តារាចម្រៀងប៉ុបវ័យក្មេង Justin Bieber ត្រូវបានទទួលការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបគេបានថតរូបជាមួយ បុរសម្នាក់ និង Selena Gomez នៅក្នុងរូបថតនោះគេបានឃើញ Justin កាន់កាំភ្លើងមួយដើមទៀតផង។

ដោយយោងទៅតាមគេហៈទំព័រ Yahoo ចុះផ្សាយនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១២ បានអោយដឹងថា រូបថតរបស់តារាចម្រៀង Junstin Bieber ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយសារតែរូបគេបានកាន់កាំភ្លើង។ គួរបញ្ជាក់ផងដែរថា កាំភ្លើងនោះគឺជាកាំភ្លើងជ័រតែប៉ុន្នោះ ក៏ប៉ុន្តែមានមហាជនជាច្រើនបាននិយាយថា ទោះជាកាំភ្លើងជ័រក៏ដោយក៏រូប គេមិនត្រូវកាន់ ហើយតម្រង់គេឯងនោះដែរ។ គេមិនទាន់បានដឹងថា តារាចម្រៀងវ័យក្មេងម្នាក់នេះ មានប្រតិកម្មយ៉ាងណានោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]