នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមើលឃើញពីកំណើន​ នៃតម្រូវការប្រើប្រាស់ទូរទស្សន៍មានការកើនឡើង ក៏ដូចជាការផ្តល់ទំនុកចិត្ត កាន់តែខ្លាំងពីសំណាក់អតិថិជន ដែលបានប្រើប្រាស់ ផលិតផលម៉ាក LG តាមរយៈនៃការប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ រួមផ្សំជាមួយនឹងសេវាកម្មដ៏សំបូរបែបរបស់ LG ដែលផ្ដល់នូវភាពកាន់តែងាយស្រួល ហើយនិងមានសន្សំសំចៃច្រើន ទៅដល់ពួកគាត់ទាំងអស់គ្នា ឥលូវនេះ ក្រុមហ៊ុន GGear ដែលជាតំណាងចែកចាយ ផលិតផលអេឡិចត្រូនិកម៉ាក LG ប្រចាំនៅកម្ពុជា បានសម្រេចនាំមកបន្ថែមនូវ កំពូលទូរទស្សន៍ស្តើង LG OLED TV និង ទូរទស្សន៍ LG SUPER UHD TV ជាច្រើនម៉ូដែលស៊េរីថ្មីមកកាន់ទីផ្សារកម្ពុជា។

ទូរទស្សន៍ LG OLED TV ដែលក្រុមហ៊ុន GGear នាំចូលមកនេះ គឺជាប្រភេទអេក្រង់ ទូរទស្សន៏ត្រូវបានក្រុមហ៊ុន LG Electronic ធ្វើការរចនា និងច្នៃប្រឌិតឡើងយ៉ាងម៉ត់ចត់ ហើយនិងមានកំរ៉ាស់ស្ដើង ដែលមើលទៅស្ដើងជាងទូរស័ព្ទដៃ ដែលលោកអ្នកកំពុងប្រើប្រាស់ថែមទៀតផង ហើយព្រមទាំងបូករួម ជាមួយបច្ចេកវិទ្យា នៃការវិត្តន៏ថ្មីចុងក្រោយគេបង្អស់នៃពណ៌និង ពន្លឺដ៏ភ្លឺដិតច្បាស់ល្អទាន់សម័យ និង សំបូរបែបដែលត្រូវបានគេបំពាក់នៅលើទូរទស្សន៍។ មិនតែប៉ុណ្ណោះ LG OLED TV គឺមានសមត្ថភាពពិសេស អាចផ្តល់ជូនរូបភាពច្បាស់ត្រជាក់ភ្នែក មិនថាលោកអ្នកកំពុង់ទស្សនាទូរទស្សន៍ រូបភាព រឺ វីដេអូ លេងហ្គេម និង កម្មវិធីកម្សន្ដផ្សេងៗក៏ដោយគឺវាពិតជាមិនធ្វើអោយលោកអ្នកខុសបំណងឡើយ ។

ជាមួយគ្នានេះ ក្រុមហ៊ុន GGear ក៏បាននាំមកនូវទូរទស្សន៍ប្រភេទ SUPER UHD TV ដែលមានការរចនាឡើយ បែបស៊ីវិល័យ និង មានលក្ខណៈស្ដើងព្រម ជាមួយជើងទម្ររបស់ទូរទស្សន៏ដែលមានរចនាប្រកប ដោយគំនិតច្នៃប្រឌិតសាក់សម ឥតខ្ចោះ បូករួមជាមួយនិង ការវិត្ដន៏សំលេងបែប Harman Kardon ដែលជាការច្នៃប្រឌិតរបស់វិស្វករជំនាញដែលធ្វើអោយសំលេងចេញពី ទូរទស្សន៍មានភាពលឺខ្លាំង ច្បាស់ ពិរោះរណ្ដំ ថែមទាំងមានសមត្ថភាពបង្ហាញនូវកំរិតរូបភាពច្បាស់រហូតដល់ 8.3 លានភីកស៊ែល (3,840x2,160) មានពន្លឺភ្លឺច្បាស់ជាង Full HD ដល់ទៅ 4 ដង បូករួមជាមួយ និងបច្ចេកវិទ្យា Web OS ជំនាន់ទី 3 ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន LG ផ្ទាល់ថែមទៀតផង។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]