ថៃ៖ នាពេលបច្ចុប្បន្ននេះ មានសារធាតុគីមីជាច្រើន ដែលបានធ្វើឲ្យស្បែករបស់នារីៗសភ្លាមៗក្នុងមួយពព្រិចភ្នែក។ តែពួកគេមិនដែលគិតពីផលលំបាកទៅថ្ងៃក្រោយនោះទេ ថានឹងទទួលបានរឿងអាក្រក់យ៉ាងណាខ្លះ។ តួយ៉ាងមាននារីវ័យក្មេងម្នាក់ បានបង្ហាញនូវបទពិសោធន៍ពីការចាក់ថ្នាំឲ្យសក្នុងរយៈខ្លី។

កាលពីប៉ុន្មានថ្ងៃនេះ នាង Jutaporn Boombim បានបង្ហោះនូវរូបថតជាច្រើន ក្នុងបណ្តាញញសង្គមហ្វេសប៊ុក ដើម្បីបង្ហាញទៅកាន់មហាជន ពីលទ្ធផលនៃការចាក់ថ្នាំឲ្យស។

បើក្រឡេកមើលរូបភាពដែល នារីវ័យក្មេងរូបនេះ បានទម្លាយជាសារធាណៈនោះ គឺមើលទៅស្ថានភាពសម្រស់របស់នាង ដូចជាធ្ងន់ធ្ងរ ដែលមុខរបស់នាងពោរពេញទៅដោយ មុនធំៗ ហើមៗ និងឡើងកន្ទួលក្រហមពេញជើងទៀត។  

យោងតាមគេហទំព័រថៃមួយ បានឲ្យដឹងថា ពីដំបូងឡើយ នាង Jutaporn Boombim បានទៅចាក់ថ្នាំឲ្យស ព្រោះនាងចង់ឲ្យស្បែកភ្លឺរលោង ក្នុងរយៈពេលខ្លី ដូចនារីដទៃទៀត។ ហើយមិនទាន់បានប៉ុន្មានផង ស្រាប់តែវាចេញប្រតិកម្មបន្តិចម្តងៗ ដូចមូសខាំ។

នាងបានបន្តថា ពេលនោះនាងមិនដឹងថា វាមកពីមូលហេតុអ្វីដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃ វាកាន់តែរីកធំឡើងៗ ហើយថែមទាំងធ្វើឲ្យនាងក្តៅខ្លួនទៀត។ ដូច្នេះនាង ក៏ប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាម។ គ្រូពេទ្យបានប្រាប់មកនាងថា ឈាមរបស់នាងប្រក្រតីល្អនោះទេ តែនាងមិនអស់ចិត្ត ក៏បានទៅរកគ្រូពេទ្យផ្សេងទៀត។

ក្នុងនោះដែរ រោគសញ្ញារបស់នាង ត្រូវបានក្រុមគ្រូពេទ្យជំនាញមួយទៀត បានប្រាប់ថា នាងមានជម្ងឺម្យ៉ាង ដែលអាចនិយាយបាន ការរលាកសរសៃខាងក្រោមស្បែក ទើបបណ្តាលឲ្យចេញកន្ទួលក្រហមធំៗ នៅលើមុខ និងត្រង់ជើងយ៉ាងដូច្នេះ។

យ៉ាងណាមិញ នាង Jutaporn Boombim ក៏បានផ្តែផ្តាំទៅកាន់ នារីដទៃទៀត ដែលចង់ស ដោយការចាក់ថ្នាំនោះ សូមមេត្តាប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាអាចឆ្លងមេរោគ និងមានបញ្ហាអាក្រក់ដូចជារូបនាងផ្ទាល់។ នាពេលបច្ចុប្បន្ន នាងកំពុងតែព្យាយាមព្យាបាលវា ដែលពេលនេះ ស្បែកមុខ និងត្រង់ជើងរបស់នាង រាងធូរស្បើយជាងមុនច្រើនដែរ។ ហើយនាងក៏បានអរគុណទៅកាន់អ្នកលេងបណ្តាញសង្គម ដែលបានផ្តល់កម្លាំងចិត្ត ពេលរូបនាងជួបរឿងអាក្រក់បែបនេះ។

នេះជារឿងមួយដែលប្រិយមិត្តគូរតែយកចិត្តទុកដាក់ និងពិចារណាឲ្យបានខ្ពស់ មុននឹងសម្រេចចិត្តចាក់ថ្នាំ ឲ្យស្បែកសស្អាត កុំឲ្យទទួលបាននូវលទ្ធផលអវិជ្ជមានដូចនារីវ័យក្មេងរូបនោះ៕

លទ្ធផលរបស់នារីវ័យក្មេង ពេលចាក់ថ្នាំឲ្យស្បែកស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]