មនុស្សជាច្រើនមិនសូវធ្លាប់បាន បរិភោគគ្រាប់ឈូកប៉ុន្មានទេ ហើយថែមទាំងមិន នឹកស្មានដល់ផងថាគ្រាប់ឈូក មានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងដែរ។ ជាការពិត គ្រាប់ឈូកឧត្តមសម្បូរទៅដោយ វីតាមីនA វីតាមីនC វីតាមីនE ប្រូទីនប្រមាណជា២៣% និងមានសារជាតិរ៉ែ ដែលអាចជួយមប្រុងខួរក្បាល សរសៃប្រសាទ រក្សាអាការឈឺសន្លាក់ បង្កើតគ្រាប់ឈាម ព្រមទាំងជួយទំនុកបម្រុង ឈាមឱ្យមានដំណើរការល្អផងដែរ ប៉ុន្តែវាមានប្រសិទ្ធភាព បានតែចំពោះគ្រាប់ឈូកស្រស់ៗប៉ុណ្ណោះ ចំពោះឈូកដែលបានឆ្លងកាត់ ការចម្អិនឆ្អិនរួចហើយវានឹងបាត់បង់គុណភាព។ ក្រៅពីនេះវាជួយឱ្យចរន្តឈាម រត់បានល្អ បន្ថយអាការណែនដើមទ្រូង ព្រោះបញ្ហាខ្វះឈាមជាដើម-ល-។

ផ្លែឈូកងាយស្រួលរកទិញ មានតម្លៃថោកសមរម្យ ហើយក្នុងផ្លែឈូក១ផ្លែគឺមាន គ្រាប់ពី៧-១០គ្រាប់ឯណោះ។ ចំពោះការទទួលទាន លោកអ្នកគួរបរិភោគវាទាំងមូល ក្រោយពីបកសម្បកពណ៌បៃតងនៅខាងក្រៅចេញអស់ ដោយមិនគួរឆ្កឹះយកបណ្តូល ពណ៌ខៀវមានរសជាតិល្វីងតិចៗ នៅខាងក្នុងនោះចោលទេ។

អ្នកដឹងឬអត់ថា បណ្តូលនេះគឺផ្ទុកវីតាមីន មានគុណភាពខ្ពស់ណាស់ បើអ្នកយកវាចេញប្រៀបដូចជា អ្នកកំពុងតែបំផ្លាញគុណប្រយោជន៍របស់ផ្លែឈូកយ៉ាងដូច្នោះដែរ។ ទទួលស្គាល់ថាបណ្តូលក្នុងនេះ គ្មាននរណាចូលចិត្តញ៉ាំវាប៉ុន្មានទេ ពិសេសគឺកូនក្មេង តែសូមព្យាយាមសាកល្បងព្រោះយូរៗទៅ វានឹងក្លាយទៅជារឿងធម្មតាមិនខាន។

ប្រការសំខាន់ជាងនេះ បើលោកអ្នកជ្រើសទិញផ្លែឈូក គួររើសយកឈូកណាដែលចាស់ខែបន្តិច ទោះបីជាអ្នកចូលចិត្តញ៉ាំផ្លែខ្ចីខ្លាំងជាងក៏ដោយ ពីព្រោះថាផ្លែដែលមានអាយុពេញវ័យ បើអ្នកបានញ៉ាំវាមួយថ្ងៃ ២០គ្រាប់ ឬលើសពីនេះកាន់តែប្រសើរ ក្នុងការដែលវាអាចទៅចិញ្ចឹមឈាម និងបេះដូងតាមបែបធម្មជាតិ គ្មានជាតិគីមី និងគ្មានផលប៉ះពាល់អ្វី សូម្បីតែបន្តិចឡើយ។

សរុបមកកុំទាន់មើលងាយឱ្យសោះថា ផ្លែរុក្ខជាតិមួយនេះគ្មានគុណសម្បត្តិសុខភាព ទោះបីជាសូវសម្បូរគ្រប់រដូវ ឬគ្រប់ទីកន្លែងក៏ពិតមែន តែវាពិតជាមានផល ប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពយើង។ ដូច្នេះបើប្រទះឃើញមានផ្លែឈូក លក់នៅទីណា កុំអាលជិះហួសអី ចុះទិញមួយបាច់ ឬពីរបាច់ទុកទំពារលេងសិន ក៏បាន ដើម្បីទទួលបានសុខភាពល្អ និងថែមទាំងសន្សំសំចៃថវិការផងដែរ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]