឹង​ដល់​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​ ដើម្បី​កុំ​ឱ្យ​​នាង​ចេះ​តែ​​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ​។

តារា​វ័យក្មេង​ស្រស់ប្រិមប្រិយ​កំពុង​មាន​សន្ទុះ​ ក្នុង​ពិភព​សិល្បៈ​កញ្ញា​បេ​ប៊ី ​បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​​ជា​បន្ទាន់ ​កាលពី​យប់​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៦ ​ក្រោយ​ពី​មិន​អាច​ទប់ចិត្ត​នៅ​ស្ងៀម​​ជា​បន្ត​ទៀត​​បាន​នោះ​ ។​ នាង​​បាន​​និយាយ​ជា​សាធារណៈ​​ដល់​មហាជន​​ទាំងអស់​បាន​ដឹង​ពី​បញ្ហា​ផ្ទាល់ខ្លួន ​ដែល​នាង​ពេល​នេះ​ កំពុង​តែ​តាម​រំខាន​ពី​ម្ចាស់​អាក់​ខោ​ន​ហ្វេ​សបុ​កមួយ​មានឈ្មោះ​ «​បេះដូង​ក្រ​រហាម​» ​ដែល​បាន​តាម​​ស៊ើប​រាល់​សកម្មភាព​នាង​ទៅ​ណា​មក​ណា​ សម្តែង​នៅ​ទីណា​ ហើយ​ចូល​មក​រិះគន់​ឲ្យ​នាង​ទាំង​សម្តី​​មិន​សមគួរ​ម្តង​ហើយ​ម្តងទៀត ​មិន​ស្វាង​ទាល់តែ​សោះ​។​

ក្នុង​សម្តី​រៀបរាប់​តាម​សង្គម​ហេ្វ​ស​បុក​របស់​កញ្ញា​បេ​ប៊ី ​បាន​និយាយ​បែប​វែង​​អន្លាយ​ថា​ ​នាង​មានរឿង​ចង់​ប្រាប់​ដល់​បងប្អូន​បន្តិច​ថា​ដោយសារ​នាង​មានចិត្ត​ខឹង​ជាមួយ​ម្ចាស់​ហ្វេ​ស​បុក​​ឈ្មោះ​ «​បេះដូង​អ្នកក្រ​រហាម​» ​។ ​កាលពីមុន​នាង​ធ្លាប់​​ធ្វើ​វី​ដេ​អូ​ឃ្លី​ប​​និយាយ​ពី​ម្ចាស់​​អាក់​ខោ​ន​បេះដូង​​អ្នកក្រ​រហាម​នេះ​ដែរ ​ព្រោះ​មិន​ចង់​ដាក់​ពាក្យ​ប្តឹងជាមួយ​គាត់​ ឬ​ចង់​ធ្វើ​អ្វី​បែប​អាក្រក់​ជាមួយ​គាត់​ទេ ​ព្រោះ​យល់​ថា ​គាត់​នោះ​ប្រហែលជា​រោគ​ចិត្តខ្លាំង​បំផុត​ ឬ​ប្រហែលជា​គាត់​មាន​ជំងឺ​ក្នុង​ខ្លួន​ក៏​​មិនដឹង​ ។

​បេ​ប៊ី​និយាយ​ទៀត​ថា​ គាត់​នោះ​ព្យាយាម​ឆាឆៅ​នាង​និយាយ​អ្វី​ប្លែក​ៗ​ ឬ​សតិ​មិនល្អ​ ហើយ​ក៏​មិន​ចាប់អារម្មណ៍​ចេះ​តែ​ធ្វើ​ហី​ៗ ​និង​ប្លុក​ឈ្មោះ​ហ្វេ​ស​បុក​នោះ​ចោល​ ធ្វើ​មិនដឹង​មិន​ឮ ។​ ប៉ុន្តែ​គេ​នៅ​តែ​ព្យាយាម​និយាយ​មក​រក​នាង​​សរសេរ​ឆាត​តាម​ហ្វេ​ស​ប៊ុ​កមក​នាង​គ្រប់ពេល​គ្រប់​វេលា​ ធ្វើ​ដូច​ជា​គាត់​ស្គាល​នាង​ចឹ​ង ​។

