រយៈពេល 5 ឆ្នាំជាប់គ្នា ដែលក្រុមហ៊ុន LG Electronics នៅតែរក្សាឈ្មោះ និងតំណែងជាទូរទស្សន៍ឆ្នើមល្អផ្ដាច់គេនៅក្នុងកម្មវិធីពានរង្វាន់ EISA (European Imaging And Sound Association) ដែលមានការអញ្ជើញ ចូលរួមពីក្រុមអ្នកជំនាញ និង អ្នកសារព័ត៏មានរបស់ទស្សនាវដី្ដល្បីៗ ចំនួន 50 ទស្សនាវដ្ដីដែលមកពី 20 ប្រទេស នៃទ្វីបអឺរ៉ុប ដែលជាគណៈកម្មការ វាយតម្លៃទៅលើផលិតផល បច្ចេកវិទ្យា និង សមត្ថភាពនៃការចៃប្រឌិត ។

ជ័យលាភីពានរង្វាន់នៅក្នុងកម្មវិធីទូរទស្សន៍ស៊េរីខ្ពស់នៃទ្វីបអីរ៉ុប ( European Hight- End TV award Winner ) នេះ ទូរទស្សន៍អេក្រង់ OLED TV របស់ ក្រុមហ៊ុន LG ម៉ូដែល (65G6 ) ត្រូវបានគេវាយតម្លៃ និង វិនិច្ឆ័យទៅលើ “ Truly Sate - of- the art “ ដែលមានការចាប់អារម្មណ៍ ជាច្រើនចំពោះសមត្ថភាពខ្ពស់នៃពណ៌ខ្មៅដិច ដែលធ្វើអោយរូបភាពច្បាល់ល្អមិនគួរអោយជឿ។ គណៈកម្មការត្រួតពិនិត្យ បានសរសើរថាទូរទស្សន៍ OLED TV គឺជាបច្ចេកវិទ្យាចុងក្រោយគេ បង្អស់ដែលទទួលស្គាល់ជាមួយនូវបច្ចេកវិទ្យា HDR 10 នឹង Dolby Vision ។

លោក Brain Kwon ដែលជាប្រធានក្រុមហ៊ុនរបស់ LG Home Entertainment របស់ក្រុមហ៊ុន LG Electronics បានមានប្រសាសន៍ “ យើងមានកិក្ដិយស ក្នុងការទទួលបានពានរង្វាន់ EISA ដ៏ល្បីល្បាយបំផុតសម្រាប់រយៈពេល 5 ឆ្នាំជាប់ៗគ្នា មកហើយ។ ការទទួលស្គាល់នេះ បានបញ្ជាក់អោយឃើញថាទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG គឺជាការកោតសរសើរ ដ៏ឆ្នើមទៅលើវិស្វកម្ម ជាមួយរូបភាព ច្បាស់ និង ការរចនាដ៏អសា្ចរ្យ ។

ប្រភេទទូរទស្សន៍មួយផ្សេងទៀតរបស់ក្រុមហ៊ុន LG គឺម៉ូដែល LG UH77០V ដែលជាប្រភេទ Super UHD TV ក៏គឺ ត្រូវបានទទួលស្គាល់ដោយពានរង្វាន់អឺរ៉ុប ( European Smart TV Award ) ដូចគ្នា ដែលដោយសារតែបច្ចេកវិទ្យា Smart TV ដ៏គួរអោយចាប់អារម្មណ៏ជាមួយនិងប្រតិបត្ដិការ Web OS 3.0 ដែលជាការវិត្ដន៍ចុងក្រោយគេបង្អស់របស់បច្ចេកវិទ្យា Smart TV ។

សូម្បីតែទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន LG គឺ LG G5 ក៏ទទួលបានពានរង្វាន់ ( European Mobile Innovation Award ) ផងដែរ ដែលនិយាយពីការច្នៃប្រឌិតសំរាប់បច្ចេកវិទ្យា និង រូបរាងដ៏អស្ចារ្យ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]