ភ្នំពេញ៖ គួរឲ្យដឹងថា កាលពីយប់ថ្ងៃទី ១៣ ខែសីហាកន្លងទៅ បន្ទាប់ពីយុវតីម្នាក់បានច្រៀង Cover បទចម្លៀងឆ្លើយតបជា Version មនុស្សស្រី ទៅនឹងបទចម្រៀងដែល កំពុងពេញនិយមបំផុត របស់លោក អុង សុរិយា ដែលមានចំណងជើងថា «នឹកអូនបានត្រឹមស្រមៃ» ដែលបានធ្វើឲ្យបណ្តាញសង្គមហ្វេសប៊ុក នៅកម្ពុជាកក្រើកយ៉ាងខ្លាំងមិនធម្មតា។

ជាការពិតណាស់ អ្វីដែលធ្វើឲ្យបទចម្រៀង Cover របស់យុវតីមួយរូបនេះ រឹតតែល្បីរន្ទឺខ្លាំងនោះ គឺដោយសារតែគេឃើញថា មានវត្តមាន តារាចម្រៀងស្រី Adda បានចូលទៅ Comment នៅលើវីដេអូបទចម្រៀងCover របស់យុវតីនោះថា៖

« Ummmm cover jam Bach re write the lyrics» ដែលចង់មានន័យថា (ត្រឹមតែច្រៀងCover បានហើយ តែចាំបាច់អីផ្លាស់ប្តូរអត្ថន័យ បទចម្រៀងរបស់គេ) ខណៈនោះម្ចាស់បទចម្រៀងដើម លោក អុង សុរិយា ក៏បានឆ្លើយតបទៅកាន់ Adda ថា៖ «Neng Ke min Hav Tha Cover te….» មានន័យថា (ហ្នឹងគេមិនហៅថាចម្រៀងCover ទេ) បន្ទាប់ Adda ក៏បានឆ្លើយទៅកាន់លោក សុរិយា វិញថា៖ «Oops!!! Jlom Yei KA pet Teat hai» (អូប!!! ច្រឡំនិយាយការពិតទៀតហើយ) លោក សុរិយាក៏តប« Hahahaha…pibak del» (ហាហាហា…ពិបាកដែរ)។  

ដោយសារតែComment របស់តារាចម្រៀង Original song ទាំង២ដួងនេះ បានធ្វើឲ្យយុវតីម្នាក់នោះ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ក៏ព្រោះតែខ្លួនស្រលាញ់នឹងពេញចិត្តទៅលើ Idol របស់ខ្លួន ម៉្លោះហើយទើបចង់ច្រៀង Cover បទចម្រៀងដែលស្រលាញ់នោះ ឲ្យវាប្លែកម្តង ប៉ុន្តែផ្ទុយទៅវិញ ក៏ត្រូវបាន Idol មិនពេញចិត្តទៅវិញ។ លើសពីនេះទៅទៀត យុវតីម្នាក់នោះ ក៏បានបង្ហោះជាសារភ្ជាប់បង្ហាញពីអារម្មណ៍ក្តុកក្តួលរបស់ខ្លួន ជាមួយនឹង រូបថត ScreenShot Comment របស់idol ទាំង២ ដោយយុវតីរូបនោះបានសរសេរថា៖

«អារម្មណ៍ខ្ញុំពេលនេះ...(.......)ខ្ញុំគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ដែលមានជីវិតសាមញៗ ខ្ញុំចូលចិត្តវិស័យសិល្បះតាំងពីដឹងក្តីខ្ញុំចូលចិត្តសរសេរ(តែងទំនុកច្រៀង)លំនាំបទដទៃខ្ញុំចូលចិត្តច្រៀង ហើយចំពោះបទមួយនេះ “នឹកអូនបានត្រឹមស្រមៃ” ពីបងប្រុស Soria Oung ខ្ញុំពេញចិត្តខ្ញុំស្រលាញ់បទដែលគាត់និពន្ធវាឡើង ដោយខ្លួនឯងតាំងពីបានស្តាប់ដំបូងម្ល៉េះ ហើយខ្ញុំក៏លួចចាំមើលថាពេលណានឹងមានប៉ារ៉ូលស្រីរឺក៏តិចទៀតនឹងមានបទឆ្លើយតបទៅបទបងប្រុសវិញ ខ្ញុំចាំមើលរាល់ថ្ងៃតែមិនមានទេមានតែខូវើ(cover) ប្តូរពីបងមកអូនឬក៏អ្វីបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ(ដូច/ស្រដៀងនឹងប៉ារូលដើម) មែនហើយខ្ញុំស្តាប់នៅតែពិរោះ តែអ្វីម្យ៉ាងក្នុងគំនិតខ្ញុំវាចេះតែចង់ដឹងចង់លឺចង់ស្តាប់ចង់ឃើញដូចអ្វីដែលខ្ញុំរាបរាប់មិញនេះគឺក្រែងលោមានប៉ារូលឆ្លើយតបទៅវិញ (នេះគ្រាន់តែជាការគិតរបស់ខ្ញុំ) ហើយខ្ញុំក៏សម្រេចចិត្តសរសេរប៉ារូលឆ្លើយតបអោយត្រូវនឹង'ចំនងជើងបទ&អត្ថន័យ' តែប៉ុណ្ណឹងទេ ហើយអ្វីដែលខ្ញុំបានសរសេរនៅលើ 'ចម្រៀងថត' ដែលបានផុសយប់មិញនោះក៏បញ្ជាក់ដែរថានេះជាបទ ‪#‎Original‬ របស់បងប្រុស(ខ្ញុំក៏ជាអ្នកគាំទ្រគាត់ម្នាក់ដែរ) ខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំចូលចិត្តវាប្រៀបដូចជាការកម្សាន្តអារម្មណ៍ឬមួយត្រង់ចំនុចដែល ខ្ញុំសរសេរថា 'ខូវើ(cover)' វាមិនត្រឹមត្រូវ?បើមានអ្នកបានដឹងច្បាស់ ជួយប្រាប់ខ្ញុំអោយបានយល់ផងបានទេថានេះគេហៅថាអ្វីវិញទៅ? រឺក៏ជា 'លំនាំបទ' បែបនេះប្រហែលមិនខុសទេមែនទេ? ខ្ញុំពេញចិត្តនឹងកែសម្រួលបានហើយ ខ្ញុំក៏ចង់សូមទោសដល់ម្ចាស់បទ ដែលមិនបានសុំការអនុញា្ញត្តពីបងប្រុសផ្ទាល់ ព្រោះមកពីខ្ញុំគិតថាគ្រាន់តែជាការច្រៀងលេងលេងមិនបានបង្ហាញទៅដល់អ្នកណាមិននឹកស្មានថាមានការស្តាប់នឹងទាក់ទាញចំណាប់អារម្មណ៌ពីពួកគាត់ដល់ម្លឹងទេ អគុណបងប្រុសដែលជួយស៊ែរហើយក៏អគុណបងស្រី ‪#‎DaDa‬ ដែលខំជួយផ្តល់មតិ(ខ្ញុំក៏ជាអ្នកគាំទ្របងម្នាក់ដែរខ្ញុំពេញចិត្តនូវការច្រៀងនិងបទដែលបងនិពន្ធគ្រប់បទ) សូមទោសបើមានការលើសលួស!

គ្រប់គ្នាអាចផ្តល់ជាមតិរឺជួយសម្រួលបន្ថែមអោយខ្ញុំបានយល់ផងបានទេ? អគុណទុកជាមុន។» 

បន្ថែមពីនេះ អ្នកគាំទ្រមួយចំនួនធំ ក៏បានសង្កេតឃើញថា មានវត្តមានតារាមួយចំនួន ក៏បាន ចេញប្រតិកម្មទាក់ទងនឹង រឿងនេះផងដែរ ក៏ដូចជាតារាហ្វេសប៊ុក Pey Pey Dy ក៏បានចេញមុខ បង្ហោះជាសារដៀមដាមខ្លះៗ ទៅកាន់តារាចម្រៀង Original Song ទាំង២ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនដោយថា៖ 

លើសពីនេះទៅទៀតនោះ អ្វីដែលពិសេសគឺសង្កេតថា Bella ភរិយារបស់លោក ជា វណ្ណារិទ្ធ​ ក៏មានប្រតិកម្មទាក់ទងនឹងរឿងមួយនេះផងដែរ ដោយក្នុងនោះ អ្នកនាងបានបង្ហោះជាសារខ្លះៗ បែបឌឺដង នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយឲ្យលោកជា វណ្ណារិទ្ធ ដែលជាប្តីលុបចោលនូវវីដេអូ ដែលលោកធ្លាប់ច្រៀង Cover បទ«នឹកអូនបានត្រឹមស្រមៃ» ដែលបានធ្លាប់បង្ហោះនៅលើគេហទំព័រយូធូបរបស់ខ្លួន ឲ្យលុបវាចេញទៅ ព្រោះមិនចង់ឲ្យគេ(អុង សុរិយា និងAdda ) ថាឲ្យ ខ្លាចខ្មាសគេ។ ព្រមទាំងមានអ្នកគាំទ្រជាច្រើនទៀត ការបានធ្វើការ ដៀមដាម ឌឺដង ផ្លែផ្កា និងរិះគន់យ៉ាងចាស់ដៃ ទៅលើតារាចម្រៀងទាំង២នាក់នេះ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងស្រី Adda ធ្វើឲ្យអ្នកគាំទ្រក្តៅក្រហាយនឹងនាងខ្លាំងបែបនេះ ដល់ថ្នាក់មានអ្នកគាំទ្រមួយចំនួនបាននិយាយថា ដោយសារតែនាងខ្លាចគេល្បីជាង ទើបនាងថាឲ្យគេបែបនេះ រីឯខ្លះទៀតក៏បាននិយាយឲ្យនាងថា  «អាងតែខ្លួនចេញបទចម្រៀង Original Songs បានប៉ុន្មានបទ ធ្វើអែងមានអំនួត ដើររិះគន់អ្នកនេះបន្តិច អ្នកនោះបន្តិច»។

ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រជាច្រើនកំពុងតែរងចាំស្តាប់ ការបកស្រាយរបស់តារាទាំង២ កញ្ញាAdda និង លោក អុង សុរិយា ទាក់ទងនឹងរឿងហេតុអស់ទាំងនេះផងដែរ។

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ក្រោយពី តារាចម្រៀងស្រី Adda ចេញមុខរិះគន់ នូវបទចម្រៀងខ្មែរមួយបទ ដែលចម្លងពីថៃទាំងស្រុងរួចមក មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងអ្នកខ្លះទៀត បានវាយប្រហារបែបន័យឌឺដង ទៅកាន់រូបនាងផងដែរ។ 

តាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ បានសរសេរថា "អាងតែខ្លួនឯងល្បី មានoriginal song ច្រៀង គិតថាអស្ចារ្យហើយមែនទេ? និពន្ធខ្លួនឯង បានប៉ុន្មានបទហើយ រឺក៏គេនិយាយឲ្យច្រៀងតាអី អ្នកណាក៏គេ មិនចូលចិត្តបទចម្រៀងដែលចម្លងពីគេដែរ តែក្នុងនាមជាអ្នកសិល្បៈ ជាតារាល្បីមួយរូបដែរ គួរតែចេះតែគិតថា និយាយអី ធ្វើអី ឲ្យសម កុំឲ្យគេជ្រេញ (គួរតែនិយាយណែនាំ រឺនិយាយន័យស្ថាបនាវិញ មិនមែនជាន់ពន្លិចគ្នាទេ) សួរថា ពីគេមុនអ្នកបាត់មុខពីសិល្បៈមួយសារ ដោយសារតែរឿងអី គេបិទគ្រប់Concert មិនឲ្យឡើង ទៅស្រុកក្រៅបាត់ ដោយសារតែអី គួរតែដឹងខ្លួនច្បាស់។ ហើយមកវិញលើកនេះ មានអ្នកលើកឲ្យល្បីសោះ កុំអីដឹងណាណីទេ កុំប្រើចរឹកចាស់អីណា ព្រោះថាបើដែរៗពេក អាចនឹងធ្លាក់កូដវិញ មានតែអ្នកដែលដើរក្នុងសិល្បៈទេ ដែលដឹងថាចរឹកគាត់យ៉ាងម៉េច ចាំណា។ អ្នកជាអ្នកសិល្បៈ ជាមនុស្សរបស់មហាជន និយាយអី ធ្វើអីឲ្យប្រុងប្រយ័ត្នបន្តិចទៅ ប្រយ័ត្នតែហ្វេន ស្គាល់ចរឹក ហ្ស៊ីនរបស់អ្នក គឺចប់ហើយ ចង់និយាយមួយទៀត ហ្វេនកុំផ្កាប់មុខពេក ត្រូវមើលតាមជាក់ស្តែងដែរផង (ពាក្យក្នុងចិត្តដែលអូនលាក់ ទុកយូរហើយ តែថ្ងៃនេះ សូមនិយាយចេញ)"

យ៉ាងណាមិញ នេះគ្រាន់តែការបញ្ចេញមតិមួយចំនួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើការរិះគន់បែបន័យផ្លែផ្កា ទំនងជាចង់សំដៅទៅលើតារាចម្រៀងស្រី Adda តែប៉ុណ្ណោះ។ ហើយមតិមួយនេះ ក៏មិនបានបង្ហាញថា ត្រូវ រឺក៏ខុសដែរ មានតែប្រិយមិត្តនោះទេ ជាអ្នកពិចារណាដោយខ្លួនផ្ទាល់៕ 

នារីម្នាក់ បានសរសេរបែបន័យឌឺដង ទៅកាន់តារាចម្រៀងAdda
បុរសម្នាក់ រិះគន់ចំៗ ទៅកាន់តារាចម្រៀងAdda តែម្តង
សាររបស់តារាចម្រៀងAdda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