(ភ្នំពេញ)៖ វិដេអូរយៈពេលប្រមាណជិត១នាទី បានបង្ហាញពីប្រតាយប្រតប់គ្នា ឈានដល់ការបាញ់សម្លាប់ប្អូនជីដូនមួយតារាសម្តែង ខៀវ សុខារ៉ាវី នៅក្នុងហាងស្តាម៉ាតមួយកន្លែងក្បែរផ្សាររាត្រី នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។

ករណីនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនដៃដល់ឈ្មោះ ផុន ភក្តី ជាអ្នកបាញ់សម្លាប់ប្អូន ខៀវ សុខារ៉ាវី ស្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្បែរផ្សាររាត្រី។ ចំណែកឈ្មោះ ខៀវ ថនវ៉ាន់ឌី និងឈ្មោះ និន រិន ហៅ អ៊ូក ពីបទ ហឹង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ តាមមាត្រា ២១៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី»។

ទស្សនាវីដេអូដែលឈានដល់ការបាញ់សម្លាប់ប្អូនជីដូនមួយតារាសម្តែង ខៀវ សុខារ៉ាវី៖

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ «គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ម្សិលមិញនេះ ជនពាក់ព័ន្ធ៣នាក់ ករណីបាញ់សម្លាប់មនុស្សនៅម៉ាតក្បែរផ្សាររាត្រី ព្រះរាជអាជ្ញារងលោក កុល បុន កំពុងសួរចម្លើយ និងពិនិត្យឯកសារ និងភស្តុតាង» នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមព័ត៌មានច្បាស់ការណ៍មួយដែល ទទួលបាននៅរសៀលថ្ងៃនេះបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស នៅម៉ាតនោះគឺ មិនមែនប្អូនប្រុស កញ្ញា ខៀវ សុខារ៉ាវី នោះទេ, ដោយអ្នកបាញ់មានឈ្មោះ ផុន ភក្តី។

សូមជំរាបថា នៅថ្ងៃកើតហេតុ ម្តាយ ខៀវ សុខារ៉ាវី បាននិយាយប្រាប់អង្គភាព Fresh News បានឲ្យដឹងថា​ កូនរបស់គាត់មិនមែនជាអ្នកបាញ់សម្លាប់នោះទេ, មានអ្នកផ្សេងជាអ្នកចូលមកបាញ់​សម្លាប់ដូចលក្ខណៈប្លន់។ ម្តាយ ខៀវ សុខារ៉ាវី បានបញ្ជាក់យ៉ាងដូច្នេះថា «កូនរបស់ខ្ញុំមិនមែនជាអ្នកបាញ់នោះទេ មានមនុស្សផ្សេង​ចូលមកបាញ់ ដូចក្នុងលក្ខណៈប្លន់, បើមិនជឿខ្ញុំមានកាមេរ៉ាមើល»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]