ក្រុមហ៊ុនសាមសុង ប្រកាសអោយអតិថិជនទាំងអស់ អាចធ្វើការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note7 ជាលើកទីពីរចាប់ពីថ្ងៃទី 27 ខែសីហា ដល់ថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2016 ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទនៅថ្ងៃទី10 ខែ កញ្ញា ឆ្នាំ 2016 នៅកម្មវិធីលក់ Galaxy Note7 Mega Sale នៅកោះពេជ្រអគារ G ចាប់ពីម៉ោង 8:30 ព្រឹក ដល់ម៉ោង 5:00 ល្ងាច។ 

ក្រុមហ៊ុនសាមសុងសូមជំរាបជូនអតិថិជនថា កម្មវិធីលក់ Galaxy Note 7 Mega Sale ដែលគ្រោងធ្វើនៅថ្ងៃទី20 ខែសីហា ឆ្នាំ2016 នឹងត្រូវប្តូរទៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2016 នៅកោះពេជ្រ អគារ G ចាប់ពីម៉ោង 8:30 ព្រឹក ដល់ម៉ោង 5:00 ល្ងាច។ ក្រុមហ៊ុនសាមសុង សូមធ្វើការអភ័យទោសអតិថិជនចំពោះការពន្យាពេលនេះ ដោយសារក្រុមហ៊ុនពុំអាចឆ្លើយតប ភ្លាមៗជាមួយនឹង តម្រូវការយ៉ាងខ្ពស់លើសលប់ហួសពីការរំពឹងទុក ពីសំណាក់អតិថិជនដែលបាន គាំទ្រនិងបញ្ជាទិញទូរស័ព្ទ Galaxy Note 7។ 

សូមបញ្ជាក់ថា អតិថិជនដែលបញ្ជារទិញ Galaxy Note 7 លើកទី២នេះ នឹងទទួលបានកបន្ថែម ជូននូវកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល $ 240 ជាមួយនឹងការបង់ រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ ក្រុមហ៊ុនស្មាតតម្លៃ 129 ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល 24 សប្តាហ៍។   

ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរស័ព្ទមួយចំនួន នៅភ្នំពេញដូចជា ហាងនីកាផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ ហាងអប្សារាផ្លូវនេរុហ៍ខាងជើងផ្សារដេប៉ូ ហាង KLDis 2 ខាងកើតផ្សារធំថ្មី ហាង KLDis 3 ផ្លូវព្រះមុនីវង្សទល់មុខអាគារភ្នំពេញថោវើ និងហាងKLDis 4 ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ។ មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបងក៏អាចធ្វើការបញ្ជារទិញពីហាងនីកា ផ្លូវលេខ3ជាប់សណ្ឋាគារឆាយ៉ាខេត្តបាត់ដំបង និង ហាងធៀនសេងផ្លូវលេខ3 ខេត្តបាត់ដំបង។

ក្រុមហ៊ុនសាមសុងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រអតិថិជនដែលបានគាំទ្រ Galaxy Note7 ក៏ដូចជាផលិតសាមសុងទាំងអស់ ហើយជាថ្មីម្តងទៀត ក្រុមហ៊ុនការសូម ការអធ្យាស្រ័យពីសំណាក់អតិថិជន ចំពោះការផ្លាស់ប្តូរកាលបរិច្ឆេទនៃកម្មវិធីលក់ Galaxy Note 7 Mega Sale ខាងលើ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]