ការ​ពិត​គាត់​ព្យាយាម​តាម​ស៊ើប​ខ្ញុំ​ សួរ​តាម​អ្នក​ស្គាល់​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ ​សួរ​រក​លេខ​ទូរស័ព្ទ​ខ្ញុំ​ សួរ​គេ​ចេះ​សួរ​គេ​ចុះ​​ពី​ប្រវត្តិ​របស់ខ្ញុំ​ ធ្វើ​ដូច​ជា​គាត់​នោះ​ ជា​សង្សារ​ខ្ញុំ​ ស្រឡាញ់​នាង​ពី​ពេល​ណា​ ធាតុ​ពិត​នាង​អត់​ស្គាល់​គាត់​ម្នាក់​នឹង​ទេ ​។ ​គាត់​ធ្វើ​បែប​នេះ​ នាង​ខឹង​ណាស់​ដល់​ថ្នាក់​ចង់​ប្តឹង​ប៉ូ​លិសទាំង​យប់​តែ​ម្តង ​ដោយសារ​តែ​ដើរ​បង្ខូច​កេ​រ្តិ៍​​ឈ្មោះ​របស់​នាង​ខ្លាំង​ណាស់​ ។

​ប្រសិនបើ​បងប្អូន​បានឃើញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ន​ឈ្មោះ ​«​បេះដូង​អ្នកក្រ​រហាម​»​ ឆាត​ទៅ​បងប្អូន​សួរ​ពី​ប្រវត្តិ​របស់ខ្ញុំ​ គួរតែ​មិនបាច់​រវល់​នោះ​ទេ​ ។ ​នាង​បន្ត​ទៀត​ថា ​បុរស​នោះ​ជា​អ្នក​ណា​គេ​ មកពីណា​ ​ធ្វើ​អ្វី ​ជា​អ្នក​ណា​ បានជា​ហ៊ាន​ដើរ​សួរ​អ្នក​ស្គាល់​នាង​ថា ​នាង​មាន​សង្សារ​ថ្មី​អី​ណា​ ធ្វើ​ឱ្យ​​ហួសចិត្ត​តែ​ម្តង​ ។

​នាង​ធ្លាប់​លុបឈ្មោះ​បុរស​នោះ​ចង់​ដប់​​លើក​ហើយ​​ក្នុង​ហ្វេ​ស​បុក ​ហេតុ​អ្វី​នៅ​តែ​អាច​ផ្ញើ​ពាក្យ​​មក​នាង​បាន​ ហើយ​នាង​ខំ​សួរ​អ្នក​ជំនាញ​កុំព្យូទ័រ​គេ​ឆ្ងល់​ដែរ​ ហេតុ​អ្វី​បានជា​ម្នាក់​នោះ​អាច​ធ្វើ​បាន​ ។ ​ពិធី​ការិនី​ប្រចាំ​កម្មវិធី​តន្ត្រី​អេ​វ័ន​រូប​នេះ​ សង្កត់​ពាក្យ​ធ្ងន់​ៗ​ថា​ប្រសិនបើ​គាត់​នៅ​តែ​ដើរ​ស៊ើប​ពី​ប្រវត្តិ​ខ្ញុំ​ទៀត​ គឺ​និយាយ​រួម​ទៅ​ នាង​នឹង​ធ្វើការ​ទាក់ទង​ជាមួយ​សមត្ថកិច្ច​ឲ្យ​ពួក​គាត់​ជួយ​ដើរ​រក​និង​ពិនិត្យ​រក​ឈ្មោះ​បុរស​នោះ​ក្នុង​ហ្វេ​ស​បុក ​ឬក៏​​ឲ្យ​គាត់​តាមដាន​ផង​ដែរ ​។

​នាង​ចង់ឱ្យ​​បងប្អូន​ទាំងអស់​ ជ្រាប​ពី​ម្ចាស់​ហ្វេ​ស​បុក​កុំ​ឲ្យ​មាន​ពាក្យពេជន៍​អ្វី​ឆ្លើយ​តប​ទៅ​គេ និង​រំពឹង​ថា​ បងប្អូន​ស្គាល់​នាង​ ពិតជា​មិន​យល់​ច្រ​ឡំមក​លើ​នាង​ ។ ​លើស​ពី​នេះ​ ឱ្យ​​តែ​នាង​ផុស​រូប​ជាមួយ​អ្នក​ណា​ ក៏​​គេ​នោះ​តាម​ជេរ​នាង​ដែរ​ ពោល​ជេរ​នាង​អត់​ដាក់​ខែ​សោះ​ជេរ​​ពាក្យ​អាក្រក់​ខ្លាំង​ណាស់​ ឡើង​នាង​ទទួលយក​មិន​បាន ​។ នាង​នឹង​យក​រូបភាព​បុរស​នោះ​ ទៅ​ប្តឹង​ប៉ូ​លិស​ដោយ​រំពឹង​ថា​ បង​ប៉ូ​លិសនឹង​ជួយ​នាង​តាម​រក​ទាល់តែ​ឃើញ​ផង​ដែរ ទើប​អស់ចិត្ត​។

