កំពត៖ កីឡាករបាល់ទាត់ ចាន់ វឌ្ឈនាកា គឺជាកីឡាករឆ្នើមមួយរូប របស់ក្រុមជម្រើសជាតិកម្ពុជា មិនថែមតែប៉ុណ្ណោះ កីឡាកររូបនេះគឺជា Idol របស់មនុស្សគ្រប់គ្នាទៀតផង ។ វឌ្ឈនាកា ត្រូវបានគេទទួលស្គាល់គ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា ដោយសារទម្រង់នៃការលេងរបស់គាត់ ។

ហើយខណៈមុននេះបន្តិច កីឡារករ ចាន់ វឌ្ឍនាកា ត្រូវបានផ្តល់ជាកិត្តិយស ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្តេចអញ្ចើញរូបគេ មកទទួលទានអាហារថ្ងៃត្រង់ជាមួយសម្តេច នៅឯខេត្តកំពត ស្របពេលដែលសម្តេចបានចុះទស្សនកិច្ចនៅទីនោះផ្ទាល់ ។

ជាមួយគ្នានេះដែរ នៅក្នុងគេហទំព័រហ្វេសបុក របស់ វឌ្ឍនាកា ក៏បានសរសេរសារមួយដែលទាក់ទង នឹងការទទួលអាហារថ្ងៃត្រង់នេះថា «ខ្ញុំបាទ ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជានិងក្លិបបឹងកេតអង្គរ ពិតជាមានកិត្តិយសខ្លាំងណាស់ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយសម្ដេចនៅខេត្តកំពត។ ក្នុងនាមយុវជនមួយរូបដែលជាសសរទ្រូងនៃប្រទេសជាតិ ខ្ញុំបាទសូមថ្លែងអំណរគុណសម្ដេចដែលតែងយកចិត្តទុកដាក់និងផ្ដល់ឱកាសដល់យុវជនទាំងអស់របស់កម្ពុជា ក៏ដូចជាការលះបង់របស់សម្ដេចក្នុងការប្ដូរយកសុខសន្តិភាពជូនប្រទេសកម្ពុជាយើងឱ្យមានការរីកចម្រើនទៅមុខ។ ខ្ញុំបាទប្ដេជ្ញាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ តាមរយៈក្រុមបាល់ទាត់ជម្រើសជាតិនិងក្លិប។ សូមសម្ដេចនិងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រកា គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ »

គួររំលឹកផងដែរថា កីឡាករ ចាន់ វឌ្ឍនាកា បានជួយឲ្យក្រុមជម្រើសជាតិកម្ពុជា យកឈ្នះលើក្រុមជម្រើសជាតិ សឹង្ហបុរី ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងលទ្ធផល ២-១ ដោយបានស៊ុតចូលបាល់ Free Kick មួយគ្រាប់ដ៏ស្រស់ស្អាតទៀតផង៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ចាន់ វឌ្ឍនាកា ភ្ញាក់​ផ្អើល​ ក្រោយ​ទទួល​ដំណឹង​ប្អូន​ប្រុស​លេង​ឲ្យ U-16 កម្ពុជា គួររំលឹកផងដែរថា ប្អូនប្រុស ដែលត្រូវបានខ្សែប្រយុទ្ធឆ្នើមនៃក្លឹបបឹងកេតអង្គរកីឡាករ ចាន់ វឌ្ឍនាកា អះអាងជាប្អូនប្រុសរបស់ខ្លួននោះ គឺមានឈ្មោះ សាន្ដ គីមហេង ដែលគេកំពុងលេងក្នុងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា(U-16) និងកំពុងជួយមិត្តរួមក្រុម នៅក្នុងការធ្វើជាម្ចាស់ផ្ទពានរង្វាន់ AFF U-16 Championship 2016 ផងដែរ ។ ប៉ុន្ដែកីឡាករ ចាន់ វឌ្ឍនាកា មិនបានបញ្ជាក់ថា សាន្ដ គីមហេង គឺជាប្អូនប្រុសបង្កើត ឬប្អូនជីដូនមួយ ឬក៏ប្អូនសាច់ឈាមខាងឡើយ។

វឌ្ឍនាកា ក៏បានសរសេរសារក្នុងហ្វេសបុក ដែរថា «បើខ្ញុំនិយាយមានមនុស្សប៉ុន្មាននាក់ជឿថា ក្មេងម្នាក់នេះត្រូវជាប្អូនរបស់ខ្ញុំ ហើយខ្ញុំក៏មិនដែលដឹងទើបថ្ងៃយាយខ្ញុំខូច ទើបបានជួបចាស់ៗ ទើបគាត់និយាយថាម្នាក់ពាក់លេខ ១០ហាហា ស៊ូស៊ូណាអាប្អូន ថ្ងៃនេះបងទំនេហើយ ចាំបងទៅគាំទ្រ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា