ភ្នំពេញ៖ សាលាមានកិត្តិយសសូមអញ្ជើញមាតា និងអាណាព្យាបាលសិស្សទាំងអស់អញ្ជើញ មកចូលរួមថ្ងៃបើកសម្ភោធសាលា ហ៊ែរ៉ុដស៏អន្តរជាតិសាខាទួលស្វាយព្រៃ១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ៨ នាទីព្រឹក ទៅដល់ម៉ោង ១១ នាទីថ្ងៃត្រង់។ កម្មវិធីដែលសាលា នឹងប្រារព្ធធ្វើឡើងមានដូចជា ការធ្វើបទបង្ហាញពីកម្មវិធីសិក្សារបស់សាលា ការតាំងពិពណ៌សា្នដៃសិស្សនៅសាលា ហ៊ែរ៉ុដស៏អន្តរជាតិ ការដើរទស្សនាបរិវេណសាលាទាំងមូល ផ្តល់ជូនការធ្វើតេស្តដោយឥតគិតថ្លៃ និងការផ្តល់ជូន ការបញ្ចុះតម្លៃពិសេសពីសាលាផងដែរ។

សាលាហ៊ែរុដស៍អន្តរជាតិផ្តោត សំខាន់ទៅលើ ៦ចំណុចរួមមានកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ គណិតវិទ្យា និងភាសាអង់គ្លេស គ្រូបង្រៀនសុទ្ធតែជាជនជាតិដើមដែលនិយាយភាសាអង់គ្លេស វិនិយ័ និងសុជីវធម៏ល្អ បរិស្ថានស្អាតប្រកបទៅដោយសុវត្ថិភាព និងការចែករំលែក និងការយល់ដឹងជាសកល។ លើសពីនេះទៅទៀត សាលាក៏មានបំពាក់ ទៅដោយគ្រឿងបរិក្ខារទំនើបៗដូចជា អាងហែលទឹក កន្លែងក្មេងលេង មជ្ឈមណ្ឌលកីឡា បន្ទប់ពេទ្យ កន្លែងអានសៀវភៅ និងបណ្ណាល័យ និងថ្នាក់រៀនតាមបែបសតវត្សន៏ទី ២១ ជាដើម។

ដើម្បីអបអរសាទរការបើកបវេសន្សកាលថ្មីឆ្នាំសិក្សា ២០១៦-២០១៧ និងការបើកសាខាថ្មីបន្ថែមនៅសង្កាត់ទួលស្វាយព្រៃ១ សាលារៀនយើងខ្ញុំ បានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស១៥%លើថ្លៃសិក្សា និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ លើសពីនេះទៅទៀត សម្រាប់ការចុះឈ្មោះជាក្រុម ២ នាក់ ឬ ៣ នាក់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ២០%លើថ្លៃសិក្សា និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃពិសេសរហូតទៅដល់២៥%លើថ្លៃសិក្សាសម្រាប់ការចុះឈ្មោះជាក្រុមចាប់ពី ៤ នាក់ឡើងទៅ និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ។

សាលា ហ៊ែរ៉ុដស៏អន្តរជាតិ (Harrods International Academy) គឺជាសាលាអន្តរជាតិដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់រួមគ្នានូវកម្មវិធី IPC មកពីចក្រភពអង់គ្លេសដែលកំពុងនិយម ទូទាំងសកលលោក និងគណិតវិទ្យារបស់ប្រទេសសិង្ហបុរីដែលមានគុណភាពទទួលស្គាល់លើពិភពលោក។

ដោយមានការគាំទ្រ និងទទួលស្គាល់គុណភាព ពីសំណាក់អាណាព្យាបាលជាច្រើន សាលា ហ៊ែរ៉ុដស៏អន្តរជាតិ បានពង្រីកសាខាពីរបន្ថែមទៀតនៅក្នុងឆ្នាំសិក្សា ២០១៦-២០១៧នេះ ដោយក្នុងនោះរួមមាន ទីតាំងមត្តេយ្យសិក្សាដែលស្ថិតនៅសង្កាត់បឹងកេងកង១ និងសាខាទី៣ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ដោយទទួលចុះឈ្មោះទាំងសិស្សមត្តេយ្យ (១.៥-៦ ឆ្នាំ) និងបឋម (៦-១២ ឆ្នាំ)។

សម្រាប់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលមានបំណងចង់ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាលារៀងរាល់ម៉ោងធ្វើការ ដែលមានអាស័យដ្ឋានស្ថិតនៅអាគារលេខ២៤ ផ្លូវ ៣០២ កែង ផ្លូវ ៥៧ សង្កាត់បឹងកេងកង ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] វេបសាយ www.harrods.edu.kh។ សម្រាប់សាខាទួលស្វាយព្រៃ អាស័យដ្ឋានស្ថិតនៅអាគារលេខ ១ ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៣៦ ៩៩៩ / ០១០ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] ។ សាលាទទួលពាក្យចុះឈ្មោះ សិស្សចូលរៀនចាប់ពីអាយុ ១.៥ ឆ្នាំ ដល់ ១២ ឆ្នាំ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]