ថ្មីៗនេះមានការជោគជ័យលើការវះកាត់ដោះដូរ លើអវយវះ ពីមនុស្សស្លាប់មួយទៅមនុស្សរងគ្រោះមួយ ទៀតបានសំរេចនៅ ពេទ្យ សាកលវិទ្យាល័យ Okayama  ប្រទេសជប៉ុន។ តាមអោយដឹងពី វេជ្ជបណ្ឌិត Takahito Yagi បានអោយដឹងថា មានការបរិច្ចាគ ក្រលៀន និងថ្លើម ពីបុរស វ័យ ៤០ឆ្នាំ ដែលមានការបញ្ជក់ថាខួរក្បាលរបស់គាត់បានស្លាប់ ហើយមានការយល់ព្រមអោយមានការបរិច្ចាគពីក្រុមគ្រូសារ គេទៀតនោះ អវយវះរបស់បុរសនោះត្រូវបាន ដាក់ផ្លាស់ប្ដូរ ទៅអោយនារីវ័យ៥០ឆ្នាំ ដែលកំពុងត្រូវការសរីរាង្គទាំងនោះ។ តាមអោយដឹងថែមទៀតថា ការវះកាត់ដាក់អវយវះចូលក្នុងរូបរាង កាយរបស់នាង បានសំរេចតែត្រូវរងចាំ ២ខែ ដើម្បីត្រួតពិនិត្យ ថាការផ្តល់សរីរាង្គថ្មី នេះមានអ្វីមិនប្រក្រតីទៀតទេ។ ច្បាប់ដែលស្ដីពីការផ្តល់អវយវះ របស់ ប្រទេសជប៉ុនត្រូវបានអោយប្រើតាំងពីឆ្នាំ២០១០ មកម្ល៉េះ ហើយច្បាប់តម្រូវអោយមានការអះអាង ថា ការផ្ដល់គឺជាការ បរិច្ចាគ ពី សាម៉ី ខ្លូនផ្ទាល់ និង ក្រុមគ្រួសារ ហើយ ត្រូវមានការបញ្ជក់ថា ខួរក្បាលបានស្លាប់ ក្រោយពីការត្រួតពិនិត្យ យ៉ាងតិចពីរដង។ 

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]