ថៃ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ រឿងរ៉ាវស្នេហាអូនបង មួយទៀតហើយ កំពុងតែក្លាយជាប្រធានបទក្តៅគគុក ពេញបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានជាច្រើន ជាពិសេសនៅប្រទេសថៃតែម្តង ដោយសារតែវីដេអូឃ្លីបអាក្រាតកាយ របស់នារីម្នាក់ត្រូវបានបែកធ្លាយលើអីុនធឺណែត។

តាមប្រភពបានឲ្យដឹងថាកាលពីម្សិលមិញនេះ នារីម្នាក់បានរៀបចំដាក់ពាក្យបណ្តឹងទៅកាន់ផ្នែកបង្រ្កាបឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​​ "Technology Crime Suppression Division" នៅទីក្រុងបាងកក ចោទតារាម៉ូដែលស្រីល្បីឈ្មោះម្នាក់ ថាជាអ្នកធ្វើឲ្យវីដេអូឃ្លីប ននលគោករបស់នាង បែកធ្លាយជាសាធារណៈ។

នាង Saranya Saeharn អាយុ ២៤ឆ្នាំ បានចេញមុខអះអាងថា វីដេអូឃ្លីបមួយដែលកំពុងល្បីនៅលើអ៊ីនធឺណែត ពិតជាបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងយ៉ាងខ្លាំង ហើយនាងនឹងធ្វើការប្តឹងតារាម៉ូដែលស្រីម្នាក់ មានឈ្មោះថា Manao ដែលគេសង្ស័យថាជាអ្នកថតវីដេអូឃ្លីបផ្ទាល់ ធ្វើឲ្យបែកធ្លាយពេញប្រព័ន្ធផ្សព្វផ្សាយសង្គម និងថែមទាំងត្រូវបានចុះផ្សាយលើទំព័រកាសែតក្នុងស្រុកជាច្រើនទៀតផង ដែលនេះពិតជារឿងមួយ ដ៏សែនអាម៉ាស់ជាទីបំផុតសម្រាប់រូបនាង។

ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍ក្នុងវីដេអូឃ្លីបបានកើតឡើងនៅវេលាម៉ោងប្រមាណ៣ទាបភ្លឺ ឈានចូលថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៦ មានទីតាំងស្ថិតនៅក្នុងអគារខុនដូ Belle Condominium សង្កាត់ Haui Khwang ទីក្រុងបាងកក ប្រទេសថៃ។ 

បើតាមដឹងអ្នកថតវីដេអូឃ្លីបមានឈ្មោះ Viraluk “Manao” Sutthiprapar ដែលនាងគឺជាតារាម៉ូដែលថតស្ពតផ្សព្វផ្សាយមួយរូប មានឈ្មោះល្បីល្បាញ នៅក្នុងសង្គមសិល្បៈថៃផងដែរ។ នាងត្រូវបានគេដឹងទៀតថា ធ្លាប់ជាអតីតបេក្ខនារីមួយរូប ប្រកួតប្រជែងក្នុងកម្មវិធីប្រឡង បវរកញ្ញា Miss Maxim Model កាលពីឆ្នាំ ២០១៥ ផងដែរ។

រូបភាព៖ តារាម៉ូដែលស្រី Viraluk “Manao” Sutthiprapar

តារាម៉ូដែលស្រី Manao នាងបានបកស្រាយផងដែរថា នាងទទួលស្គាល់ថានាងពិតជាបានយកទូរស័ព្ទដៃថត នាង Saranya ពិតមែន នៅពេលបណ្តេញនាងចេញពីខុនដូ ប៉ុន្តែទាក់ទងនឹងការបែកធ្លាយវីដេអូឃ្លីបនោះវិញ នាងសុំធ្វើការបដិសេធ ព្រោះថាមិនមែនជាស្នាដៃរបស់នាងឡើយ។ តារាស្រីរូបនេះបន្តថា នាងគ្រាន់តែបានផ្ញើវីដេអូឃ្លីបនោះ ទៅឲ្យមិត្តភក្តិរបស់នាងមើលតែប៉ុណ្ណោះ ព្រោះនាងពិតជាឈឺចាប់ខ្លាំងពេក ចំពោះទង្វើដែលមិត្តប្រុសរបស់នាង ហ៊ានធ្វើបែបនេះលើរូបនាង។

