ភ្នំពេញ៖ ជាការពិតសន្ទុះនៃការកើនឡើងនូវ​ បទចម្រៀង ​Original របស់តារាចម្រៀង​ ក្នុងព្រះរាជាណាចក្រកម្ពុជាយើង​ ហាក់មានការកើនឡើងខ្លាំង គួរអោយគត់សម្គាល់​ ជាមួយសន្ទុះនៃការកើនឡើងមួយនេះ​ លោក​ នីកូ​ ក៏បានបង្ហាញអ្នគាំទ្ររបស់ខ្លួនផងដែរ​ ជាមួយបទចម្រៀង​ "ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង" ដែលជាបទថ្មីរបស់លោក ។

បន្តាប់ពីធ្លាប់បានប្រាប់អ្នកគាំទ្រ របស់ខ្លួនម្តងរួចមក​ ឥឡូវនេះ​តារាចម្រៀង​ វ័យក្មេង​ ព្រមទាំងស្រស់សង្ហា​ ប្រចាំផលិតកម្ម​ សាន់ដេ​ លោក​ នីកូ​ បានបញ្ចញនូវ​ ឈុតខ្លីៗដែរហៅថា​ Trailer mv បទម្រៀង​ original របស់លោក ដែលមានការសម្តែង​ដោយ លោក នីកូផ្ទាល់ ជាមួយ​ តារាស្រី​ ឌុចលីដា​ ដែលជាតារាសម្តែងមាន ទម្រង់មុខកូនកាត់អឺរ៉ុប នៅក្នុងបទចម្រៀង​ "ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង"​ និងជាស្នាដែនិពន្ធទំនុកច្រៀងដោយលោក នីកូ​ និងទំនុកភ្លេងដោយ ផលវឌ្បនៈ ក្រោយពីលោកបានប្រកាស ប្រកាន់ជំហរ​នូវបទ​ Original Song កាលពីពេលកន្លងទៅ​ ។

សម្រាប់បទ​ "ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង" បានធ្វើឲ្យអ្នកគាំទ្ររបស់​លោក ​មានអារម្មណ៍​កំពុងតែជួបវិបត្តិ​ ក្នុងរឿងរ៉ាវស្នេហា​ជាមួយនឹងលោក​ នីកូ ដែរ ។

សម្រាប់ Trailer mv បទម្រៀង​ original មួយនេះ​គ្រាន់តែបានដាក់ចេញនៅឈុតខ្លីៗ តែមិនទាន់មានការអះអាង នៅពេលវេលាជាក់លាក់ សម្រាប់ចេញជាវីដេអូ ពេញលេញ ក្នុងពេលណានោះទេ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បទចំរៀងនិពន្ធថ្មីរបស់នីកូ មូួយវ៉ុលពិតជាធ្វើអោយមហាជនមានការគាំទ្រ យ៉ាងខ្លាំង ម្យ៉ាងវិញទៀត បទចំរៀងដែលជា ស្នាដៃរបស់ខ្មែរត្រូវបាន យុវវ័យនាំគ្នាជំរុញ និងលើកស្ទួយ ព្រោះពួកគេចង់ចូលរួម កាត់បន្ថយបទចំលងបរទេស និងជំរុញអោយផលិតបទ ដែលជាស្នាដែ របស់ខ្មែរ ។

នៅពេលនេះបទដ៏ពេញនិយមមួយនេះបានចេញវីដេអូហើយ អ្វីដែលធ្វើអោយ យុវវ័យមានការ ភ្ញាក់ផ្អើល គឺបទនេះ មានភាពទំនើប ទាន់សម័យ ទាំងការផលិត ឈុតឆាក សំដែង គ្រប់ប្លង់ដែលមានការសំរិត សំរាំងទាំងដេគ័រ និង សំលៀកបំពាក់ ម្យ៉ាងវិញទៀតបទ ចំរៀងមួយបទនេះចំណាយ ទឹកប្រាក់ជិតមួយមុឺនដុល្លារ ក្នុងការផលិតបទចំរៀង ទំនុកនិពន្ធថ្មី និងMV ។ នីកូបានថ្លែងថា អ្វីដែលធ្វើអោយផលិតកម្ម ចំណាយទុន ដ៏ច្រើនក្នុងការផលិត បទនេះក៏ដោយសារបទនេះជាបទ ស្នាដៃនិពន្ធថ្មីរបស់ខ្មែរ ម្យ៉ាងវិញ ទៀតពេលបទនេះពេល ចេញលក់លើទីផ្សារ មានការគាំទ្រពី យុវវ័យដ៏ច្រើន បទនេះក៏បានប្រើ បច្ចេកវិជ្ជាថ្មីក្នុងការ Compose បទភ្លេងយ៉ាង ទាន់សម័យទៀតផង ។ យោងទៅតាមមតិគាំទ្រ របស់យុវវ័យភាគ ច្រើនគាត់បាន Comment ថា “ស្នាដៃខ្មែរមិនអន់ មិនចាញ់បរទេស បើបទនេះចេញ MVទំនើបខ្លាំងពិតជាល្អ” នេះក៏ជាហេតុផលមួយ មួយដែលជំរុញអោយ ផលិតកម្មបានសំរេច ចំណាយទុនខ្ពស់ សំរាប់បទនេះ នីកូបានបន្ថែមថា ពេលដែលមានការគាំទ្រ បែបនេះខ្ញុំនិង ផលិតកម្មមានឆន្ទះ ដូចគ្នា គឺចង់ថត MV បទនេះអោយបានល្អ ដើម្បីបញ្ញាក់ថាខ្មែរអាចធ្វើ បាន ម្យ៉ាងវិញទៀតយើងមានបទល្អហើយ បើថត MV បានល្អទៀត គឺប្រាកដណាស់ យុវវ័យនឹងកាន់តែគាំទ្រ ហើយនៅពេលបទនេះមានការគាំទ្រកាន់តែខ្លាំង យើងក៏កាន់តែមាន មោទនភាពចំពោះស្នាដែខ្មែរដែរ ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