ជាមួយ​គ្នា​នេះ​ កញ្ញា​បេ​ប៊ី​ថែម​ទាំង​សរសេរ​ក្នុង​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់​នាង​ជា​ផ្លូវការ​ណ៍ថា​ ខ្ញុំ​ត្រូវ​រស់​ក្នុង​ភាព​​ភ័យ​ខ្លាច​​ហើយ​ពេល​នេះ​ ។ ​ហើយ​ខ្ញុំ​ក៏​​ប្រហែលជា​សុំ​ផ្អាក​ការ​​ផុស​ពី​ព័ត៌មាន​របស់់​នាង ​ក្នុង​កម្មវិធី​ផ្សេង​ៗ​មួ​យរយៈ​ពេល​សិន​ក្នុង​ហ្វេ​ស​បុក​នាង​ និង​ផេ​ក​នាង​ ​ដើម្បីចៀសវាង​​ពី​ការ​គំរាម​តាមដាន​គំរាមកំហែង​ពី​សុ​វត្ថិភាព​នាង​ខ្ញុំ​ពី​ជន​មិន​ស្គាល់​មុខ​ឈ្មោះ​ថា​ «​បេះដូង​អ្នកក្រ​រហាម​»​ សូម​ទោស​ផង​ បងប្អូន​អ្នកគាំទ្រ​ទាំងអស់​គ្នា​។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត ពិធី​ការិនី​ដួង ហ្សូ​រី​ដា បាន​ព្រមាន​ជា​សាធារណៈ​ថា នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​បុរស​ម្នាក់​ដែល​តែងតែ​រំខាន​ជីវិត​ផ្ទាល់ខ្លួន និង​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​រូប​នាង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ការ​ព្រមាន​របស់​ឌួ​ង ហ្សូ​រី​ដា ធ្វើ​ឡើង​ចំពោះ​បុរស​ម្នាក់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Bro yuth» មាន​វ័យ​ចំណាស់​បន្តិច ដែល​នាង​អះអាង​ថា ជា​មន្ត្រី​យោធា ។ បុរស​នោះ​តែងតែ​ផ្ញើ​សារ​ទៅ​ហ្សូ​រី​ដា ដោយ​ប្រើ​ពាក្យ «​អូន បង​» ថែម​ទៀត​ផង ។

ការ​ប្រើ​ពាក្យ​បែប​នោះ​ធ្វើ​ឱ្យ​ពិធី​ការិនី​នាង​ឌួ​ង ហ្សូ​រី​ដា ខឹង និង​ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់ ប្រសិនបើ​មិន​ព្រម​ឈប់​ធ្វើ​បែប​នោះ​ទេ បន្ទាប់​ពី​ព្យាយាម​ឱ្យ​គេ​ឈប់​ម្តង​ជា​ពីរ​ដង​រួច​មក ។

សារ​ដែល​ឌួ​ង ហ្សូ​រី​ដា សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឆ្លើយ​តប​ទៅ​កាន់​បុរស​ម្នាក់​នោះ​មាន​ន័យ​ថា «​សូម​ប្រកាស និង​ជំរាប​ជូន​ដល់​ហ្វែ​ន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា បើ​ឃើញ​រូប​បុរស​ម្នាក់​នេះ «Bro Yuth / Vi Chey / Kiry Buphata» Add ឬ Comment សូម​ប្រុង​ប្រយ័ត្ន ព្រោះ​ពូ​ម្នាក់​នេះ​ប្រហែលជា​កើតរោគ​ចិត្ត ចូល​ចិត្ត​សរសេរ​មមើមមាយ​ម្នាក់ឯង និង​រំខាន​ដល់​គ្រប់ Account ឲ្យ​តែ​មានឈ្មោះ​ឌួ​ង ហ្សូ​រី​ដា ឬ Duong Zorida បើ​ទោះជា​យើង Block គាត់​អស់​ជា​ច្រើន Account ហើយ​ក្តី តែ​គាត់​នៅ​តែ​បន្ត​បង្កើត​ជា​ឈ្មោះ ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​លេង​ជាមួយ​នាង​ខ្ញុំ ។   

