ផ្លែល្ពៅមានផ្ទុកទៅដោយជាតិ Vitamin A, C, E, Potassium, Beta carotene& សារធាតុប្រឆាំងអុកស៊ីតកម្ម មានគុណប្រយោជន៍បំផុត ក្នុងការថែរក្សាស្បែក ឲ្យសម៉ត់រលោង ។

ផ្លែល្ពៅសម្បូរដោយ vitamin C ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលកើតមានក្នុងរាងកាយ បង្កាភាពចាស់ជរា ដូចជាស្នាមជ្រួញ ស្នាមខ្មូត ការពារកម្ដៅថ្ងៃ បង្ការការខ្វះជាតិទឹកដែលបណ្តាលឲ្យស្បែកស្ងួត។ ស្បែករបស់យើង មានច្រើនប្រភេទខុសៗគ្នា ដូច្នេះអ្នកគួរតែជ្រើសរើសម៉ាសបិទ ដែលសមស្របនិងល្អបំផុត សម្រាប់ការថែរក្សាចិញ្ចឹមស្បែក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ ថែរក្សាស្បែកមុខនិងដងខ្លួន ដោយប្រើម៉ាសធ្វើអំពីផ្លែល្ពៅ។ ម៉ាសផ្លែល្ពៅអាចជួយជួសជុល រាល់ការខូចខាតនៃស្បែកដូចជា កើតមុន អុជខ្មៅ ស្បែកមិនស្មើពណ៌។ ល។ មិនតែប៉ុណ្ណោះវាធ្វើឲ្យស្បែកសម៉ត់ និង ភ្លឺរលោងថែមទៀតផង។

1. ម៉ាសផ្លែល្ពៅសម្រាប់ថែរក្សាស្បែកមុខ

ម៉ាសផ្លែល្ពៅសម្រាប់ស្បែកធម្មតា

ម៉ាសនេះ ធ្វើឲ្យស្បែកម៉ត់រលោង បំបាត់ស្នាមមុនអាក្រក់ផ្សេងៗ ជាពិសេសគឺមុនដែលកប់ជ្រៅនៅក្នុងស្បែក ជួយធ្វើឲ្យស្បែក ដែលធ្លាប់តែខូចខាតខ្មៅស្រអាប់ប្រែទៅជាស្រស់ថ្លាឡើងវិញ។

ធាតុផ្សំ៖ ផ្លែល្ពៅ១ផ្លែយក ¼ ,ទឹកក្រូចឆ្មារ & យ៉ាអួ ១ស្លាបព្រាកាហ្វេ

របៀបធ្វើ៖ ផ្លែល្ពៅកិនឲ្យម៉ត់ បន្ទាប់មកលាយល្បាយទាំងអស់ ចូលគ្នាឲ្យសព្វ រួចលាបវានៅលើមុខ។ ទុកចោលរយៈពេល ២០នាទី ទើបលាងជម្រះចេញនឹងទឹកក្ដៅឧណ្ហៗ។ ធ្វើដូចនេះឲ្យបានទៀងទាត់ ដើម្បីទទួលបានស្បែកស្រស់ស្អាត។ ប្រសិនបើស្បែកមានប្រតិកម្មមិនល្អ កុំធ្វើច្រើនដងពេកខ្លាច ធ្វើឲ្យស្បែកកាន់តែស្ងួត។

ម៉ាសសម្រាប់ស្បែកស្ងួត

ធាតុផ្សំ៖ ផ្លែល្ពៅមួយចំណិត , ទឹកឃ្មុំ & ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ , យ៉ាអួ ២ស្លាបព្រាកាហ្វេ

របៀបធ្វើ៖ ល្ពៅកិនឲ្យម៉ត់ ( ឆ្អិនឬឆៅក៏បាន) លាយជាមួយធាតុផ្សំទាំងអស់នោះ បន្ទាប់មកលាបល្បាយនេះ នៅលើមុខទុកចោល១០ នាទីចុងក្រោយ លាងជម្រះនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តន៍វិធីនេះ 3ដង/ សប្ដាហ៍ នឹងជួយឲ្យអ្នកមានស្បែកម៉ត់រលោង។

