(ភ្នំពេញ)៖ ស្របពេលដែលដំណឹង នៃការធ្លាក់ខ្លួនឈឺរបស់តារាសម្តែង អ្នកនាង សំ ប៉ូលីដា ដែល​សា​មីខ្លួន​អះអាងថា ជាឧបទ្ទវហេតុរអិលជើងដួល ដោយចៃដន្យ គ្រាកំពុងចាប់​ទឹកក​កប​ម្រើ​ភ្ញៀ​វនៅហាងមួយកន្លែង ម្តុំតាខ្មៅនោះ បានកកើតមានរឿងជាច្រើន ​បែកធ្លាយចេញមក​ ដោយ​មា​​នទស្សនិកជនជាច្រើន បានដាក់ការសង្ស័យថា របួសស្មាមរបស់នាង អាចកើតឡើង​ ដោយកា​រ​ប្រើ​អំពើហិងក្សា ពីសំណាក់ប្តីរបស់នាង ដែលជាមន្ត្រីយោធា​ពាក់ស័ក្ដិ៤កន្លះ។

ជាការឆ្លើយតបតារាស្រី អ្នកនាង សំ ប៉ូលីដា បានថ្លែងប្រាប់បណ្តាញសាព័ត៌មាន ក្នុង​ស្រុកមួយចំនួនថា រឿ​ង​នៃគ្រោះថ្នាក់បាក់ជើង និងមានស្នាមជាំលើផ្ទៃមុខនេះ មិនមែនបណ្តាលមកពីការប្រើអំពើ​ហិង្សា ពីសំណាក់ប្តីឡើយ ពោលវា​គឺជារឿងចៃដន្យ ហើយគួបផ្សំ និងជំងឺទឹកនោមផ្អែមរបស់នាងផង ទើបនៅពេលដួលបណ្តាលឲ្យផ្ទៃមុខឡើងជាំ ខ្លាំងបែបនេះ។ ប៉ុន្តែទន្ទឹមគ្នានឹងកើតមានរឿងនេះដែរ ស្រាប់តែធ្លាយវីដេអូ ដែល សំ ប៉ូលីដា ធ្លាប់បាននិយាយរៀបរាប់ ពីការប្រើអំ​ពើរហឹ​ង្សា ពីសំណាក់ប្តីតាំងពីដើម រហូតនាងឆ្លងទន្លេកូនបាន២ខែប៉ុណ្ណោះ។

ដើម្បីបានដឹងជ្រាបច្បាស់ សូមទស្សនិកជនទស្សនាឃ្លីវីដេអូ នៃការបែកធ្លាយរៀបរាប់អំពីការប្រើអំពើហិង្សា របស់លោក ស្វាយ ស៊ីសុថា ហៅ ខ្យា មកលើតារាស្រី អ្នកនាង សំ ប៉ូលីដា ខាងក្រោមនេះ ទាំងអស់គ្នា៖​

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង សំ ប៉ូលីដា បានបកស្រាយពីរឿង លេចឮថាស្វាមី ប្រើហឹង្សាដាក់ រហូតដល់បាក់ជើង ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា រឿងរ៉ាវគ្រប់យ៉ាង ដែលបណ្តាលឲ្យអ្នកនាង រងរបួស ដល់ថ្នាក់បាក់ជើងនេះ គឺបណ្តាលមកពី កាលពីមួយរយៈមុន អ្នកនាងដួល ហើយមិនបានចាប់អារម្មណ៍ដឹងថា ឆ្អឹងជើងប្រះ ដោយមួយរយៈនោះ ជើងចេះតែហើម និងឈឺអ្នកនាងគិតថា ប្រហែលជាមកពីឡើង ជាតិអាស៊ីត ទើបមិនបានទៅពិនិត្យត្រឹមត្រូវ ។ លុះដល់ថ្ងៃកើតហេតុ អ្នកនាងពាក់ស្បែកជើងកែងចោទ ហើយក៏ធ្វេសប្រហេស រួចដួលហើយគួបផ្សំ ឆ្អឹងប្រះស្រាប់ ក៏បាក់តែម្តងទៅ ។

អ្នកនាងបានបន្តទៀតថា ក្រោយពីមានបញ្ហានេះ កើតឡើងគឺមានបុគ្គលិក នៅហាងក៏បានដឹងរឿងនេះ ដោយក្រោយពីអ្នកនាងដួល គឺត្រូវបានបុគ្គលិកនិងស្វាមី យកទៅពិនិត្យនៅមន្ទីរពេទ្យ ៧៩តែពេទ្យថាមិនអាច ធ្វើការវះកាត់បានទេ ព្រោះអ្នកនាងមានជំងឺទឹកនោមផ្អែម ។

ដោយឡែកស្វាមីរបស់អ្នកនាង សំ ប៉ូលីដា ក៏បានបកស្រាយប្រាប់ឲ្យដឹងថា «សម្រាប់រឿងដែលថា ខ្ញុំប្រើហឹង្សាដាក់ភរិយា គឺមិនមែនជាការពិតទេ វាជារឿងដែលខុសស្រឡះ តាមពិតទៅគាត់ស្រវឹង ហើយក៏ដួលដោយខ្លួនឯង នៅមុខហាង ពេលដែលដួលនោះ ខ្ញុំមិនទាំងបានដឹងផង ព្រោះនៅមើលការ ខុសត្រូវនៅក្នុងហាង ទើបដឹងជាក្រោយ ក៏នាំទៅពេទ្យទើបដឹងថា ជើងរបស់គាត់ស្រាំប្រមាណ២ខែ ដោយឡែកទាក់ទង និងស្នាមនៅលើមុខគឺប្រហែលជាអាច ដួលទៅប៉ះនឹងអ្វី ហើយប្រសិនបើមិនជឿទេ អាចមកសួរបុគ្គលិក នៅហាងនេះផ្ទាល់បាន» ។

តារាកំប្លែង ដែលធ្លាប់មានប្រជាប្រិយភាពខ្លាំង កាលពីប៉ុន្មានឆ្នាំមុនគឺ អ្នកនាង សំ ប៉ូលីដា នៅពេលថ្មីៗនេះ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយអ្នកនាងបានរងរបួស បាក់ជើងខាងស្តាំ ហើយពេលនេះអ្នកនាង បានធ្វើការអំពាវនាវ ស្វែងរកជំនួយពីសប្បុរសជន ព្រោះតែជីវភាពរបស់ អ្នកនាង រស់នៅលំបាកវេទនា ខ្វះខាតគ្មានសូម្បីតែផ្ទះស្នាក់នៅ ។

យ៉ាងណាមិញ ក៏សង្ឃឹមថា នឹងមានសិល្បករ សិល្បការិនី ដែលទទួលបានដំណឹងនេះហើយ និងអាចជួយឧបត្តម្ភជាថវិកា ឬជាសម្ភារៈផ្សេងៗ ទៅតាមលទ្ធភាព និងសណ្តានចិត្តរបស់ខ្លួន ដើម្បីឲ្យតារាកំប្លែងជើងចាស់ អ្នកនាង សំ ប៉ូលីដា ទទួលបានការព្យាបាល និងមានកន្លែងសម្រាកព្យាបាល បានត្រឹមត្រូវផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]