ក្រៅពីការហាត់ប្រាណហើយ ការទទួលទានអាហារ រឹតតែមានភាពសំខាន់ខ្លាំងលើស អ្វីៗទាំងអស់ទៅទៀត នៅក្នុងការថែរក្សាសុខភាព។  បើអ្នកទទួលទានដោយមិនបាន គិតលៃលកឱ្យបានល្អទេ សម្ពាធឈាមនឹងកាន់តែឡើងខ្ពស់ទៅៗ ហើយអ្នកច្បាស់ជា ប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតបានគ្រប់ពេលវេលាទាំងអស់។

ដូច្នេះថ្ងៃនេះ ខ្មែរឡូតសូមណែនាំអាហារមួយចំនួន ដែលអាចជួយបន្ថយសម្ពាធឈាម  ឬសម្រាប់អ្នកដែលមានជម្ងឺសម្ពាធឈាមខ្ពស់ មកធ្វើការយល់ដឹង និងសាកល្បងទទួលទានរបស់ទាំងនេះ៖

១. គ្រាប់ Walnut៖ វាជាប្រភេទសណ្តែកដែលមានសារធាតុ glutathione ប្រឆាំងអុកស៊ីតកម្ម ជួយកោសិកាភាពស៊ាំប្រឆាំងនឹងអាស៊ីត Alpha-linoleic ជួយបន្ថយកូឡេស្តេរ៉ុល និងរក្សាបេះដូងជាមួយនឹងវីតាមីនB សម្រាប់ផ្តល់ថាមពល បំពេញមុខងាររបស់ខួរក្បាលផងដែរ។ លើសពីនេះទៀត Walnut មានផ្ទុកនូវវីតាមីនE សម្រាប់ថែរក្សាស្បែកឱ្យមានសុខភាពល្អ។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា អ្នកដែលបានញ៉ាំ Walnut ១.៥ ក្រាម ក្នុងមួយថ្ងៃរយៈពេល ៦ថ្ងៃ ក្នុងមួយសប្ដាហ៍ ជាប់ៗគ្នាមួយខែ អាចកាត់បន្ថយកូឡេស្តេរ៉ុល និងការកាត់បន្ថយសារធាតុអាក្រក់ នៅក្នុងឈាម LDL បាន៥.៤% ទៅ ៩.៣% ឯណោះ។

២. ត្រីដែលមានអាស៊ីតខ្លាញ់អូមេហ្គា៣៖ ភាគច្រើនមាននៅក្នុងសាច់ត្រីសាម៉ុង សាឌីន និងត្រីសមុទ្រ។ ពួកវាមានសារធាតុចិញ្ចឹមសរីរាង្គ ក្នុងបរិមាណដ៏ច្រើន។ អាស៊ីតខ្លាញ់អូមេហ្គា៣ ជួយកាត់បន្ថយការស្ទះសរសៃឈាម បន្ថយកូឡេស្តេរ៉ុល លើសឈាម និងអាចកាត់បន្ថយការគាំងបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ សម្រាប់អ្នកដែលបរិភោគត្រី ដែលមានអូមេហ្គា៣ ពីរដងក្នុងមួយ សប្តាហ៍នឹងជួយបង្កើន HDL ដ៏ល្អរហូតដល់៤%។

៣. សណ្តែក Pinto៖ ជាប្រភពសម្បូរសារជាតិសូដ្យូម (selenium) ល្អបំផុតក្នុងការ ប្រឆាំងអុកស៊ីតកម្មរ៉ែមួយចំនួន ជួយប្រព័ន្ធភាពស៊ាំឱ្យមានសភាពធម្មតា ជំនួយសម្រស់ឱ្យមានវ័យក្មេង ទប់ស្កាត់ជម្ងឺមហារីក បេះដូង សម្ពាធឈាមឡើងខ្ពស់ និងបន្ថយការគាបសង្កត់រារាំងការរីកលូតលាស់នៃដុំសាច់ផងដែរ។ សម្រាប់អ្នកដែលចង់បានសម្ពាធឈាមទាបគួរបរិភោគទឹកវាក្នុងមួយថ្ងៃកន្លះពែង សម្រាប់៨សប្តាហ៍ នោះវានឹងជួយកាត់បន្ថយសម្ពាធឈាមខ្ពស់បាន៨%ដែរ ។

៤. ផ្សិត Shiitake៖ វាមានដើមកំណើតមកពីប្រទេសជប៉ុន។ វាអាចជួយបន្ទាប សម្ពាធឈាមមិនឱ្យឡើងខ្ពស់ ពន្យាភាពចាស់ ជំនួយស្បែកផងដែរ។ ប្រជាជនចិន និងប្រជាជនជប៉ុន បរិភោគវាភាគច្រើន។ ដូច្នេះតាមការសិក្សាជាច្រើននៅក្នុង ប្រទេសជប៉ុនរកឃើញថាផ្សិត Shitake មានសារធាតុមួយដែលគេហៅថាលី (li) ដែលល្អក្នុងការជួយបន្ថយកូឡេស្តេរ៉ុលក្នុងឈាមបានយ៉ាងល្អ និងមាន lentinan ដែលអនុញ្ញាតឱ្យប្រព័ន្ធភាពស៊ាំជួយប្រយុទ្ធប្រឆាំងនឹងការរារាំងនៃការរីកលូតលាស់ របស់កោសិកានៅក្នុងរាងកាយ។ សម្រាប់អ្នកចង់បន្ថយសម្ពាធឈាមខ្ពស់ គួរបរិភោគជារៀងរាល់ថ្ងៃសម្រាប់រយៈពេល៤សប្តាហ៍ដើម្បីជួយកាត់បន្ថយ សម្ពាធឈាមបាន២៥%។

៥. ស្រូវសាលី៖ វាមានជាតិសរសៃដែលមានអត្ថប្រយោជន៍ ចំពោះប្រព័ន្ធ សរសៃឈាមក្នុងរាងកាយ ជួយបន្ថយកូឡេស្តេរ៉ុល ការពារជម្ងឺបេះដូង និងសម្ពាធឈាមខ្ពស់។ តាមការសិក្សា បានរកឃើញ ការទទួលទានធញ្ញជាតិ ប្រភេទនេះ ជាល្បាយអង្ករជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល៦សប្តាហ៍ អាចបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL បាន ៤.៥%៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]