ផ្លែស្ពឺជាទូទៅ ត្រូវបានគេរកឃើញថា ជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយ ជាតិអាស៊ីត Oxalic ដែលជាសារធាតុម្យ៉ាងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅក្នុង តម្រងនោម។ វាមិនត្រូវបានអនុញ្ញាតិឱ្យអ្នកជម្ងឺតម្រងនោមណាមួយ បរិភោគទេ ព្រោះសារធាតុអាស៊ីតនេះ វានឹងបង្កហានិភ័យនៃការខូចតម្រងនោម ឬកើតជម្ងឺតម្រងនោមជាដើម។

សាស្រ្តាចារ្យវេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ Mahidol បាននិយាយថា ស្ពឺ គឺជាផ្លែឈើ ដែលអាចកាត់បន្ថយជាតិស្ករ និងល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ប៉ុន្តែវាមានគ្រោះថ្នាក់ណាស់ចំពោះអ្នកកើតជម្ងឺតម្រងនោម។ ជាពិសេសផ្លែស្ពឺដែលមានរសជាតិ ជូរខ្លាំង វាអាចបង្កឱ្យមានជម្ងឺខ្សោយតម្រងនោម និងប៉ះពាល់ដល់ខួរក្បាលបណ្តាលឱ្យប្រកាច់បាន ដោយសារតែការវាមានជាតិអាស៊ីតខ្ពស់ពេក ដែលនាំឱ្យអ្នកកើតជម្ងឺ តម្រងនោមមិនអាចបញ្ចេញជាតិពុលពីរាងកាយបាន។

លើសពីនេះតាមការសិក្សាបានរកឃើញថា ផ្លែស្ពឺមានជាតិជូរ  មានកម្រិតអាស៊ីត Oxalic ច្រើនជាងផ្លែស្ពឺដែលមានសារជាតិផ្អែម។  ប្រសិនបើអ្នកបរិភោគច្រើនពេកវា បណ្តាលឱ្យតម្រងនោមកាន់តែយ៉ាប់យ៉ឺន មិនថាមនុស្សមានសុខភាពធម្មតា ឬអ្នកដែលមានជម្ងឺស្រាប់នោះទេ។ ​​ ក្រៅពីនេះការសិក្សាស្រាវជ្រាវដ ទៃក៏បានបង្ហាញ ផងដែរថា ការពិសោធន៍ ២-៣ដង​​ទៅលើអ្នកជម្ងឺដែលមានអាយុប្រមាណ ២0ឆ្នាំ ឱ្យផឹកទឹកធ្វើពីផ្លែស្ពឺប្រមាណមួយលីត្រ ក្រោយមកពួកគេមិនអាចបន្ទោរបង់បានស្រួលនោះទេ  ព្រោះមានការរាំងស្ទះក្នុងតម្រងនោម។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ការបរិភោគផ្លែស្ពឺទូទៅ គឺវាក៏ល្អចំពោះសុខភាពមនុស្ស ធម្មតា  លើកលែងតែអ្នកមានជំងឺតម្រងនោមប៉ុណ្ណោះ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]