ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៦ សីហា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុនសាមសុងថៃអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៃការដាក់តាំងបង្ហាញរូបរាងពិត របស់ទូរស័ព្ទសាមសុង Galaxy Note 7 ដែលធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ ដោយមានការចូលរួមពីដៃគូ ផ្សព្វផ្សាយជាច្រើន ក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ពេលចប់កម្មវីធី ក្រុមហ៊ុនសាមសុង ក៏បានប្រកាសនូវកាសម្ពោធ Galaxy Note 7 ជាផ្លូវការជូនដល់សាធារណៈជន និងថែមទាំងបានផ្តល់សិទ្ធិ ឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្ត ដោយផ្ទាល់ដំបូងគេ ជាមួយនឹងផលិតពិតផងដែរ។

ថ្លែងក្នុងសុន្ទរកថា នៃការសម្ភោធទូរស័ព្ទ Galaxy Note 7 លោក Seungho Choi ដែលជានាយកគ្រប់គ្រង នៃក្រុមហ៊ុនសាមសុងថៃ អេឡិចត្រូនិកសាខាកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានប្រកាសនូវការសម្ភោធ ជាផ្លូវការនូវទូរស័ព្ទ សាមសុង Galaxy Note 7 សម្រាប់អ្នកសារព័ត៌មាន ដែលជាទូរស័ព្ទឆ្លាតវៃបំផុត ដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងការផលិតភាពដ៏ឥតខ្ចោះ ប្រកបដោយសមត្ថភាពដ៏ខ្លាំងក្លា ក្នុងការផ្តល់ការកម្សាន្ត រួមមាន លក្ខណៈពិសេសនៃការផ្តល់សុវត្តិភាពខ្ពស់ ទូរស័ព្ទដៃសាមសុង Galaxy Note 7 គឺជាស្មាតហ្វូតដ៏ល្អ សម្រាប់អ្នកដែលចង់សម្រេចភាពជោគជ័យ ជាច្រើនក្នុងជីវិត»

លោកបន្តថា «ថ្ងៃនេះគឺជាថ្ងៃ ដែលសារព័ត៌មានទាំងអស់ ទទួលបានសិទ្ធិក្នុងការ ធ្វើតេស្តទូរស័ព្ទដៃ ដ៏ទំនើបអស្ចារ្យ ហើយរូបខ្ញុំផ្ទាល់ពិតជាត្រេកអរ និងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart Axiata សម្រាប់ការដាក់សម្ភោធទូរស័ព្ទសាមសុង Galaxy Note 7 នេះផងដែរ»

រូបភាព៖ លោក Seungho Choi នាយកគ្រប់គ្រង ក្រុមហ៊ុនសាមសុងថៃ អេឡិចត្រូនិកសាខាកម្ពុជា

ដោយឡែកប្រសាសន៍លោក Thomas Hundt ដែលជាអគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «រាល់ការបញ្ជាទិញទូរស័ព្ទសាមសុង Galaxy Note 7 អតិថិជននឹងទទួលបានស៊ីមកាត របស់ស្មាតហើយមានការបន្ថែមនូវគម្រោង Power+1 ដោយឥតគិតថ្លៃ រយៈពេល 24 សប្តាហ៍ទៀតផង។ ដូច្នេះអតិថិជន របស់ស្មាតទាំងអស់ ពិតជាកាន់តែរីករាយជាងមុន ក្នុងការប្រើប្រាស់ទូរស័ព្ទ Galaxy Note 7 ដែលមានសមត្ថភាពខ្ពស់ជាមួយនឹង បណ្តាញ 4G ដ៏លឿនដែលអាចប្រើ បានយ៉ាងទូលំទូលាយ ក្នុងប្រទេសកម្ពុជា»

រូបភាព៖ លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata

គួរឲ្យដឹងថា Galaxy Note 7 គឺជាទូរស័ព្ទដែស៊េរីថ្មី ប្រភេទផាប់ប្លែត (Phablet) ដែលផ្តល់សុវត្ថភាពខ្ពស់ ដល់អ្នកប្រើប្រាស់ ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព Samsung Knox និងបច្ចេកវិទ្យា Iris Scanner ថ្មី ក្នុងការស្កេនប្រស្រីភ្នែក ដើម្បីដោះសោរ និងព្រមទាំងមានមុខងារកាន់តែអស្ចារ្យ របស់ប៊ិច S-Pen និងប្រព័ន្ធ IP68 ដើម្បីការពារធូលីដី និងធន់នឹងទឹក ដែលអាចឲ្យអ្នកប្រើប្រាស់ កត់ត្រាបានយ៉ាងងាយស្រួល ដោយគ្មានការរំខាន ទោះបីជានៅពេលដែលអេក្រង់សើមក៏ដោយ។

លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចរីករាយក្នុងការទស្សនាកម្សាន្ត ជាមួយនឹងលក្ខណៈពិសេសរបស់មុខងារ HDR Video Streaming ។ ជាមួយនឹង Galaxy Note 7 ក្រុមហ៊ុនសាមសុង នៅតែបន្តឆ្ពោះទៅមុខ ក្នុងការរចនារូបរាងឲ្យកាន់តែ មានភាពល្អឥតខ្ចោះ តាមរយៈការច្នៃប្រឌិតថ្មី ដែលបំពាក់ដោយអេក្រង់ប្រភេទ 5.7 Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi) ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏កំពូល និងរ៉េមទំហំ 4GB (LPDDR4) ថែមទាំងបំពាក់ដោយកាម៉េរាមុខ Dual-Pixel ទំហំ 12MP OIS (F1.7) និងកាម៉េរាក្រោយទំហំ 5MP (F1.7) ។

ទន្ទឹមនឹងនោះផងដែរ អតិថិជន នឹងអាចបញ្ជាទិញទូរស័ព្ទសាមសុង Galaxy Note 7 ជាមួយនឹងការផ្តល់ ជូនពិសេសចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៦ ហើយអតិថិជន អាចមកទទួលយកទូរស័ព្ទដៃ នៅថ្ងៃទី ២០ សីហា ឆ្នាំ ២០១៦ នៅកម្មវិធីលក់ Galaxy Note 7 នៅកោះពេជ្រអាគារ L ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៨:០០ល្ងាច។

=> ដើម្បីស្វែងរកព័ត៌មានបន្ថែម និងទទួលបានព័ត៌មានថ្មីៗ អត្តបទ និងឯកសារផ្សេងៗ សូមមើលទៅកាន់គេហទំព័រ news.samsung.com/global

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់មកនូវលទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើង នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូរទ័រផ្ទាល់ខ្លួន កុំព្យូរទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្រ្ត ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គីសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED ។ យើងកំពុងតែនាំមុខគេ ផ្នែកអ៊ីនធឺណែតយ៉ាងល្អ និងសកម្ម ដែលមានឧបករណ៍វៃឆ្លាតជាច្រើន ក្នុងឧស្សាហកម្មផលិតផ្សេងៗផងដែរ។ យើងមានបុគ្គលិកចំនួន ៣១៩,០០០នាក់ នៅទូទាំង ៨៤ ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំចំនួន ១៩៦ ពាន់លានដុល្លារអាមេរិក ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]