ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូន Huawei ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) ដ៏ធំឈានមុខគេ និងជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន លំដាប់លេខបីលើពិភពលោក បានចូល រួមឧបត្ថម្ភក្នុងកម្មវិធីប្រគំតន្ត្រី“សុបិននៃក្តីស្រឡាញ់សម្រាប់ អនាគតមូលនិធិសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា”។ 

កម្មវិធីនេះត្រូវបានប្រារព្ធឡើងចំនួនពីរថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០១៦ នៅសាលមហោ ស្រពចតុមុខ ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីលើកកម្ពស់វិស័យសុខុមាលភាពកុមារកម្ពុជា គឺមូលនិធិ សប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា។ គន្ធបុប្ផាគឺជាមន្ទីរពេទ្យដែលជួយព្យាបាល និងសង្រ្គោះជីវិតកុមារងាយរង គ្រោះកុមារក្រីក្រ និងកុមារអនាថា ដោយឥតគិតថ្លៃ។ កម្មវិធីប្រគំតន្ត្រី “សុបិននៃក្តីស្រឡាញ់សម្រាប់អនាគត មូលនិធិសប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា” គឺរួមមាន ការសហការរវាងបណ្តាសប្បុរសជនកម្ពុជា សមាគមប្រទេសកូរ៉េ ក្រុមហ៊ុន Huawei រួមទំាងបណ្តាស្ថាប័ន ផ្សេងៗជាច្រើនទៀត។

លោក Jason នាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំប្រទេសកម្ពុជា ដែលបានចូល រួមជាអ្នកឧបត្ថម្ភក្នុងកម្មវិធីនេះ បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុន Huawei របស់លោកចូលរួមគាំទ្រកម្មវិធី សប្បុរសមួយនេះ ដោយសារសម្លឹងឃើញពីការលំបាក និងតម្រូវការជំនួយជាចាំបាច់របស់កុមារងាយរងគ្រោះ និងកុមារទីទាល់ក្រកម្ពុជា។ អាស្រ័យហេតុនេះ ទើបក្រុមហ៊ុន Huawei បរិច្ចាគថវិកាមួយចំណែកនៃប្រាក់ ចំណេញរបស់ក្រុមហ៊ុន ដើម្បីចូលរួមជួយតន្ត្រីសប្បុរសធម៌ ក៏ដូចជាមន្ទីរពេទ្យគន្ធបុប្ផា និងកិច្ចការសង្គមផ្សេងៗ ជាច្រើនទៀត។ “យើងចង់ឃើញស្នាមញញឹមរបស់កុមារទំាងអស់គ្នា! យើងចង់ឲ្យកុមារមានសុខភាពល្អ!” លោក Jason និយាយ “យើងនឹងនៅតែបន្តសកម្មភាពសប្បុរសធម៌របស់យើង ជាមួយនឹងមូលនិធិដើម្បីមន្ទីរពេទ្យគន្ធបុប្ផា”។

ការប្រគំតន្ត្រីដ៏កម្រនេះ គឺមានវត្តមានកំពូល តារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា និងកូរ៉េ ដូចជា កញ្ញា មាស សុខសោភា ក្រុម DYNAMIC ក្រុមសម្តែង PAUL YOUTH និង ក្រុម PPL និង CHAKRABONA ដែលតម្លៃ សំបុត្រចូលរួមទស្សនា ក្នុងម្នាក់ ៥ដុល្លារ។ កញ្ញា មាស សុខសោភា តារាចម្រៀងដ៏ល្បី និងជាឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុមហ៊ុន ស្មាតហ្វូន Huawei លើកឡើងថា “ក្នុងនាមនាងខ្ញុំជាតារាចម្រៀងម្នាក់ នាងខ្ញុំស្ម័គ្រលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ ស្នាមញញឹមដល់កុមារកម្ពុជា ជាពិសេសគឺកុមារដែលត្រូវការសង្គ្រោះជាចាំបាច់នៅមន្ទីរពេទ្យគន្ធបុប្ផា ចុះអ្នកវិញ?”។ 

ដោយឡែកយុវតី សុមាលី ស្រស់ វ័យ១៩ឆ្នាំ សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា កញ្ញាបានចំណាយថវិកា ផ្ទាល់ខ្លួនចំនួន ៥ដុល្លារ សម្រាប់ថ្លៃសំបុត្រ ដើម្បីចូលរួមទស្សនាការប្រគំតន្ត្រីនេះ ក៏ដូចជា ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ “ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន ទោះបីចំនួននេះជាការរួមចំណែកដ៏តិចតួចក៏ដោយ ប៉ុន្តែវាជា អំពើល្អ និងចិត្តសប្បុរសរបស់នាងខ្ញុំ” ស្រស់ បន្តថា “យើងរួមគ្នាធ្វើអំពើល្អទំាងអស់គ្នា ហើយចាប់ផ្តើមបរិច្ចាគ អ្វីដែលអ្នកមានទៅដល់សង្គមវិញ”។ គួររំលឹកថា ថវិកាដែលទទួលបានពីការលក់សំបុត្រ និងបណ្តាសប្បុរសជន ក្រុមហ៊ុន ស្ថាប័ននានា នឹងត្រូវ បូកសរុប ហើយនឹងយកថវិកាទំាងអស់នោះទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ សម្រាប់កាលបរិច្ឆេទនៃកម្មវិធី បរិច្ចាគ នឹងជម្រាបជូននៅពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា