ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ជាប់ចិត្តហើយ ផ្លែជម្ពូ ជាផ្លែឈើមួយប្រភេទ ដែល សាកសមសម្រាប់មនុស្សគ្រប់វ័យ។ ត្រូវនិយាយថាវាជាម្រើសដ៏ត្រឹមត្រូវ សម្រាប់អ្នក ស្រឡាញ់ថែរក្សាសុខភាពជាពិសេស។

បើមើលតែសម្បកពីខាងក្រៅមនុស្សជាច្រើន ប្រហែលជាមិនអាចដឹងបានទេថា ផ្លែជម្ពូនេះក៏មានសមត្ថភាព ក្នុងការសម្រកទម្ងន់ផងដែរ។ ជម្ពូរជាប់ឈ្មោះជាផ្លែឈើមួយក្នុងចំណោមផ្លែឈើដទៃ ដែលល្អបំផុត សម្រាប់អ្នកដែលមិនបរិភោគជាតិខ្លាញ់។មិនតែប៉ុណ្ណោះនៅមានអត្ថប្រយោជន៍ ១២យ៉ាងទៀត ដែលអ្នកបានដឹងហើយ ពិតជាត្រូវចិត្តជាមួយវា ក្នុងការថែរក្សារសុខភាពជាក់ជាមិនខាន៖

១. ជួយសម្រកទម្ងន់៖ ផ្លែជម្ពូមានលក្ខណៈសម្បត្តិដូចជាថ្នាំសម្រកទម្ងន់ពីធម្មជាតិ ម្យ៉ាង ព្រោះវាជួយគ្រប់គ្រងទម្ងន់បានយ៉ាងល្អ ធ្វើឱ្យក្រពះមានអារម្មណ៍ថាឆ្អែតបាន លឿនជាងមុន ដោយវាមានកាល់ឡូរីទាប។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ឬតម្រូវឱ្យតមអាហារក្តី ត្រូវនឹកដល់ផ្លែជម្ពូនេះមុនគេចុះ ហើយទទួលទានវាឱ្យបាន ទៀងទាត់ នោះពិតជាមិនខុសបំណងទេ។

២. ជួយប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការល្អ៖ ផ្លែជម្ពូស្រស់មានជាតិសរសៃ ច្រើនល្អក្នុងការជួយរំលាយអាហារដែលមិនងាយរលាយ និងរក្សាតុល្យភាពនៃការងារ របស់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។

៣. ការពារជំងឺមហារីកពោះវៀន៖ តាមការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំផ្លែ ជម្ពូស្រស់ជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកពោះវៀនធំ រួមទាំងជំងឺបេះដូង ធ្វើឱ្យបេះដូងមានសុខភាពល្អផងដែរ។

៤. ជួយបង្កើនភាពស៊ាំ៖ សារធាតុនៅក្នុងផ្លែជម្ពូ អាចជួយការពាររាងកាយពីជំងឺគ្រុនក្តៅ និងផ្តាសាយបាន ព្រមទាំងជួយជួសជុលកោសិកា នៃរាងកាយយ៉ាងមាន ប្រសិទ្ធភាព។

៥. ជួយបន្សាបរ៉ាឌីកាល់សេរី៖ បរិមាណ Lycopene ក្នុងផ្លែជម្ពូដែលមានពណ៌ក្រហម ជាសារធាតុដ៏សំខាន់មួយ នៅក្នុងការជួយបន្សាបរ៉ាឌីកាល់សេរី ពីរាងកាយបានយ៉ាងល្អ។

៦. ជួយការពារជំងឺរ៉ាំរ៉ៃ៖ វាមានសមត្ថភាព​ ដូចជាការរារាំងការកើតជំងឺមហារីក ក្រពេញប្រូស្តាត សួត និងមហារីកក្រពះបានយ៉ាងពិសេស។

៧. សម្បូរវីតាមីន៖ វីតាមីនទាំងនោះវានឹងទៅចិញ្ចឹមភ្នែក បង្ការមេរោគនៅលើភ្នែក ធ្វើឱ្យភ្នែកមានសុខភាពល្អប្រសើរ។

៨.ព្យាបាលជម្ងឺរាគរូស៖ វាជាឱសថបុរាណដែលត្រូវបានគេប្រើជាថ្នាំបំបាត់ ការរាគរូស និងកាត់បន្ថយជំងឺគ្រុនចាញ់ផងដែរ។

៩. ជួយក្នុងការកសាងស្រទាប់កូឡាជែន៖ វាមានមុខងារសំខាន់សម្រាប់ការ ថែរក្សាស្បែកជួយព្យាបាលរបួសលើរាងកាយ។

១២. ជួយការពារឆ្អឹង និងធ្មេញ៖ វាសម្បូរទៅដោយជាតិកាល់ស្យូម និងម៉ាញេស្យូម ដើម្បីជួយការពារឆ្អឹង និងធ្មេញឱ្យរឹងមាំ ដោយមិនចាំបាច់ប្រើថ្នាំគ្រាប់ជាជំនួយ។

ក្រៅពីនេះផ្លែជម្ពូក៏ត្រូវបានគេប្រើជាឱសថសម្រាប់ប៉ូវកំលាំង ជួយរាងកាយឱ្យមាន សុខភាពល្អ។ សាច់ និងទឹកផ្លែជម្ពូស្រស់ ធ្វើឱ្យស្បែករបស់អ្នកមានពន្លឺ ចិញ្ចឹមស្បែក និងជួយឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ និង បន្ថយការស្រេកទឹកបានផង។ ក្នុងផ្លែជម្ពូ១គីឡូក្រាមបានផ្តល់ឱ្យអ្នកនូវថាមពល ១២០គីឡូកាល់ឡូរី ដែលល្អបំផុតសម្រាប់សុខភាពយើង៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]