ខេត្តកំពង់ចាម ៖ ស្ដ្រី​ម្នាក់​​បាន​រង​របួស​បាក់​ភ្លៅ​ឆ្វេង​ បែក​ក្បាល​ពីក្រោយ និង​រលាត់​ដៃ​ជើង ខណៈ​ពេល​ជិះ​ម៉ូតូ​ជាមួយ​បងថ្លៃ​ត្រឡប់​មក​ពី​កាត់​ចំណង​ដៃ​បងប្អូន​ ជីដូនមួយ​ត្រូវ​ជនសង្ស័យ​បើក​ម៉ូតូ​តាម​ឆក់​ខ្សែ​.ក​មិន​បាន​សម្រេច ដោយ​សារ​លូក​ដៃ​ទៅ​ឆក់​ដូច​ច្រាន​គាត់​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ចំណុច​ភូមិ​អណ្ដូង​តា​អុង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ។

ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ពេជ្រ សុ​ភី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ណាំ​កិន ឃុំ​ព្រែក​ក្របៅ ​ស្រុក​កង​មាស ខេត្ដកំពង់ចាម ត្រូវ​បុរស​ជា​ប្ដី​ឈ្មោះ​ជន់ ណា​រិ​ន អាយុ​៤០​ឆ្នាំ ជា​គ្រូបង្រៀន​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ប្រពន្ធ​របស់​គាត់​បានជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ជាមួយ​បងថ្លៃ​ប្រុស​ឈ្មោះ​ម៉ៅ ស៊ុន អាយុ​៥២​ឆ្នាំ ដើម្បី​ទៅ​កាត់​ចំណងដៃ​បង​ប្អូន​ជីដូន​មួយ​នៅ​ភូមិ​ពោធិ៍សាលា​ទី​១ ឃុំ​ព្រែក​ក្រ​បៅ ស្រុក​កងមាស។ ប្ដី​ស្ដ្រី​រង​គ្រោះ​បាន​បន្ដ​ទៀត​ថា ស្ដ្រី​រង​គ្រោះ​ពេល​ទៅ​ចូលរួម​ពិធី​កាត់​ចំណងដៃ​នោះ​មាន​ពាក់​ខ្សែ.ក​ប្លា​ ទី​ន​ទម្ងន់៣​ជី និង​​ខ្សែដៃ​មាស​៥​ជី​ផង​។ លុះ​ចេញពី​កាត់​ចំណងដៃ​មក​វិញ​ ស្រាប់តែ​មាន​ម៉ូតូ​ជន​សង្ស័យ​​មួយ​គ្រឿង​​ជិះ​ដេញ​តាម​​ពី​ក្រោយ​​ ខណៈ​​​មកដល់​ចំណុច​​កើត​ហេតុ​​បានធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​ បណ្តាល​ឱ្យ​ស្ត្រី​​រង​គ្រោះធ្លាក់​​ពី​លើ​​ម៉ូតូ​​រង​របួស ប៉ុន្តែ​​ឆក់​មិន​បាន​សម្រេច​ជន​សង្ស័យ​​ក៏​បើក​ម៉ូតូ​គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​គេ​​ បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ខេត្ដ​កំពង់​ចាម ប៉ុន្ដែ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​បាន​បញ្ជូន​បន្ដ​ទៅ​ព្យា​បាល​​នៅ​​មន្ទីរពេទ្យ ​ព្រះ​កុសុមៈ​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]