ម៉ាសសម្រាប់ស្បែកមុខឡើងខ្លាញ់

ធាតុផ្សំ៖ ផ្លែល្ពៅកិនម៉ត់ ២ ស្លាបព្រា , ទឹកខ្មេះ&ផ្លែប៉ោមកិនឲ្យម៉ត់ ១/២ ស្លាបព្រាបាយ ទឹកឃ្មុំ ១/២ ស្លាបព្រាបាយ។

របៀបធ្វើ៖ លាយល្បាយទាំងនោះឲ្យសព្វ រួចលាបលើមុខ ទុកចោលចន្លោះពី 10-15 នាទី។ ម៉ាសនេះ សម្រាប់ថែរក្សាកោសិកាស្បែក ការពារសំណើម កាត់បន្ថយជាតិខ្លាញ់ ជួយធ្វើឲ្យស្បែកទន់ម៉ត់រលោង និងបង្ការភាពចាស់ជរាបានទៀតផង។

ម៉ាសសម្រាប់ស្បែកមានបញ្ហាគ្រប់យ៉ាង ៖

ធាតុផ្សំ៖ ផ្លែល្ពៅកិនម៉ត់ ¼ ចាន , ស៊ុត១ គ្រាប់(ផ្នែកលឿង) ,ទឹកឃ្មុំ & ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ។

របៀបធ្វើ៖ លាយល្បាយទាំងនេះឲ្យសព្វ លាបលើមុខ និងក របស់អ្នកក៏បាន រួចទុកចោល ២០នាទី ទើបលាងជម្រះ នឹងទឹកក្ដៅឧណ្ហៗជាកាស្រេច។

2. ម៉ាសផ្លែល្ពៅសម្រាប់ថែរក្សាស្បែកដងខ្លួនឲ្យស

ម៉ាសប្រភេទនេះវាជួយថែរក្សាដល់ស្បែកកប់ជ្រៅពីខាងក្នុង ធ្វើឲ្យតុល្យភាពនៃស្បែកមានសំនើម ការពារមុន បង្រួមរន្ធញើស មានប្រសិទ្ធភាពខ្ពស់ និងបង្ការភាពចាស់ជរា។ ធាតុផ្សំ៖ ផ្លែល្ពៅ 200– 300g , ទឹកខ្មេះ&ផ្លែប៉ោម 3 – 4 ស្លាបព្រាបាយ។

របៀបធ្វើ៖ ផ្លែល្ពៅចិតសម្បកចេញយកតែគ្រាប់ លាងជម្រះនិងទឹកស្អាត យកទៅកិនឲ្យម៉ត់ រួចលាយជាមួយនឹងទឹកខ្មេះផ្លែប៉ោម ឲ្យទៅជាល្បាយ ម៉ត់ហើយស្មើ។ មុនដំបូងងូតទឹកជម្រះខ្លួនសិន បន្ទាប់មកលាបល្បាយនោះ លើខ្លួនហើយម៉ាស្សាថ្នមៗពី ១៥ ទៅ ២០ នាទី។ ចុងក្រោយងូតជម្រះនឹងទឹកស្អាត។

នេះគឺជាវិធីមួយដែលអាចកំចាត់កោសិកាខួចខាតផ្នែកខងក្រៅ ធ្វើឲ្យស្បែកស្រស់ស្អាត & ស្មើពណ៌។

