ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន SATO AUDIO-ID (THAILAND) CO., LTD. និងក្រុមហ៊ុនដៃគូរបស់ខ្លួន ធី.អូ គ្រុប ដែលជាអ្នកផ្តល់ដំណោះស្រាយ និងចែកចាយផ្តាច់មុខផលិតផល SATO នៅប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ៖ «ប្រើប្រាស់ប្រព័ន្ធអត្តសញ្ញាណកម្មស្វ័យប្រវត្តិ ដើម្បីធ្វើឲ្យអាជីវកម្មកាន់តែប្រសើរ» នៅសណ្ឋាគាអាំងទែកុងទីណង់តាល់។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីផលិតផល និងដំណោះស្រាយរបស់ SATO ទៅដល់អតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ។

លោក Manintorn Patamakajornpong ប្រធានផ្នែកលក់មកពីក្រុមហ៊ុន SATO AUDIO-ID (THAILAND) បានធ្វើបទបង្ហាញលើដំណោះស្រាយកំពូលទាំងប្រាំ ដែលបានមកពីការស្រង់ស្ថិតិ និងចាត់ថ្នាក់ជាដំណោះស្រាយស្របតាមតម្រូវការបច្ចុប្បន្នបំផុតនៅក្នុងទីផ្សារកម្ពុជា។

១) ដំណោះស្រាយផ្នែកលក់រាយ - ដើម្បីគ្រប់គ្រងព័ត៌មាន និងតម្លៃលើទំនិញ។

២) ដំណោះស្រាយ Kanban - ដើម្បីត្រួតពិនិត្យការងារនៃការផលិត និងលំហូរសារពើភ័ណ្ឌ។

៣) ដំណោះស្រាយផ្នែកឧស្សាហកម្មសម្លៀកបំពាក់ - សម្រាប់ដាក់ស្លាកភ្ជាប់ទៅនឹងសម្លៀកបំពាក់ និងទំនិញផ្សេងៗ។

៤) ដំណោះស្រាយផ្នែកអាហារ - ដើម្បីគ្រប់គ្រងព័ត៌មានកាលបរិច្ឆេទផុតកំណត់លើចំណីអាហារ។

៥) ដំណោះស្រាយផ្នែកដឹកជញ្ជូន - សម្រាប់បង្ហាញនូវព័ត៌មានសំខាន់ និងជាក់លាក់ដូចជា អាស័យដ្ឋាន ការទទួល/ផ្ទេរទំនិញភ្លាមៗ និងការរក្សាទំនិញ ។

លោក ហេងចំរើន អគ្គនាយកក្រុមហ៊ុន ធី.អូ គ្រុប បានមានប្រសាសន៍ថា អតិថិជនរបស់យើងមានអាជីវកម្មនៅក្នុងវិស័យជាច្រើនដូចជា វិស័យហិរញ្ញវត្ថុ និងធនាគារ, វិស័យដឹកជញ្ជូន និងបញ្ជូនចរន្ត, វិស័យកាត់ដេរ និងផលិតកម្ម, វិស័យទូរគមនាគមន៍, គម្រោងដែលទទួលមូលនិធិពីរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រួមទាំងហាងលក់រាយជាដើម។ សិក្ខាសាលានេះគឺពិតជាល្អខ្លាំងណាស់ដើម្បីធ្វើឲ្យពួកគាត់យល់ដឹងបន្ថែមថា ហេតុអ្វីបានជាពួកគាត់ត្រូវការដំណោះស្រាយអត្តសញ្ញាណកម្មស្វ័យប្រវត្តិ ដែលអាចជឿទុកចិត្តបាននេះ និងតើវាអាចជួយអ្វីខ្លះដល់អាជីវកម្មរបស់ពួកគាត់។

សូមបញ្ជក់ផងដែរថា SATO គឺជាអ្នកត្រួសត្រាយ និងឈានមុខគេជាសកលក្នុងការផ្តល់ជូននូវដំណោះស្រាយរួមបញ្ចូលគ្នានៃការកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ និងការប្រមូលទិន្នន័យ ដែលប្រើប្រាស់លេខកូដធម្មតា, កូដពីរវិមាត្រ និងកូដQR, កូដពណ៌, Watermark ឌីជីថល និងបច្ចេកវិទ្យា RFID UHF / HF / PJM ។ SATO នាំមកនូវដំណោះស្រាយចុងក្រោយបំផុតប្រកបដោយភាពច្នៃប្រឌិតដល់អាជីវកម្ម ទាំងផ្នែក Hardware, ផលិតផលប្រើប្រាស់, ការគ្រប់គ្រងថែទាំ និងផ្នែកសូហ្វៃ ដែលផ្នែកនីមួយៗសុទ្ធតែបានរចនាឡើងដើម្បីលើកកម្ពស់គុណតម្លៃរបស់អតិថិជន។

ដំណោះស្រាយរបស់ SATO ធ្វើឲ្យអាជីវកម្មល្អប្រសើរ និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងការពារបរិស្ថានផងដែរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍របស់ពិភពលោកមួយប្រកបដោយនិរន្តរភាព។

ក្រលេកមកជ្រាបពីប្រវត្តក្រុមហ៊ុន ធី.អូ គ្រុប វិញម្តង ដែលក្រុមហ៊ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយចាប់ផ្តើមពីការលក់រាយកុំព្យូទរ រហូតប្រែក្លាយជាអ្នកផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យាគ្រប់កំរិតជូនអតិថិជន។ ធី.អូ គ្រុប បើកទូលាយទទួលយកផ្នែកព័ត៌មានវិទ្យា និងមានសមត្ថភាពពេញលេញក្នុងការផ្តល់ដំណោះស្រាយព័ត៌មានវិទ្យាលើវិស័យធនាគារ និងសេវាកម្មហិរញ្ញវត្ថុ, ដឹកជញ្ជូន និងបញ្ជូនបន្ត, សម្លៀកបំពាក់ និងផលិតកម្ម, បណ្តាញទូរគមនាគមន៍ និងផ្តល់សេវាកម្មអិនធើណេត, សណ្ឋាគារ និងភោជនីយដ្ឋាន និងហាងលក់រាយ។ ធី.អូ គ្រុប ប្តេជ្ញាចិត្តផ្តល់ជូនសេវាកម្មកំរិតខ្ពស់ប្រកបដោយជំនាញ និងការគាំទ្រជូនអតិថិជនទូទាំងប្រទេស ក្នុងគោលបំណងជួយសម្រួលដល់ការកសាង និងច្នៃប្រឌិតអាជីវកម្មឡើងវិញប្រកបដោយភាពជោគជ័យក្នុងទីផ្សារដ៏ប្រកួតប្រជែង និងផ្លាស់ប្តូរជាដ៏រាបមួយនេះ។ 

ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមលើប្រធានបទនេះ សូមធ្វើការទំនាក់ទំនងមកអ្នកស្រី ទេព កល្យាណ តាមរយៈទូរស័ព្ទលេខ 093 646 555 ឬ សារអេឡិចត្រូនិច [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]