ចិន៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍គ្រោះថ្នាក់ ដែលនឹកស្មានមិនដល់មួយបានកើតឡើង ដោយនារីម្នាក់ដែលទើបនឹងរៀនចេះបើកឡាន  បានជ្រុលជាន់ហ្គែរ ច្រឡំថាជាហ្រ្វាំង បន្ថែមល្បឿនបើកជ្រុលទៅធ្លាក់ ក្នុងប្រឡាយទឹក ធ្វើឲ្យនាង និងសមាជិកក្នុងឡាន២នាក់ទៀតស្លាប់ ចំនែកឯម្នាក់ទៀតរងរបួសសន្លប់ធំមិនដឹងខ្លួន។

យោងតាមប្រភពបានបញ្ជាក់ថា ប្រឡាយដែលនារីរងគ្រោះបើកធ្លាក់នោះ មានកម្ពស់ជាង ៣ម៉ែត្រ។ នៅពេលកើហេតុ អ្នកដំនើរនៅក្បែរនោះផ្អើលឆោឡោ នាំគ្នាមកមើល និងសង្គ្រោះជនរងគ្រោះដែលគាំងជាប់នៅក្នុងឡាននោះផងដែរ។

នៅក្នុងប្រតិបត្តិការជួយសង្គ្រោះ គេសង្កេតឃើញប្រជាជននាំគ្នាយកខ្សែពួរទាញ អូសឡានមកកាន់ច្រាំងវិញ រួចវាយបំបែកកញ្ចក់ឡាន យកជនរងគ្រោះចេញប៉ុន្តែជាអកុសល នៅពេលដែលយកជនរងគ្រោះចេញពីឡានរួច មានមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ និងម្នាក់ទៀតសន្លប់មិនដឹងខ្លួន ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។

ប្រភពបន្តថា នារីដែលជាអ្នកបើកបរក្នុងឡានត្រូវគេស្គាល់ឈ្មោះថា Wu នាងមានអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ ម្យ៉ាងទៀត នាងទើបតែទទួលបានប័ណ្ណបើកបរ ដែលទើបរៀនចប់តែប៉ុណ្ណោះ។ ចំនែកឯជនរងគ្រោះ ៣នាក់ទៀត ត្រូវបានគេស្គាល់ថាជាឪពុករបស់នាងដែលមានវ័យ ៥១ឆ្នាំ និងម្នាក់ទៀត ជាមិត្តភក្កិរបស់នាង វ័យ១៧ បានស្លាប់នៅក្នងហេតុការណ៍នេះ។ ចំនែកជនរងគ្រោះសន្លប់ស្តូកស្តឹងមិនដឹងខ្លួន ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះ  ត្រូវជាប្អូនស្រីរបស់នាង មានវ័យទើបតែ ១៦ឆ្នាំប៉ុណ្ណោះ។

ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួច  អ្នកជំនាញបានអះអាងថា Wu គ្មានបទពិសោធន៍ក្នុងការបើកបរ ហើយក៏ច្រឡំជាន់ហ្គែរល្បឿន ដោយនឹកស្មានថាជាហ្វ្រាំង ក៏ជ្រុលធ្លាក់ទៅក្នុងប្រឡាយស្លាប់បែបនេះ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]