ភ្នំពេញ៖ តារាចម្រៀង និងតារាកំប្លែង ដែលមានកេរ្ដិិ៍ឈ្មោះល្បីគួរសម ក្នុងវិស័យសិល្បៈខ្មែរ អ្នកនាង សុខ ចាន់ធីតា ហៅកាតុ បានប្រកាសពីការវិលចូលសិល្បៈវិញ ក្រោយពីបាត់មួយរយៈ។

នេះបើតាមសង្គមហ្វេសប៊ុករបស់អ្នកនាង ដែលទើបតែបង្ហោះវីដេអូថ្មីមួយ បានឲ្យដឹងថា នាថ្ងៃសៅរ៍នេះ អ្នកនាងនឹងមានវត្ដមានក្នុងកម្មវិធីទូរទស្សន៍ MYTV កម្មវិធីពេញចិត្ដឬអត់ ឡើងវិញ បន្ទាប់ពីអ្នកនាងអាក់ខាន ដោយរវល់ជួយថែរក្សាស្វាមី។ តែយ៉ាងណាមិញ នាពេលនេះស្វាមីរបស់អ្នកនាង បានជាសះស្បើយហើយ ដែលនេះជាដំណឹងដ៏ល្អមួយ។

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីចុងខែដើមិថុនាមុននេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយកើតឡើង ដែលស្វាមីរបស់តារាកំប្លែងអ្នកនាង កាតុ គឺ លោកខ្យង បានធ្លាក់ខ្លួនឈឺធ្ងន់ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ប្រទេសវៀតណាម និងបើតាមប្រភពពីសាច់ញាតិ បានបង្ហើបអោយដឹងថា នេះជាលើកទី១ ហើយដែលស្វាមី របស់តារាកំប្លែង អ្នកនាង កាតុ បានធ្លាក់ខ្លួនឈឺ ដោយសារតែ សម្ពាធឈាមឡើង ដាច់សរសៃឈាម បេះដូង អាការៈធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ទាំងយប់។

យ៉ាងណាមិញក្រោយពីទទួលការព្យាបាល និងចំណាយលុយអស់ជាច្រើន ស្វាមីរបស់អ្នកនាងបានធូរស្រាលជាងមុន និងបានបញ្ជូន​ស្វាមី​ទៅ​វៀត​ណាម​ម្ដង​ទៀត ខណៈ​ការ​ព្យា​បាល​ជា​មួយ​គ្រូ​ពេទ្យ​ស្រុក​ខ្មែរ បាន​ធូរ​ស្រាល​ច្រើន នៅចុងខែមិថុនា។ នៅក្នុងនោះអ្នកនាង កាតុបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងមង្គលការតារាចម្រៀង ថន តារា បងស្រីនាង ថន លក្ខិណាថា ស្វាមីអ្នកនាងបច្ចុប្បន្ន បានធូរស្រាលច្រើនហើយ ក្រោយ​ត្រឡប់ពីសង្គ្រោះបន្ទាន់ កាលពីថ្ងៃ១៨ មិថុនា នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ប៉ុន្តែក្នុងថ្ងៃទី ២៧មិថុនានេះ អ្នកនាង​នាំស្វាមីទៅត្រួតពិនិត្យ​សុខភាពមើលម្ដងទៀតថា តើ​ស្ទែនដែលដាក់ក្នុងសរសៃបេះ​ដូងស្វាមី ​នាងល្អ ឬអត់?​ ការដែលនាងនាំស្វាមី ទៅក្រៅប្រទេស ព្រោះកាលពីដាក់ស្ទែន ក្នុងសរសៃបេះដូង បានដាក់នៅវៀតណាម ដូចនេះត្រូវត្រឡប់ទៅឆែកម្ដងទៀត នៅទីនោះ ដើម្បីកុំឲ្យខុសវេជ្ជ​បញ្ជាពេទ្យ។

ទោះបីជាយ៉ាងណា អ្នកនាង កាតុ បានកោតសរសើរ​ពីគុណភាព គ្រូពេទ្យនៃមន្ទីរ​កាលម៉ែត្រ ផ្នែកសរសៃឈាមបេះដូង ថា​ធ្វើការបានល្អ មិនចាញ់​ពេទ្យបរទេសឡើយ។ ចំណែកថ្នាំពេទ្យ ដែលប្រើក៏មិនខុសគ្នាដែរ ព្រោះក្រោយពេលប្ដីនាងឈឺនាងស្គាល់ថ្នាំច្បាស់ ហើយពេទ្យខ្មែរ​និងវៀតណាម ប្រើថ្នាំដូចគ្នា ។ បន្ទាប់ពីពិនិត្យ​នៅវៀតណាមរួច​ អ្នកនាង នឹងបន្តតាមដាន​ នៅពេទ្យកាលម៉ែត្រវិញ ព្រោះអស់លុយតិច និងមានគុណភាពដូចគ្នា ហើយជិតផ្ទះ​មិនចាំបាច់ចំណាយលុយច្រើន។

អ្នកនាង កាតុ ជាអ្នកសិល្បៈខ្មែរម្នាក់ បានកោតសរសើរគុណភាពគ្រូពេទ្យខ្មែរ ខណៈដែលតារាសិល្បៈផ្សេងៗ នាំគ្នារិះគន់មិនសំចៃមាត់ ។ នេះមកពីអ្នកនាង កាតុ ជួបផ្ទាល់ខ្លួនឯង ទើប​នាងយល់ច្បាស់ ។ ​កាតុ បានស្រកទំងន់យ៉ាងគំហក់ ខណៈដែលស្វាមីអ្នកនាងឈឺ ហើយចំណាយលុយអស់ច្រើន តែអ្នកនាងក៏អរគុណ ដល់បងប្អូនទាំងអស់ ជាពិសេសអ្នកសិល្បៈ ដែលបានផ្ដល់កំលាំងចិត្ត​ដល់នាង និងប្ដី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