នាង Manao បន្ថែមថា៖ «ខ្ញុំជាអ្នកទិញខុនដូនេះ...ចុះហេតុអីគាត់ក៏ថ្លើមធំ ហ៊ាននាំស្រីមកដេកជាមួយចឹង? ខ្ញុំជាមនុស្សម្នាក់ប៉ុណ្ណោះ ដែលទទួលរងការឈឺចាប់ខ្លាំងបំផុតក្នុងរឿងនេះ។ ខ្ញុំបានឃើញពួកគេ អោបរឹតគ្នានៅលើសាឡុងផ្ទាល់ភ្នែកខ្ញុំតែម្តង នៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញនៅម៉ោង ៣ទាបភ្លឺ។ សួរថាតើវាមានរឿងអីកើតឡើង បើឃើញចឹងហើយនោះ?»

តាមរយៈខ្សែវីដេអូឃ្លីបនោះវិញ គេឃើញថានៅពេលដែលនាង Manao ត្រឡប់មកខុនដូវិញ ពេលដើរចូលក្នុងបន្ទប់ ស្រាប់តែឃើញមិត្តប្រុសរបស់ខ្លួនកំពុងនៅលើគ្រែគេងជាមួយស្រីថ្មី (នាង Saranya) ទាំងននលគោក ជាហេតុធ្វើឲ្យតារាម៉ូដែលស្រីរូបនេះ (នាង Manao) ឆេះកំហឹងតូងតែម្តង។ នៅពេលនោះនាង Saranya បានចាក់សោរក្នុងបន្ទប់មួយ មិនហ៊ានចេញក្រៅ និងអង្វរ.ក នាង Manao កុំឲ្យវាយធ្វើបាបលើរូបរាងកាយនាង ខណៈដែលបុរសជាសង្សារកំហូចនោះវិញ បានស្រែកប្រាប់ឲ្យនាង Saranya ឲ្យបើកទ្វារចេញមកខាងក្រៅ ទើបនាង Saranya ហា៊នចេញមក។ ពេលចេញពីបន្ទប់ នាងនៅសល់តែភួយមួយរុំដណ្តប់ខ្លួនប៉ុណ្ណោះ តែត្រូវនាង Manao បង្គាប់ឲ្យទុកភួយនៅនឹងកន្លែង ហើយចេញពីខុនដូជាប្រញាប់ទាំងននលគោក។  ក្រោយមកបុរសជាសង្សារ បានជួយយកកាបូបទៅឲ្យនាង Saranya ពេលនាងកំពុងសម្ងំកៀនជញ្ជាំងផងដែរ។

នៅក្នុងវីដេអូឃ្លីបដែលថតបាននោះ គេអាចលឺសម្លេងនាង Manao និយាយថា៖ «មានចេះគិតខ្លះអត់មុនពេលធ្វើបែបនេះ ពិតជាគួរឲ្យស្អប់ខ្ពើមមែន ចេះខ្មាស់គេដែរទេ? យើងនឹងបង្ហោះឃ្លីបនេះចាំមើល៎»។ គេអាចលឺសម្លេងនាង Saranya ឆ្លើយតបទៅកាន់នាង Manao ទាំងសម្លេងយំខ្សឹកខ្សួលផងដែរថា៖ «ខ្ញុំក៏មិនដឹងដែរ គាត់អ្នកជួលខ្ញុំ»។ នាង Manao សួរបញ្ជាក់៖ «ហើយគាត់ឲ្យលុយនាងប៉ុន្មាន?»។ នាង Saranya ឆ្លើយ៖ «ខ្ញុំអត់ទាន់បានលុយទេ»។ ពេលនោះបុរសជាមិត្តប្រុស បានហុចសម្លៀកបំពាក់ឲ្យទៅ នាង Saraya ហើយនាងក៏ចាកចេញពីទីនោះបាត់ទៅ៕

ទស្សនាវីដេអូ៖

រូបភាព៖ នារីរងគ្រោះ Saranya Saeharn
រូបភាព៖ នារីរងគ្រោះ Saranya Saeharn
រូបភាព៖ មិត្តប្រុសរបស់តារាស្រី នាង Manao

ប្រភព៖ Bangkok.Coconuts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]