នាពេលបច្ចុប្បន្ននេះ សំរាប់ការប្រើប្រាស់ផលិតផលអេឡិចត្រូនិកមួយចំនួន ពិសេសម៉ាស៊ីន បោកគក់សំលៀកបំពាក់ ជឿជាក់ថាលោកអ្នកដែលកំពុងតែប្រើប្រាស់ទាំងអស់ នឹងប្រហែលជាមិនដែលបានគិតដល់ថាតើ ផលិតផលទាំងអស់របស់ក្រុមហ៊ុននីមួយៗ មានអ្វីពិសេស ក្រៅតែពីម៉ាស៊ីនដែលមាន សម្លេងស្ងាត់ ប្រើប្រាស់ទឹកតិច ហើយនិងសន្សំសំចៃថាមពលតិចតែប៉ុណ្ណោះ។ តាមការពិតនៅលើម៉ាស៊ីនទាំងអស់នេះ គឺបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និង ទំនើបបំផុត ដែលលោកអ្នកស្មានមិនដល់ ដូចជា Turbo Drum និង Turbo Shot ដែលជាបច្ចេកវិទ្យាប្រើប្រាស់នៅលើម៉ាស៊ីនបោកគក់ LG ។

Turbo Drum គឺជាបច្ចេកវិទ្យាតែមួយគត់របស់ក្រុមហ៊ុន LG ដែលមានសមត្ថភាពខ្ពស់ក្នុងការលាងជម្រះក្អែល ដោយកំលំាងទឹកជំរុញ និងបង្វិលសំលៀកបំពាក់របស់លោកអ្នកបានគ្រប់ទិសដៅ និង ថ្មមសាច់ក្រណាត់មិនធ្វើអោយ សាច់ក្រណាត់ជំពាក់គ្នាហើយព្រមទាំងមានកំលាំងទឹករុញ ពីក្រោមឡើងទៅលើធ្វើអោយធុង និង ស្លាបចាក់ក្នុងទិលផ្ទុយគ្នាបង្កើនកំលាំងក្នុងការបោកគក់ កាន់តែខ្លាំងតែមិនធ្វើអោយ ខូចសាច់ក្រណាត់ និងលាងសម្អាតជាតិ សាប៊ូបានយ៉ាងស្អាតនិងល្អឥតខ្ចោះ។

មិនតែប៉ុណ្ណោះម៉ាស៊ីនបោកគក់របស់ LG ក៏ភ្ជាប់មកនៅបច្ចេកវិទ្យា Turbo Shot ដែលជួយសម្អាតផ្នែកខាងក្នុង និង ខាងក្រៅនៃធុងបោកគក់ថែម ទាំងជួយការពារតម្រង់របស់ធុងមិនអោយឆាប់ជ្រះ ព្រោះតម្រងនេះអាចធ្វើការលាងសម្អាត ដោយស្វ័យប្រវតិ្ត ដោយមិនចាំបាច់ដោះលាង ហើយថែមទាំង ថែរក្សាអនាម័យក្នុងការសម្អាតក្អែល និង ក្លិននៅក្នុងធុងបោកគក់បានយ៉ាងប្រសិទ្ធភាព ។    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]