ថៃ៖ តារាម៉ូដែលស្រីវ័យក្មេងម្នាក់ បានបង្កការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គម ជាមួយនឹងវីដេអូប្លែកភ្នែករបស់នាង ដែលតែងខ្លួនជានារីស្រុកស្រែចំការ។

នាង Malisa Cheewapan ជាតារាម៉ូដែលសិចស៊ីមួយរូប ដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈ តែមិនសូវទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺប៉ុន្មាននោះទេ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ រូបនាងបង្ហោះវីដេអូមួយចំនួន តែងខ្លួនជានារីដើររើសខ្យង បានធ្វើឲ្យកក្រើកក្នុងហ្វេសប៊ុកយ៉ាងខ្លាំងតែម្តង។

ជាមួយនឹងស្ទាយបញ្ចេញដើមទ្រូង លាយឡំកាយវិការក្រមិចក្រមើម ខណៈពេលកំពុងដើររើសខ្យង និងជីកទំពាំងរបស់នាង ទទួលបានការគាំទ្រ​​​​យ៉ាងពេញទំហឹង ពីអ្នកគាំទ្របុរសៗ ដែលមានអ្នកខ្លះ បានបញ្ចេញមតិថា "វីដេអូរបស់នាង ពិតជាទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងណាស់"

មិនតែប៉ុណ្ណោះ គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃសោះ នាង Malisa ក៏ត្រូវបានមហាជនបានស្គាល់នាងយ៉ាងច្បាស់ ហើយក៏មានបណ្តាញសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយពីរូបនាងថែមទៀតផង៕

ចង់ដឹងថា នារីរើសខ្យងម្នាក់នេះ ស៊ិចស៊ី និងទាក់ទាញយ៉ាងណា តោះទស្សនាវីដេអូទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មាន តារាស្រីថៃប៉ុន្មានដួងផងដែរ ត្រូវបានល្បីល្បាញ និងស្គាល់គេស្គាល់ច្រើន ក៏ដោយសារតែភាពស៊ិចស៊ីបញ្ចេញដើមទ្រូង។

ក្នុងនាមជាស្រីស្អាត តែងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសបុរសៗតែម្តង។ ហើយប្រិយមិត្តបានជួបនូវកំពូលស្រីស្អាត និងស៊ិចស៊ី ៥រូប ដែលពួកគេជាតារាល្បី ក្នុងបណ្តាញសង្គម។

គេហទំព័រថៃមួយ បានបង្ហាញនូវសម្រស់ របស់នារីវ័យក្មេង ទាំង៥ដួង ដែលសុទ្ធសឹងជាស្រីស្អាត និងស៊ិចស៊ីខ្លាំង។ ហើយជាពិសេស នារីទាំងអស់នោះ ក៏បានក្លាយជាតារាហ្វេសប៊ុកផងដែរ ដែលមានអ្នកចុច Follow ទៅដល់រាប់ម៉ឺនឯណោះ។

ស្រីស្អាតទាំងនោះ ដែលត្រូវបានគេចាត់ទុកជា តារាហ្វេសប៊ុក មានដូចជា នាង Pockyming នាង Munkaw នាង Arisara Karbdecho ហៅ Alice នាង Nahathaichanok Leedee និងនាង Punyaphat Pongsubជាដើម។

ចំពោះ នាង Pockyming ជានារីម្នាក់ ដែលមានមុខគួរឲ្យស្រឡាញ់ និងស៊ិចស៊ីបានទាញចិត្ត អ្នកគាំទ្រ ឲ្យចុចFollow ទៅដល់ ៣៤ម៉ឺននាក់ឯណោះ។ រីឯ នាង Munkaw ជាតារាហ្វេសប៊ុកមួយរូប ដែលទទួលបាន អ្នកចុច Follow ជាង ៤៧ម៉ឺននាក់។ ដោយសារតែភាពរូបរាងស្រឡូនស្អាត និងស៊ិចស៊ី បង្ហាញដើមទ្រូងរបស់នាង បានធ្វើឲ្យបុរសៗ អត់ទ្រាំសរសើររូបនាងមិនបាន។ ទី៣ គឺនាង Arisara Karbdecho ហៅ Alice ត្រូវបានគេដាក់ងារ ឲ្យនាងថា ជានារីម្នាក់មានមន្តស្នេហ៍ និងស្រស់ស្អាតខ្លាំង។ ចំពោះនាង Alice តែងប្រុងប្រយ័ត្ននឹងការ ទទួលទានអាហារណាស់ ព្រោះរូបនាងខ្លាចធាត់។ ជាពិសេសទៀតនោះ នាងឧស្សាហ៍ហាត់ប្រាណជារឿយៗ ដើម្បីអាចធ្វើឲ្យរាងរបស់នាងស្អាតបាន ហើយក្នុងពេលបច្ចុប្បន្ននាង មានទម្ងន់ត្រឹមតែ៤៧ គីឡូតែប៉ុណ្ណោះ។ នៅក្នុងគណនីហ្វេសប៊ុករបស់នាងមានអ្នកចុច Follow ជាង៥០ម៉ឺននាក់។ ទី៤ នាង Nahathaichanok Leedee ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះឲ្យថា ជាស្រីស្អាត មុខដូចតុក្តតាប្រចាំប្រទេសថៃ។ ដោយសារតែភាពស្រស់ស្អាត និងស៊ិចស៊ីរបស់នាងនេះហើយ មានអ្នកចុច Follow ជិត៦០ម៉ឺននាក់ឯណោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ និងទី៥ នាង Punyaphat Pongsub ទទួលបានអ្នកចុច Follow ទៅដល់៨០ម៉ឺននាក់ នៅក្នុងគណនីហ្វេសប៊ុក ព្រោះតែសម្រស់ស្អាតរបស់នាង។

ចង់ដឹងថា នារីទាំង៥ដួងនោះ ស្រស់ស្អាត និងស៊ិចស៊ីយ៉ាងណា តោះតាមដានទាំងអស់គ្នា៖  

១)​នាង Pockyming
២) Munkaw
៣) នាង Alice
៤) នាង Nahathaichanok Leedee
៥) នាង Punyaphat Pongsub

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]