កន្លង​មក​យើង​ក៏​ធ្លាប់​សំណូមពរ​ឱ្យ​គាត់​ឈប់​ធ្វើអំពើ​បែប​ហ្នឹង ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​អំពើ​រោគ​ចិត្ត​នេះ ហើយ​Call មក​ទូរស័ព្ទ​នៅ​ហាង​កាត់ដេរ មក​រក​ហ្សូ​រី​ដា​ទៀត ។ នេះ​ជា​ការ​ព្រមាន​លើក​ទី​២ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​បើ​ពូ​នៅ​តែ​មិន​បញ្ឈប់​ការ Chat Inbox និយាយ​នូវ​ពាក្យ​មិន​គប្បី​មួយ​ចំនួន​ប្រើ​ភាសា​ដូច​ជា​ហ្សូ​រី​ដា គឺជា​ប្រពន្ធ ជា​សង្សារ​របស់​ខ្លួន ពូ​នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់ ហើយ​ឈប់​យក​រូបថត​ខ្ញុំ​ទៅ​បង្កើត Account Facebook ដទៃ​ទៀត ដើម្បី Chat ជាមួយ​អ្នក​នេះ​អ្នក​នោះ​» ។

កញ្ញា​ឌួ​ង ហ្សូ​រី​ដា បាន​អំពាវនាវ​ថា «​បើ​អ្នក​ណា​ស្គាល់​ក្រុម​គ្រួសារ ប្រពន្ធ​កូនចៅ​ពូ​ម្នាក់​នេះ បម្រើ​ការ​ក្នុង​ជួរ​កង​ទ​ព័​ខាង​ខេត្តកំពង់ស្ពឺ សូម​ជួយ​ប្រាប់​គាត់​ឲ្យ​ប្រៀនប្រដៅ និង​អូស​ទាញ​ពូ​ម្នាក់​នេះ​ផង គាត់​ចាស់​ហើយ ធ្វើ​ចរិត​ថ្លៃថ្នូរ​បន្តិច​ទៅ ក្នុង​នាម​ជា​អ្នក​ការពារ​ទឹកដី​ជូន​ជាតិ កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់​ទាហាន​ដទៃ​ទៀត ។ ខ្ញុំ​ដឹង​ថា ការ​បង្ហោះ​របស់ខ្ញុំ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បាត់បង់​ការងារ ឬ​ក៏​ទទួល​រង​ការ​អាម៉ាស់​ខ្លាំង សម្រាប់​គាត់ និង​ក្រុម​គ្រួសារ​គាត់ ប៉ុន្តែ​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​ធ្លាប់​ចរចា និង​សុំ​ឲ្យ​គាត់​បញ្ឈប់​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​គាត់​នៅ​តែ​ព្យាយាម​ផ្គើន ហើយ​នៅ​តែ​បន្តសកម្មភាព​ដដែល អំពើ​នេះ​វា​ជះ​ឥទ្ធិពល​អាក្រក់ និង​ប៉ះពាល់​កិត្តិយស ក្នុង​នាម​ខ្ញុំ​ជា​សិល្ប​ការិនី និង​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ក្នុង​សង្គម​អាច​ឲ្យ​យល់​ច្រ​លំដោយ​ប្រការ ផ្សេង​ៗ» ។

បញ្ហា​បែប​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​ពិធី​ការិនី​នាង ឌួ​ង ហ្សូ​រី​ដា ។ កន្លង​មក​នារី​ម្នាក់​តាម​រំខាន​ហ្សូ​រី​ដា​ដែរ ដោយ​នាង​ចាត់​ទុក​នារី​ម្នាក់​នោះ​គឺជា​អ្នកគាំទ្រ​យ៉ាង​ងប់ងុល ហើយ​ទំនងជា​នារី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ទោះជា​យ៉ាងណា​ក្តី​បញ្ហា​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​ហ្សូ​រី​ដា​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ដូច​គ្នា​នេះ​។ រហូត​មក​ដល់​ពេល​នេះ​កញ្ញា​ឌួ​ង ហ្សូ​រី​ដា នៅ​មិន​ទាន់​បង្ហាញមុខ​គូស្នេហ៍ និង​ចូល​រោងការ​ដូច​តារា​ឯទៀត​នៅឡើយ បើ​ទោះបីជា​ពេល​នេះ​នាង​មាន​អាយុ​កាន់តែ​ច្រើន​ហើយ​ក្តី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]