ស្បែកសជាមួយនឹងផ្លែល្ពៅ ទឹកឃ្មុំ និងយ៉ាអួ

ធាតុផ្សំ៖ ផ្លែល្ពៅ 300g , ទឹកឃ្មុំ ១ ស្លាបព្រា ,ទឹកដោះគោជូរ ២ ស្លាបព្រា ។

របៀបធ្វើ៖ ល្ពៅចិតសម្បកឲ្យស្អាតយកតែសាច់ លាងទឹករួចយកទៅស្ងរ។ លាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរបង្កើតជាល្បាយខាប់។ ក្រោយពេលងូតទឹករួចលាបល្បាយនោះលើខ្លួន ម៉ាស្សាថ្នមៗប្រហែល ១៥ នាទីដើម្បីល្បាយនេះជ្រាបចូលទៅក្នុងស្បែក រួចងូតទឹកជម្រះចេញ និងលាបទឹកបន្តឹងស្បែក ធ្វើឲ្យស្បែកទន់ ម៉ត់រលោង ថែរក្សាស្បែកល្អបំផុត &ធ្វើឲ្យស្បែកសទៀតផង។ អ្នកគួរអនុវត្តន៍វិធីសាស្រ្តទាំងអស់នេះ ឲ្យបានទៀងទាត់ទើប ទទួលបានប្រសិទ្ធភាព ។

ប្រសិនបើលោកអ្នកមិនចង់ពិបាក និងពុំមានពេលគ្រប់គ្រាន់ ក្នុងការអនុវត្តន៍ឲ្យបានទៀងទាត់ លោកអ្នកអាចប្រើផលិតផល Gluta White Plus ព្រោះនៅក្នុង Gluta White Plusមានផ្ទុកទៅដោយសារ ជាតិវីតាមីនជាច្រើនយ៉ាង ពិសេសវីតាមីនC ជួយចិញ្ចឹមនិងថែរក្សាស្បែក ជួសជុលរាល់បញ្ហា ស្បែកខូចខាតរបស់អ្នកបានយ៉ាងឆាប់រហ័ស មិនតែប៉ុណ្ណោះ វាបង្ការការកើតមានអុកស៊ីតកម្ម ដែលនាំឲ្យស្បែកមើលទៅមានវ័យចំណាស់ និងបន្ថយរ៉ាឌីកាល់សេរីបានទៀតផង។ Gluta White Plus ព្យាបាលស្នាមជ្រួញ ជាំ អាចម៍រុយ និងបញ្ហា ច្រើនយ៉ាងធ្វើឲ្យស្បែកភ្លឺរលោង។

ក្នុង Gluta White Plus ១គ្រាប់មានច្រើនសារជាតិរ៉ែដូចជា៖

- L– Glutathione Reduced & Alpha lipoic acid : មានអុកស៊ីតខ្ពស់ជួយបង្កា បាននូវដំណើរការវិវត្តន៍នៃស្បែក ទៅរកភាពចាស់ជ្រាវជ្រួញ នាំមកនូវស្បែកសស្អាត។

- Hydrolyzed Bovine Collagen: មានច្រើន acid amin ជួយឲ្យស្បែកមានសំនើមបន្ថយភាព រួញនៃស្បែក និងសងមកវិញនូវស្បែកថ្មី ថែមទាំងស្រស់ស្អាតទៀតផង។

- វីតាមីនទាំងអស់នេះជួយព្យាបាលស្នាមមុនចាស់ៗ បណ្តុះកោសិកាស្បែកថ្មី បំបាត់រន្ធញើសនិង ព្យាបាលស្បែកខូច ពីកាត្រូវកម្ដៅថ្ងៃខ្លាំង។

Gluta White Plus មានវិញ្ញាប័ណ្ណប័ត្រត្រឹមត្រូវច្បាស់លាស់ ផលិតតាមស្តង់ដាបច្ចេកវិទ្យារបស់អាមេរិក ។

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន Angkor Beauty តាមរយៈគេហទំព័រ www.angkorbeauty.net ឬតាមអាស័យដ្ឋានក្រុមហ៊ុនផ្ទាល់, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងទំនាក់ទំនងតាមលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098242888 ,011808189 ។ល។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]